ប័ណ្ណសារព័ត៌មាន
2024-12-04
ស្ត្រីមួយចំនួនរស់នៅលើកោះទ្រង់នៅខេត្តក្រចេះ ប្រកបអាជីពបររទេះសេះដឹកភ្ញៀវទេសចរ មើលទិដ្ឋភាពរស់នៅរបស់អ្នកភូមិនៅលើកោះ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា អាជីពនេះ មិនត្រឹមតែរកប្រាក់ចំណូលនោះទេ ថែមទាំងជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យដឹងពីប្រពៃណី និងកសិផលរបស់កសិករខ្មែរ ដូចជា ក្រូចត្លុង ជាដើម។
2024-12-03
កសិករដាំដំឡូងមីនៅតាមខេត្តមួយចំនួនត្អូញត្អែរថា តម្លៃដំឡូងមីឆ្នាំនេះ ធ្លាក់ចុះខ្លាំងជាងឆ្នាំមុន ទាំងដំឡូងស្រស់ និងស្ងួត ដែលធ្វើឱ្យពួកគាត់ខាតបង់ទាំងដើមទាំងចុង រហូតដល់គ្មានលុយសងធនាគារ។ ប្រធានសមាគមកសិករដំឡូងមីខ្មែរថា តម្លៃដំឡូងមីធ្លាក់ចុះបែបនេះ គឺដោយសារឃ្លាំងស្តុកដំឡូងរបស់អ្នកបញ្ជាទិញ នៅសល់ស្ដុកចាស់ច្រើន ខណៈការកែច្នៃវត្ថុធាតុដើមចេញពីដំឡូងក៏ធ្លាក់ចុះ ដោយសារមានវត្ថុធាតុដើមថ្មី មកជំនួស។
2024-12-02
មន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រកាសពីការដំឡើងពន្ធថ្មីលើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡា ពីប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ម៉ាឡេស៊ី (Malaysia) វៀតណាម (Vietnam) និងថៃ (Thailand)។
2024-11-30
ដើមឈើធំៗ ជះម្លប់ត្រជាក់ស្រឹបដុះតាមបណ្ដោយដងស្ទឹងសៀមរាប ផ្តល់បរិយាកាសធម្មជាតិស្រស់បំព្រង គឺជាទីតាំង ដែលនិស្សិតមួយក្រុមជ្រើសយកកន្លែងនោះ លក់កាហ្វេចល័តបម្រើសេវាកម្មជូនអ្នកទេសចរ។ កាហ្វេចល័តកូនឡានស្លាកយីហោ «The ROZA CARAVAN» បានបង្កើតអាជីវកម្មលក់កាហ្វេចល័តតាមរថយន្តមួយគ្រឿង អាចបង្កើតឱកាសការងារដល់និស្សិតក្រីក្រ ក្នុងខេត្តសៀមរាប។
2024-11-03
អ្នកតាមដានកិច្ចការអន្តរជាតិ និងអ្នកឃ្លាំមើលបញ្ហាសង្គមព្រួយបារម្ភថា កម្ពុជានឹងអាចលង់ខ្លួនជំពាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច ដោយសារតែការចាយវាយប្រាក់កម្ចីចិនខ្ជះខ្ជាយ គ្មានតម្លាភាព និងមានអំពើពុករលួយជាប្រព័ន្ធទៅលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាស្នើឱ្យចិនបន្តជួយគាំទ្រផ្នែកកម្ចី និងជំរុញក្រុមហ៊ុនចិនឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
2024-10-30
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសម្រេចពិន័យអន្តរការណ៍ចំពោះសមាគមជាង ១៨លាន (១៨.៨០០.០០០) រៀល ឬប្រមាណជិត ៥ពាន់ដុល្លារ ដោយចោទថា សមាគមមិនបានដាក់ នឹងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគម ទៅរដ្ឋាភិបាល។ សមាគមអះអាងថា ពួកគាត់ធ្វើការងារដោយស្ម័គ្រចិត្ត ដើម្បីយុត្តិធម៌សង្គម មិនមែនដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនដូចក្រុមហ៊ុនឯកជននោះទេ។
2024-10-30
ពលរដ្ឋមួយចំនួននៅស្រុកមុខកំពូល ខេត្តកណ្ដាលចិញ្ចឹមរុយទាហានខ្មៅ ឬហៅថា រុយរាជ ដើម្បីយកពង និងដង្កូវលក់ដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់ថា អាជីពចិញ្ចឹមរុយនេះ ងាយស្រួល ចំណាយដើមទុនតិច ហើយរកចំណូលបានខ្ពស់។ ទន្ទឹមនឹងនោះ រុយនេះ ក៏អាចជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងកសិដ្ឋានធំៗ ព្រោះថា ដង្កូវ អាចយកធ្វើជាចំណីសត្វបានយ៉ាងល្អ។
2024-10-29
ខណៈក្រសួងទេសចរណ៍កំពុងសិក្សាលើគម្រោងទេសចរណ៍ «ប្រទេស៦ គោលដៅតែ១» ដែលផ្ដួចផ្ដើមឡើងដោយប្រទេសថៃ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ បានលើកឡើងជាមតិផ្សេងៗគ្នាជុំវិញគម្រោងមួយនេះ។ ពួកគាត់ខ្លះគាំទ្រគម្រោងនេះ ដោយយល់ថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងខ្លះទៀតបដិសេធ ដោយយល់ថា គម្រោងមួយនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសថៃច្រើនជាងកម្ពុជា។
2024-10-29
បក្សក្រៅរដ្ឋាភិបាលសម្ដែងការបារម្ភអំពីតម្លាភាព នៃគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ និងស្នើឱ្យបង្ហាញគម្រោងលម្អិត។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តថវិកាជាតិជាង ៩ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយក្រសួងហិរញ្ញវត្ថុថា នឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។
2024-10-28
អ្នកឃ្លាំមើលព្រមានថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជា នឹងរងផលប៉ះពាល់រយៈពេលយូរ បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងឆបោកតាមអនឡាញ ហើយនៅតែព្យាយាមបដិសេធការចុះផ្សាយរបស់បណ្ដាញព័ត៌មានអន្តរជាតិ អំពីការរីករាលដាលនូវអំពើឧក្រិដ្ឋកម្មនៅកម្ពុជា។
2024-10-22
រដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចុះតម្លៃការហោះហើរ និងកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទ នៅវាលយន្តហោះអន្តរជាតិ សៀមរាបអង្គរ ចាប់ពីពេលនេះ រហូតដល់ទៅ ៣ឆ្នាំខាងមុខទៀត។
2024-10-21
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានកំណើនបន្ថែមទៀតនៅក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ ២០២៤ នេះ គឺបានកើនដល់ជាង ១១ប៊ីលានដុល្លារ ឬជាង ១១ពាន់លានដុល្លារ (១១,១៤៧ ពាន់លាន)។
2024-10-21
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថ្មីៗនេះសម្រេចបោះពុម្ពលុយប្រមាណ ១ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ បន្ទាប់ពីអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ដែលតែងតែកាន់ហិបប្រមូលលុយឱ្យគណបក្សប្រជាជនកម្ពុជាគឺលោក លី យ៉ុងផាត់ ត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ។
2024-10-20
រដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចុះតម្លៃការហោះហើរ និងកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទ នៅព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ ចាប់ពីពេលនេះ រហូតដល់ទៅ ៣ឆ្នាំខាងមុខទៀត។
2024-10-16
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គំរាមដកហូតគម្រោងអភិវឌ្ឍន៍ផ្លូវដែកពីអ្នកឧកញ៉ា គិត ម៉េង បន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាឪនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ធ្លាប់ព្រមានដកម្ដងកាលពីឆ្នាំ២០១៩។ អ្នកឃ្លាំមើល លើកឡើងថា ការព្រមានដដែលៗ តែគ្មានវិធានការដែលមានប្រសិទ្ធភាព គ្រាន់តែជាមធ្យោបាយបន្លំយករួចខ្លួន ពីអសមត្ថភាពនៃការដឹកនាំ ឬអាចមានអាថ៌កំបាំងដែលមើលនឹងភ្នែកមិនដឹង។