ប័ណ្ណសារព័ត៌មាន
2024-08-03
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងនិងភាគីពាក់ព័ន្ធផ្សេងៗ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន១៣ កាលពីពេលថ្មីៗ។
2024-07-31
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា បដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) ដែលពលរដ្ឋខេត្តស្វាយរៀងចោទថា បានឆបោកលុយរបស់ពួកគាត់តាមរយៈគម្រោងទិញដី និងផ្ទះនោះឡើយ។ លោកបញ្ជាក់ថា លោករីករាយនឹងចូលរួមដោះស្រាយបញ្ហានេះ ប្រសិនបើពលរដ្ឋ ឬអាជ្ញាធរត្រូវការលោក។
2024-07-31
អ្នករត់កង់បី និងតាក់ស៊ី (Taxi) មួយចំនួននៅខេត្តព្រះសីហនុទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញឆន្ទៈទប់ស្កាត់ជនបរទេសដណ្ដើមមុខរបរពួកគាត់ឱ្យមានប្រសិទ្ធភាព ជាជាងប្រកាសគំរាមចាត់វិធានការពលរដ្ឋដែលហ៊ាននិយាយពីផលប៉ះពាល់កំពុងជួបប្រទះ។ ពួកគាត់ឱ្យដឹងថា ក្រុមហ៊ុនឡានតាក់ស៊ីរបស់ជនជាតិចិនដឹកភ្ញៀវទេសចរក្នុងក្រុងព្រះសីហនុនៅតែមានច្រើន ដែលធ្វើឱ្យពួកគាត់ជាពលរដ្ឋម្ចាស់ស្រុកពិបាករកស៊ី និងធ្លាក់ចំណូល។
2024-07-27
មន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា ចំនួនភ្ញៀវទេសចរមកទស្សនា ដែលធ្លាក់ចុះយ៉ាងខ្លាំងនោះ គឺដោយសារតែរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមនៅអ៊ុយក្រែន ជាដើម។
2024-07-23
ពលរដ្ឋរស់នៅខេត្តសៀមរាបជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យចំគោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅកម្ពុជា។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ដាក់ចេញនូវគោលការណ៍កែសម្រួលលក្ខខណ្ឌក្នុងការចាយវាយក្រដាសប្រាក់ដុល្លារចាស់ ប្រឡាក់ ឬខូចខាតខ្លះនៅខេត្តសៀមរាប។
2024-07-22
អ្នកប្រកបរបរលក់ដូរនៅក្នុងផ្សាររាត្រី នៅខេត្តបាត់ដំបង កំពុងជួបបញ្ហាជីវភាព ដោយសារលក់ដូរលែងដាច់ គ្មានអតិថិជនចូលទិញ ក្រោយពេលរដ្ឋបាលខេត្តផ្លាស់ប្ដូរទីតាំងផ្សារ។ ស្របពេលគ្នានេះ ក្រុងបាត់ដំបង ក៏តែធ្លាក់សោភ័ណភាពដោយសារផ្លូវខូចស្ទើរគ្រប់កន្លែង និងមិនសូវមានភ្ញៀវទេសចរមកដើរលេងកម្សាន្តដូចមុន។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋបាលខេត្តរៀបចំផ្សាររាត្រីឡើងវិញ។
2024-07-21
អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត មាស នី យល់ថា នៅពេលដែលរដ្ឋាភិបាលកម្ពុជា បង្ហាញពីការពឹងផ្អែកខ្លាំងលើប្រទេសចិនតែមួយ គឺវាអាចនឹងធ្វើឱ្យមានការព្រួយបារម្ភចំពោះស្ថិរភាពសេដ្ឋកិច្ច នៅពេលណាដែលចិនមានវិបត្តិ។ លោកបណ្ឌិត មាស នី បន្ថែមទៀតថា ដោយសារតែភាពស្និទ្ធស្នាលជាមួយប្រទេសចិនហួសហេតុពេក គឺរដ្ឋាភិបាលកម្ពុជា កំពុងទទួលរងការរិះគន់ ចំពោះរបបដឹកនាំដែលគ្មានការគោរពសិទ្ធិមនុស្សនិងគ្មានលទ្ធិប្រជាធិបតេយ្យ។
2024-07-21
អ្នកឃ្លាំមើលថា កម្ពុជាត្រូវដោះស្រាយបញ្ហាមួយចំនួន ដូចជាបញ្ហាឧក្រិដ្ឋកម្ម អនឡាញ ការរំលោភសិទ្ធិមនុស្ស និងការស្ដារប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ ទើបអាចទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តនៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេល លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យបង្កើតជើងហោះហើរអន្តរជាតិត្រង់មកកាន់ខេត្តសៀមរាប ក្នុងពេលឆាប់ៗ។
2024-07-18
សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ នេះ កម្ពុជាបាននាំចេញអង្ករទៅលក់នៅក្រៅប្រទេស ជាង ៣៣ម៉ឺនតោន និងស្រូវប្រមាណ ២លាន ៥សែនតោន ដោយទទួលបានទឹកប្រាក់ជិត ១ពាន់លានដុល្លារអាមេរិក។
2024-07-15
កម្មករអូសរទេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងប្រឈមជីវភាពលំបាក បន្ទាប់ពីមន្ត្រីគយហាមឃាត់ មិនឱ្យពួកគាត់អូសរទេះដឹកអីវ៉ាន់ឆ្លងកាត់ដូចមុន។ ពួកគាត់ខ្លះ បានបង្ខំចិត្តដើររើសអេតចាយលក់ ដើម្បីរកប្រាក់ទិញបាយហូប និងខ្លះទៀត គ្មានលុយជួលបន្ទប់ ត្រូវបង្ខំចិត្ត ចងអង្រឹងដេកក្រោមដើមឈើតាមរបងវត្ត និងតាមកន្លែងចាក់សំរាមជាដើម។
2024-07-15
កម្មករធ្វើការនៅរោងចក្រកាត់ដេរមួយចំនួនលើកឡើងថា ពួកគាត់នឹងជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ។ ពួកគាត់បារម្ភថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស នោះកម្មកររាប់ម៉ឺននាក់នឹងបាត់បង់ការងារ ខណៈបច្ចុប្បន្ននេះ កម្មករមួយចំនួនកំពុងប្រឈមនឹងការព្យួរកិច្ចសន្យាការងារនៅកន្លែងធ្វើការ ហើយរោងចក្រខ្លះទៀតបានកាត់បន្ថយម៉ោងធ្វើការ។
2024-07-06
រដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាភិបាលមួយដើម្បីជួយរកទីផ្សារ និងផ្សព្វផ្សាយពីវិស័យទេសចរណ៍ បើទោះបីជាកម្ពុជាមានក្រសួងទេសចរណ៍រួចហើយក្តី។
2024-07-03
ក្រុមហ៊ុនចិនមួយឈ្មោះ ចេជាង អេស អ៊ី ហ្សេត (ZHEJIANG SEZ.,CO.LTD) បានសន្យាថា នឹងខិតខំទាក់ទាញអ្នកវិនិយោគឱ្យចូលមករកស៊ីនៅកម្ពុជា ឱ្យបាន ១០០ក្រុមហ៊ុនក្នុងឆ្នាំ២០២៤នេះ។
2024-07-03
បញ្ហាដែលនាំឱ្យភ្ញៀវទេសចរធ្លាក់ចុះ បានធ្វើឱ្យមានភាពចម្រូងចម្រាសគ្នា រវាងមន្ត្រីរដ្ឋាភិបាល និងពលរដ្ឋ ដោយមន្ត្រីរដ្ឋាភិបាលអះអាងថា ការធ្លាក់ចុះភ្ញៀវទេសចរនៅពេលនេះ គឺទៅតាមរដូវកាល និងវិបត្តិសេដ្ឋកិច្ចជាសកល ក៏ប៉ុន្តែ មគ្គទេសក៍នាំភ្ញៀវនៅតំបន់ទេសចរណ៍ ក្នុងខេត្តសៀមរាប លើកឡើងថា បញ្ហានេះ គឺបណ្ដាលមករដ្ឋាភិបាលខ្វះការផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ សេវាកម្មនៅព្រលានយន្តហោះមិនសូវល្អ និងរឿងអាស្រូវ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត នៅលើទឹកដីកម្ពុជា។
2024-06-28
កសិករមួយចំនួននៅខេត្តសៀមរាបបានបង្ខំចិត្តបោះបង់មុខរបរដាំដំឡូងមីដោយសារតែតម្លៃដំឡូងដែលទើបតែប្រមូលផល ធ្លាក់ថ្លៃខ្លាំង ធ្វើឱ្យពួកគាត់ខាតបង់ច្រើន និងប្រឈមបញ្ហាបំណុល។ពួកគាត់ស្នើឱ្យរដ្ឋាភិបាលអនុវត្តពាក្យសន្យា កាលពីមុនបោះឆ្នោតជាតិអាណត្តិទី០៧ ដែលគណបក្សកាន់អំណាចដើរឃោសនាបោះឆ្នោត ប្រាប់ប្រជាជនថា នឹងលើកកម្ពស់តម្លៃកសិផល ក៏ប៉ុន្តែគ្មានប្រសិទ្ធភាពនៅឡើយទេ។