ប័ណ្ណសារព័ត៌មាន
2016-05-05
ម្រេច គឺជាគ្រឿងទេសដ៏ចាំបាច់ និងមានតម្លៃខ្ពស់នៅលើពិភពលោក។ ការសិក្សាបង្ហាញថា តម្រូវការម្រេចនៅលើទីផ្សារអន្តរជាតិមានប្រហែល ៤០ម៉ឺនតោនក្នុងមួយឆ្នាំ។ ដោយសារតម្រូវការដ៏ច្រើនបែបនេះ អ្នកវិនិយោគលើវិស័យកសិកម្ម និងកសិករខ្មែរមួយចំនួន ចាប់ផ្ដើមងាកមកចាប់អារម្មណ៍ និងដាំដុះម្រេចស្ទើរគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស។
2016-05-04
វិនិយោគិនជាតិ និងអន្តរជាតិ ឲ្យដឹងថា បច្ចុប្បន្ន លម៉ើកម្ពុជា មានតម្រូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីទីផ្សារតំបន់អាស៊ាន។ ទន្ទឹមគ្នានេះ ក្រុមវិនិយោគិន បានជំរុញឲ្យកសិករកម្ពុជា ដាំដំណាំលម៉ើឲ្យបានកាន់តែច្រើនថែមទៀតសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
2016-05-04
ខណៈគ្រោះរាំងស្ងួតកំពុងគំរាមកំហែងដល់ផលិតភាពកសិកម្ម ពិសេសស្រូវ សហភាពអឺរ៉ុប នៅថ្ងៃទី០៤ ឧសភា បញ្ជាក់ជំហរថា ប្រសិនបើអ្នកនាំចេញអង្ករទៅទីផ្សារអឺរ៉ុប យកអង្ករប្រភេទក្រអូបដែលអឺរ៉ុប ត្រូវការ លាយជាមួយប្រភេទអង្ករផ្សេងទៀត នោះវានឹងបង្កឧបសគ្គសម្រាប់ប្រទេសកម្ពុជា ក្នុងការជ្រៀតចូលទីផ្សារស្រូវអង្ករអឺរ៉ុប។
2016-04-22
ក្រុមហ៊ុននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ឲ្យដឹងថា បាតុភូតអាកាសធាតុអេលនីណូ (El Nino) អាចកាត់បន្ថយទិន្នផលស្រូវពិភពលោក និងជំរុញឲ្យប្រទេសនាំចូលអង្ករបង្កើនស្តុកបម្រុង។ ទន្ទឹមគ្នា ក្រុមហ៊ុនក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គួរមានកញ្ចប់ទុនទិញស្រូវស្តុកទុកដើម្បីត្រៀមខ្លួនទប់ស្កាត់បញ្ហានេះ។