ប័ណ្ណសារព័ត៌មាន
2024-10-14
ការនាំទំនិញចេញក្នុងវិស័យវាយនភណ្ឌរបស់កម្ពុជាទៅលក់នៅក្រៅប្រទេសទទួលបានប្រាក់ជិត ៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ត្រីមាសដំបូងក្នុងឆ្នាំ២០២៤ ដែលកើនឡើងចំនួន ២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ប៉ុន្តែសហជីព និងកម្មករលើកឡើងថា រដ្ឋាភិបាលបែរជាដំឡើងប្រាក់ខែឱ្យកម្មករមានចំនួនតិចតួចដែលមិនសមាមាត្រទៅនឹងប្រាក់ចំណេញរបស់ថៅកែទៅវិញ។ ពួកគាត់អះអាងថា បញ្ហានេះបង្កឱ្យមានការកេងប្រវ័ញ្ចកម្លាំងកម្មករនៅកន្លែងការងារ និងធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែលំបាក។
2024-10-13
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលចាត់ទុកជំនួយរបស់ប្រទេសចិន (China) ផ្ដល់ឱ្យកម្ពុជា គឺជាការផ្ដល់ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តមានដង្ហើមដកស្របពេលមានវិបត្តិសេដ្ឋកិច្ចជាតិ ជាថ្នូរមកវិញចិនអាចបន្តប្រើប្រាស់កម្ពុជាជា «កូនជឹង» បម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងការពង្រីកឥទ្ធិពលយោធារបស់ខ្លួនក្នុងតំបន់។
2024-10-13
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានសន្យាថា ប្រទេសចិននឹងជំរុញឱ្យសហគ្រាសនិងក្រុមហ៊ុនចិន ទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជាបានកាន់តែច្រើនថែមទៀត ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែអ្នកវិភាគនយោបាយយល់ថា ការសន្យានេះ គឺគ្រាន់តែជាសារនយោបាយលួងចិត្តកម្ពុជាប៉ុណ្ណោះ។
2024-10-09
បន្ទប់ និងផ្ទះជួលក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់សម្រាប់អ្នកដែលសម្រុកទៅធ្វើការនៅទីនោះ ជាពិសេសក្នុងវិស័យល្បែងអនឡាញ និងកាស៊ីណូ។ តម្រូវការនេះ ធ្វើឱ្យតម្លៃនៃការជួលបានហក់ឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ឧស្សាហកម្មល្បែងអនឡាញ និងកាស៊ីណូ កំពុងរីកដុះដាលក្នុងក្រុងប៉ោយប៉ែត ដែលជាតំបន់មានសក្ដានុពលខាងប្រព្រឹត្តអំពើខុសច្បាប់ និងពុករលួយជាប្រព័ន្ធ។
2024-10-08
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើរដ្ឋាភិបាលដំឡើងប្រាក់ខែដល់គ្រូបង្រៀនឱ្យបាន ៣លានរៀលក្នុងមួយខែ ដើម្បីឱ្យជីវភាពគ្រូបង្រៀនប្រសើរឡើង និងធ្វើឱ្យការបង្រៀនមានប្រសិទ្ធភាព។
2024-10-06
មន្ត្រីគ្រឹះស្ថានអង្គរឱ្យដឹងថា រយៈពេល៩ខែឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទៅកំសាន្តនៅខេត្តសៀមរាប បានកើនឡើងចំនួន៣០ភាគរយនិងទទួលបានប្រាក់ចំណូលចំនួន៣២លាន ៥សែនដុល្លារ។
2024-10-03
អ្នកឃ្លាំមើលបញ្ហាសង្គមវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាបន្តពឹងពាក់ដង្ហើមចិនគ្មានទីបញ្ចប់។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា និងចិនបានឯកភាពលើកិច្ចសហការធំៗចំនួន ៧ចំណុចក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅកម្ពុជា។
2024-10-02
អ្នកតាមដានសង្គម និងសេដ្ឋកិច្ច យល់ថា កម្ពុជា មិនអាចជួយសេដ្ឋកិច្ចឱ្យរីកចម្រើន ដោយពឹងផ្អែកលើពាណិជ្ជកម្ម រវាងកម្ពុជានិងចិនបានទេ។ ការយល់ឃើញដូចនេះ ដោយសារតែ រយៈពេល ៨ខែ ឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មខ្មែរទៅចិន តិចជាងចិនមកខ្មែរ។
2024-10-02
កសិករមួយចំនួនថា ដំណាំស្រូវរបស់ពួកគាត់ប្រឈមនឹងការខាតបង់ ខណៈរោងម៉ាស៊ីនផ្អាកឈប់ទិញស្រូវក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ពលរដ្ឋឲ្យផ្អាកការប្រមូលផលស្រូវ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
2024-09-29
រមណីយដ្ឋានទេសចរណ៍ ប្រវត្តិសាស្ត្រ ផ្ទះតាម៉ុក មិនសូវមានភ្ញៀវទេសចរចូលទស្សនាដូចមុននោះទេ។ ពលរដ្ឋនៅតំបន់នោះ លើកឡើងថា ដោយសារកត្តាសេដ្ឋកិច្ចទើបធ្វើឲ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ លែងចាប់អារម្មណ៍ចូលទស្សនា តំបន់ប្រវត្តិសាស្ត្រមួយនេះទៀត។ សង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលគួរតែរៀបចំសោភ័ណភាព ហើយកែលម្អផ្នែកនយោបាយ លុបបំបាត់អំពើពុករលួយ ដើម្បីទាក់ទាញភ្ញៀវទេសចរមកវិញ។
2024-09-26
កសិករមួយចំនួន នៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ដោយសារឈ្មួញបង្អាប់គុណភាពទិន្នផលស្រូវថា មិនសូវល្អ និងការប្រមូលផលព្រមគ្នាជាដើម។ កសិករលើកឡើងថា មូលហេតុដែលឈ្មួញក្រឡុកហាងឆេង និងហ៊ានឱ្យតម្លៃទាបបែបនេះ គឺដោយសារពួកគេដឹងពីចំណុចខ្សោយរបស់កសិករ ដែលត្រូវការលក់ស្រូវបន្ទាន់ ដើម្បីយកប្រាក់បង្វិលសងដេប៉ូលក់ជី និងធនាគារ។
2024-09-26
រដ្ឋាភិបាលកម្ពុជាកំពុងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យជាមួយប្រទេសចិន ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន រយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនចំណេញកប់ក្ដោងតាមរយៈការនាំចេញទំនិញរបស់ខ្លួនមកកម្ពុជាក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
2024-09-25
អ្នកឃ្លាំមើលថា រដ្ឋាភិបាលនឹងពុំអាចទាក់ទាញអ្នកវិនិយោគមកពីប្រទេសលោកសេរីបានឡើយ បើរដ្ឋាភិបាលនៅតែមិនស្ដារលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសភាពាណិជ្ជកម្មអឺរ៉ុប បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីបរិយាកាសវិនិយោគនៅកម្ពុជា កាលពីពេលថ្មីៗនេះ។
2024-09-24
ពលករខ្មែរមួយចំនួនបង្ខំចិត្តប្រថុយជីវិតឆ្លងដែនទៅសុំទាននៅប្រទេសថៃ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ដោយសារជីវភាពក្រីក្រ ហើយគ្មានការងារធ្វើនៅក្នុងស្រុក។ បច្ចុប្បន្ន របរនេះ ពួកគាត់រកប្រាក់ចំណូលបានតិចតួច ហើយប្រឈមនឹងអាជ្ញាធរថៃចាប់ដាក់គុកនិងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។
2024-09-23
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អបអរសាទរ និងតែងនិពន្ធបទចម្រៀងពីការដំឡើងប្រាក់ខែគោលឱ្យកម្មករចំនួន ២០៨ដុល្លារ សម្រាប់២០២៥ ខណៈកម្មករមួយចំនួនកំពុងជួបជីវភាពខ្វះខាត និងប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែរោងចក្រ។