ប័ណ្ណសារព័ត៌មាន
2016-12-30
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា អស្ថិរភាពនយោបាយធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ច ទោះបីជាកម្ពុជា នៅតែរក្សាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៦ បានប្រមាណ ៧% ក្ដី ក៏អ្នកសេដ្ឋកិច្ចលើកឡើងថា កំណើនសេដ្ឋកិច្ចនៅតែធ្វើឲ្យចន្លោះរវាងគម្លាតអ្នកមាន និងអ្នកក្រនៅឆ្ងាយពីគ្នាដដែល។
2016-12-27
ប្រជាកសិករដាំកៅស៊ូនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមមានសង្ឃឹមជាថ្មី ក្រោយពេលតម្លៃជ័រកៅស៊ូនៅលើទីផ្សារបានហក់ខ្ពស់ឡើងវិញ។ យ៉ាងនេះក្តី កសិករនៅតែបារម្ភថា តម្លៃនឹងអាចចុះថោកវិញនៅពេលណាមួយ ដែលធ្វើឲ្យពួកគាត់ត្រូវជួបប្រទះបញ្ហាប្រឈមផ្សេងៗក្នុងជីវភាពរស់នៅ។
2016-12-27
អ្នកជំនាញ លើកទឹកចិត្តឲ្យក្រុមអាជីវករលក់ដូរ ជាពិសេសអាជីវករលក់ដូរនៅតាមព្រំដែន គួរប្រកបដោយក្រមសីលធម៌ និងមិនត្រូវលក់ដូរដោយកេងប្រវ័ញ្ចអតិថិជនឡើយ ប្រសិនបើមិនចង់ឲ្យជនបរទេសមកដណ្ដើមទីផ្សារតទៅទៀត។
2016-12-25
ទិន្នន័យរបស់ស្ថាប័នអន្តរជាតិ បង្ហាញថា ជំនួយថវិកាបរទេសសម្រាប់ប្រទេសកម្ពុជា នៅឆ្នាំ២០១៥ ថយចុះប្រហែល ១៤ភាគរយ។ អ្នកវិភាគសេដ្ឋកិច្ចនយោបាយយល់ថា ការកាត់បន្ថយជំនួយនេះ ទាក់ទងនឹងស្ថានការណ៍ធ្លាក់ចុះនៃសិទ្ធិមនុស្ស និងនយោបាយ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា អះអាងថា ការថយជំនួយនេះបង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជា។
2016-12-23
ពេលបច្ចុប្បន្ន កសិករខ្មែរជាច្រើនមានបញ្ហារឿងជំពាក់បំណុលដោយសារតែខ្ចីប្រាក់មកធ្វើដើមទុននៃការផលិតស្រូវ ដូចជាទិញជីបាចស្រែ និងថ្លៃឈ្នួលភ្ជួររាស់ដកស្ទូងជាដើម។ ក៏ប៉ុន្តែនៅពេលដែលស្រូវផលិតបាន បែរជាលក់ក្នុងតម្លៃថោកទៅវិញនោះ គឺការជំពាក់បំណុលកាន់តែដាក់បន្ទុកធ្ងន់ឡើងៗ ដែលធ្វើឱ្យកសិករជាច្រើនអស់សង្ឃឹម។
2016-12-22
ក្រសួងសេដ្ឋកិច្ចកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥ ជំពាក់បំណុលបរទេសចំនួន ៥,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ រយៈពេលដូចគ្នានេះ វិស័យឯកជនបានខ្ចីប្រាក់ពីបរទេសចំនួនជិត ៤ពាន់លានដុល្លារ។ ជាសរុប ប្រទេសកម្ពុជា ជំពាក់បំណុលបរទេសជិត ១០ពាន់លានដុល្លារ។
2016-12-22
ប្រជាកសិករនៅស្រុកត្បូងឃ្មុំ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្អូញត្អែរប្រហាក់ប្រហែលគ្នាថា ទិន្នផលស្រូវរបស់ពួកគាត់នៅឆ្នាំនេះធ្លាក់ចុះយ៉ាងខ្លាំង។ ពលរដ្ឋថា ការធ្លាក់ចុះ គឺបណ្ដាលមកពីទឹកភ្លៀងធ្លាក់នៅឆ្នាំនេះច្រើនពេក រហូតបណ្ដាលឲ្យស្រូវរបស់ពួកគាត់លិចលង់ ហើយរលួយអស់មួយចំនួន។
2016-12-18
ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ១១ខែដើមឆ្នាំ២០១៦ បានជាង ៤៧ម៉ឺនតោន។ របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា បរិមាណនាំចេញនេះ គឺកើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ អ្នកសិក្សាការអភិវឌ្ឍសង្គមយល់ថា ចំនួននេះនៅតែតិចតួចនៅឡើយ និងនៅតែប៉ះពាល់ដល់ការវិនិយោគ ប៉ះពាល់ដល់រោងម៉ាស៊ីនកិនស្រូវ ព្រមទាំងកសិករ។
2016-12-16
គណៈកម្មការមូលបត្រកម្ពុជា សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ រួមគ្នាអនុវត្តទិសដៅរួម ដែលជាមធ្យោបាយធ្វើអោយអាជីកម្មបានជោគជ័យ និងមានកំណើនប្រកបដោយស្ថិរភា។ ម្ចាស់សហគា្រសធុនតូច និងមធ្យមក៏មានឱកាសលើកឡើងពីការលំបាកដែលពួកគេកំពុងជួបប្រទះ។
2016-12-13
គណៈកម្មការទី១០ នៃរដ្ឋសភា នឹងជួបរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នៅថ្ងៃទី១៥ ធ្នូ ដើម្បីដេញដោលពីភាពមិនប្រក្រតីនៃការនាំចេញចំនួនខ្សាច់ និងតម្លៃទៅលក់នៅប្រទេសសិង្ហបុរី ក្រោយមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ធ្នូ។
2016-12-10
ក្រសួងពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា គណៈកម្មការអឺរ៉ុប នឹងដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញប្រភេទថ្មី ចំពោះការនាំចេញអង្កររបស់កម្ពុជា ចូលទៅទីផ្សារអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។
2016-12-07
សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ បានបង្ហាញក្តីបារម្ភជាថ្មីថា ប្រសិនបើរដ្ឋាភិបាលគ្មានយន្តការទប់ស្កាត់វិបត្តិធ្លាក់ចុះបរិមាណនាំចេញអង្ករនោះទេ កម្ពុជា មិនត្រឹមតែខ្វះស្បៀងផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ វិស័យស្រូវអង្ករកម្ពុជា ក៏មិនអាចគេចចេញពីការដួលរលំដែរ។
2016-12-05
កសិករមកពី ៨ប្រទេសលើពិភពលោកប្រមាណ ១០០នាក់ ជួបសន្ទនាគ្នារយៈពេល ៥ថ្ងៃ ដែលរៀបចំឡើងនៅសណ្ឋាគារខេមរាបាត់ដំបង២ នាក្រុងបាត់ដំបង ដើម្បីផ្លាស់ប្ដូរគំនិត និងបង្កើនសាមគ្គីភាពរវាងកសិករ និងកសិករឲ្យមានភាពស្និទ្ធស្នាល និងរឹងមាំ។
2016-12-02
អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ យល់ថា ការសម្រេចរបស់រដ្ឋាភិបាលដែលលើកលែងថ្លៃទិដ្ឋាការដល់អ្នកវិនិយោគចិន និងកូរ៉េ ក្នុងរយៈពេលយូរ ជារឿងល្អ ដើម្បីលើកទឹកចិត្តអ្នកវិនិយោគចូលមករកស៊ីនៅកម្ពុជា។
2016-11-28
គណបក្សប្រឆាំង និងអ្នកសេដ្ឋកិច្ចគាំទ្រចំពោះគម្រោងរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យប្រទេសឡាវ អាចដឹកទំនិញនាំចេញរបស់ខ្លួន ឆ្លងកាត់កំពង់ផែ និងផ្លូវគមនាគមន៍របស់កម្ពុជា។