ប័ណ្ណសារព័ត៌មាន
2016-08-18
ក្រុមសហជីពបារម្ភពីអនាគតនៃវិស័យកាត់ដេរសំលៀកបំពាក់នៅកម្ពុជា ដោយសារតែការបិទរោងចក្រកាត់ដេរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានសន្ទុះកើនឡើង។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលស្គាល់ពីការកើនឡើងនៃការបិទរោងចក្រ ប៉ុន្តែអះអាងថា មិនប៉ះពាល់ដល់ដំណើរការនៃឧស្សាហកម្មនេះឡើយ។
2016-08-16
អ្នកភូមិនៃឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចងក្រងគ្នាជាសហគមន៍ដឹកភ្ញៀវទេសចរតាមរទេះគោបុរាណ ដើម្បីទាញយកកម្រៃបន្ថែមលើការងារធ្វើស្រែចម្ការ ឬការងារសំណង់ និងរោងចក្រកាត់ដេរ។ មន្ទីរទេសចរណ៍គ្រោងពង្រឹងសមត្ថភាពសហគមន៍ និងអភិរក្សរទេះឈើបុរាណដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរអន្តរជាតិចូលជិះកម្សាន្តកាន់តែច្រើន។
2016-08-14
សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ ហៅកាត់ថា ជេ.ស៊ី.អាយ (JCI) នៅថ្ងៃទី១៣ ខែសីហា បានធ្វើការវាយតម្លៃផ្ដល់ពានរង្វាន់ដល់បេក្ខជនសហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៦។
2016-08-10
អ្នករៀបចំកម្មវិធីពិព័រណ៍កសិកម្មអន្តរជាតិ បារម្ភថា កង្វះធនធានមនុស្សក្នុងវិស័យកសិកម្ម ខណៈកំណើនតម្រូវការប្រជាជនលើផលិតផលកសិកម្មកាន់តែច្រើន នឹងជំរុញប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យឺត។
2016-08-06
ភ្នាក់ងារទេសចរណ៍អន្តរជាតិ បារម្ភពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេស មកទស្សនាតំបន់ប្រាសាទអង្គរ ក្នុងខេត្តសៀមរាប នៅឆ្នាំ២០១៧ ខាងមុខ។
2016-08-04
រដ្ឋមន្ត្រីពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមទាំងវិស័យឯកជនមួយចំនួន បានចូលរួមក្នុងវេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ នាទីក្រុងភ្នំពេញ នៅថ្ងៃទី៤ សីហា។
2016-08-04
នៅក្នុងវេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១២ នៅទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី (Indonesia) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) គូសបញ្ជាក់ថា អាជីវកម្មជំនួញ ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម អេស.អិម.អ៊ី (SMEs) ជាជើងទម្រសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
2016-08-02
វេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១២ (12th World Islamic Economic Forum) បើកទ្វារជាផ្លូវការហើយនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២ ខែសីហា។ បណ្ដាមេដឹកនាំរដ្ឋលើកឡើងពីតួនាទីនៃអាជីវកម្មខ្នាតតូច និងមធ្យម (SME) បច្ចេកវិទ្យា សិល្បៈ និងការជំរុញពីរដ្ឋដើម្បីធានាថា រាល់ពលរដ្ឋអាចទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចដោយសមធម៌។
2016-07-30
ក្រសួងពាណិជ្ជកម្មបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលទំនិញខ្មែរ និងស្នើដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឲ្យងាកមកចាប់អារម្មណ៍ និងគាំទ្រផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីលើកទឹកចិត្តអ្នកផលិតឈានដល់រួមចំណែកលើកស្ទួយចំណូលសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋខ្មែរ និងកាត់បន្ថយការធ្វើចំណាកស្រុក។
2016-07-23
ប្រជាពលរដ្ឋរស់នៅឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាច្រើនគ្រួសារនាំគ្នាប្រកបរបរដាំដំណាំអំពៅជាលក្ខណៈគ្រួសារ។ ដំណាំនេះជាដំណាំមួយប្រភេទដែលអាចជួយប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូលប្រចាំឆ្នាំ ហើយជាមុខរបរមួយដែលអាចជួយកាត់បន្ថយការចំណាកស្រុកថែមទៀត។
2016-07-21
ព័ត៌មានជុំវិញការអំពាវនាវឲ្យសហភាពអឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា នោះ ត្រូវបានប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ឆ្លើយតបនៅថ្ងៃទី២១ កក្កដា ថា រដ្ឋាភិបាលមួលបង្កាច់លោក ហើយកំពុងតែភូតកុហកប្រជាពលរដ្ឋ ជាពិសេសកម្មករទៅវិញ។
2016-07-20
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) ដែលជាបណ្ដុំនិយោជកនាំចេញសំលៀកបំពាក់ទាំងអស់នៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ជំទាស់នឹងការអំពាវនាវរបស់លោក សម រង្ស៊ី ដែលសុំឲ្យសហភាពអឺរ៉ុប កាត់បន្ថយការនាំចូលផលិតផលសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា។
2016-07-09
ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ស្របពេលដែលព្រៃធម្មជាតិកាន់តែបាត់បង់ទៅ គឺបានធ្វើឱ្យសត្វឃ្មុំដែលទឹករបស់វាមានរសជាតិផ្អែមឆ្ងាញ់ ហើយមនុស្សជាច្រើននៅតែត្រូវការចាំបាច់នោះ ក៏បាត់បង់ និងថយចុះជាបន្តបន្ទាប់ដែរ។
2016-07-07
សិប្បករផលិតកញ្ជើ ល្អី និងក្រឡោ ជាលក្ខណៈគ្រួសារនៅខេត្តកំពង់ឆ្នាំង ត្អូញត្អែរពីតម្លៃផលិតផលពួកគេមិនសូវមានតម្លៃ និងមានការលើកទឹកចិត្តពីមន្ត្រីជំនាញ នៅគ្រាដែលសិប្បករខ្លះបោះបង់មុខរបរតាំងពីដូនតារបស់ខ្លួននេះចោល ហើយងាកទៅរកប្រាក់ចំណូលតាមវិធីផ្សេងៗវិញម្ដង។
2016-07-06
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រកាសការពង្រីកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មសម្រាប់កម្ពុជា និងប្រទេសដែលកំពុងអភិវឌ្ឍន៍ដទៃទៀតក្នុងពិភពលោក។