ប័ណ្ណសារព័ត៌មាន
2024-09-23
រដ្ឋាភិបាលកម្ពុជា កំពុងបង្ហាញការយកចិត្តទុកដាក់ទៅលើក្រុមអ្នកវិនិយោគរបស់សហរដ្ឋអាមេរិក ដែលកំពុងតែរកស៊ីនៅកម្ពុជា តាមយន្តការជួយរកដំណោះស្រាយបញ្ហាប្រឈមនានា ឱ្យប្រសើរឡើងទៅតាមអ្វីដែលក្រុមអ្នកវិនិយោគទាំងនោះចង់បាន។ ការប្រឹងប្រែងផ្ដល់ជំនឿចិត្ត ឱ្យអ្នកវិនិយោគអាមេរិកនេះ ធ្វើឡើងនៅមុនពេលដែលគណៈប្រតិភូកម្ពុជាមួយក្រុម គ្រោងនឹងធ្វើបេសកកម្ម គោះទ្វាររកអ្នកវិនិយោគទុននៅអាមេរិក ដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកថ្មីៗថែមទៀត។
2024-09-22
ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរពីបញ្ហាជីវភាព និងជំពាក់បំណុលធនាគារវ័ណ្ឌកដោយសារបញ្ហាសេដ្ឋកិច្ចធ្លាក់។ ពួកគាត់អះអាងថា បញ្ហានេះធ្វើឱ្យពួកគាត់គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើបុណ្យក្នុងថ្ងៃកាន់បិណ្ឌ និងទៅលេងក្រុមគ្រួសារនៅស្រុកកំណើតឡើយ។
2024-09-21
អ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា អះអាងថា វត្ថុប្រើប្រាស់ធ្វើពីដីឥដ្ឋដុត ដែលក្រុមអ្នកបុរាណវិទ្យា ហៅថា (កុលាលភាជន៍) គឺមាននៅក្នុងប្រទេសកម្ពុជាតាំងតែពី ៣.៥០០ឆ្នាំ មុនគ្រិស្តសករាជ។ រហូតមកដល់បច្ចុប្បន្ននេះ សិប្បកម្មកុលាលភាជន៍ នៅតែបន្តមាននៅក្នុងប្រទេសខ្មែរនៅឡើយ បើទោះបីជាសម័យនេះ ជាសម័យទំនើប ដែលមានសម្ភារៈប្រើប្រាស់ធ្វើអំពីដែក ប្លាស្ទិក និងសារធាតុផ្សេងៗ ហើយក្តី។
2024-09-12
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា ក្នុងខែសីហាឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានអនុម័តគម្រោងចំនួន៤៦ ដែលមានទឹកប្រាក់វិនិយោគសរុប១ពាន់២រយលានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគរបស់ចិនមានជាង៨០ (៨៤,៧២) ភាគរយ។
2024-09-11
កសិករចិញ្ចឹមមាន់មួយចំនួននៅខេត្តសៀមរាប ត្អូញត្អែរថា ទីផ្សារមាន់ស្រែ ចុះថ្លៃខ្លាំង រយៈពេលប៉ុន្មានខែចុងក្រោយនេះ ធ្វើឱ្យពលរដ្ឋ ខ្លះបោះបង់អាជីពចិញ្ចឹមមាន់ ព្រោះពុំអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្របពេល ដែលមាន់ ភាគច្រើន ប្រឈមជំងឺឆ្លងផង។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេស ក្រសួងកសិកម្មគួរតែរកដំណោះស្រាយ ជូនពលរដ្ឋឱ្យបានឆាប់ ហើយ កាត់បន្ថយការនាំចូលសាច់មាន់ ពីក្រៅដែលជាហេតុ ធ្វើឱ្យតម្លៃមាន់ក្នុងស្រុកចុះថ្លៃ
2024-09-11
ប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួន ពេញនិយមធ្វើស្រែ ដោយបណ្ដាក់ជី និងថ្នាំពីឈ្មួញ ដែលធ្វើឱ្យការចំណាយលើការបង្កបង្កើនផល កាន់តែច្រើនជាងមុន។ ការធ្វើស្រែអត់មានដើមទុននេះ បានធ្វើឱ្យកសិករមួយចំនួន ធ្លាក់ខ្លួនជំពាក់បំណុល នៅពេលតម្លៃកសិផលចុះថោក ដែលបណ្ដាលឱ្យកសិករខ្លះ ត្រូវគេរឹបអូសយកស្រែ ខ្លះខ្ចីប្រាក់ពីធនាគារយកមកសងថ្លៃជី និងខ្លះទៀត ឆ្អែតចិត្តឈប់ធ្វើស្រែ ហើយធ្វើចំណាកស្រុក។
2024-09-08
កម្មករធ្វើការក្នុងវិស័យរោងចក្រទទូចឱ្យភាគីរដ្ឋាភិបាលជំរុញទៅថៅកែរោងចក្រសហគ្រាសដំឡើងប្រាក់ឈ្នួលអប្បបរមាសមរម្យដើម្បីឆ្លើយតបទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ លើកឡើងរបស់កម្មករនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរៀបចំកិច្ចប្រជុំចរចាប្រាក់ឈ្នួលត្រីភាគីជាលើកទី៣ ដោយភាគីនិយោជក ឬថៅកែដំឡើងប្រាក់ឈ្នួលឱ្យកម្មករចំនួន ២ដុល្លារ ខណៈសហជីពតំណាងឱ្យកម្មករទាមទារដំឡើងប្រាក់ឈ្នួលចំនួន១០ដុល្លារ។
2024-09-08
ពលរដ្ឋមួយចំនួន នៅខេត្តបាត់ដំបងត្អូញត្អែរអំពីបញ្ហាតម្លៃស្រូវធ្លាក់ចុះ ខណៈពួកគាត់បានចំណាយថ្លៃដើមច្រើន។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែស្ដាប់នូវក្ដីកង្វល់ និងរកដំណោះស្រាយជូនពលរដ្ឋ។
2024-09-06
ស្ត្រីមេម៉ាយលក់ដូរខ្នាតតូចចល័ត និងអ្នកផ្តល់សេវាកម្មទេសចរក្នុងតំបន់អង្គរខេត្តសៀមរាបកំពុងមានសម្ពាធផ្លូវចិត្ត និងជួបបញ្ហាជាច្រើនផ្នែកជីវភាព ដោយសារការស្វែងរកប្រាក់ចំណូល របស់ពួកគាត់កាន់តែយ៉ាប់យឺនខ្លាំង។ បញ្ហានេះពួកគាត់បានទម្លាក់កំហុសលើវិបត្តិនយោបាយអូសបន្លាយពេល ប៉ះពាល់ដល់វិស័យទេសចរណ៍រយៈពេលវែង។
2024-08-30
ក្រុមសហជីពកម្មករព្រមព្រៀងគ្នាជារួមថានឹងដាក់តួលេខចំនួន ២១៨ដុល្លារ សម្រាប់ការទាមទារប្រាក់ឈ្នួលគោលឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២៥។
2024-08-15
អ្នកវិភាគសង្គមនិងសេដ្ឋកិច្ចយល់ថា ថ្វីត្បិតតែបច្ចុប្បន្នទំនាក់ទំនងនយោបាយរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលកម្ពុជាមិនស៊ីសង្វាក់គ្នាជុំវិញការរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្តី ក៏ប៉ុន្តែកម្ពុជានៅតែពឹងផ្អែកលើទីផ្សាររបស់សហរដ្ឋអាមេរិកនៅឡើយ។
2024-08-15
អ្នកឃ្លាំមើលស្ថានការណ៍សង្គមចង់ឃើញរដ្ឋាភិបាលបង្កើតយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ឱ្យចូលកម្ពុជាកាន់តែច្រើន ដោយកុំផ្ដោតចង់បានតែភ្ញៀវទេសចរមកពីប្រទេសចិន។ ពួកគេលើកឡើងថា ការ ព្យាយាមទាក់ទាញភ្ញៀវទេសចរចិនតែមួយពុំអាចជួយជំរុញឱ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋពឹងផ្អែកលើវិស័យទេសចរណ៍មានស្ថានភាពល្អប្រសើរនោះទេ។
2024-08-13
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាដល់កម្មកររោងចក្រកាត់ដេរ សំលៀកបំពាក់ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៤ ខែសីហា។
2024-08-10
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC បញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដែលមានទំហំប្រមាណ ៦៨,០៦% នៃទុនវិនិយោគសរុប។
2024-08-06
សេដ្ឋវិទូបានព្រមានជាយូរមកហើយអំពីកំណើនដែលជំរុញដោយការរំពឹងទុក។ សម្រាប់ម្ចាស់ផ្ទះវិញ ការផ្ទុះវិបត្តិនេះ កំពុងតែបំផ្លាញជីវិតរបស់ពួកគាត់។