ប័ណ្ណសារព័ត៌មាន
2016-09-15
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ១៦ជំពូក និង ១៥៨មាត្រា ដែលជំពូកនីមួយៗបានចែងផ្សេងៗគ្នា ដូចជាអំពីអធិបតេយ្យភាពអំពីរបបនយោបាយសេដ្ឋកិច្ច និងអំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋជាដើម។ ទន្ទឹមគ្នានេះ ត្រង់មាត្រា៦២ និង ៦៣ បានចែងថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត និងជួយរកទីផ្សារលក់ផលិតផលជូនកសិករ។
2016-09-15
រយៈពេលចុងក្រោយនេះ ផលិតផលកសិកម្មកាន់តែច្រើនមុខ ជួបប្រទះនឹងបញ្ហាខ្វះទីផ្សារលក់ចេញ ឬឈ្មួញឲ្យតម្លៃថោកមិនរួចថ្លៃដើមផលិត និងមិនរួចថ្លៃកម្លាំងពលកម្មក្នុងការផលិតស្រូវឡើយ។ កសិករនៅខេត្តពោធិ៍សាត់ ជាច្រើនគ្រួសារ កំពុងប៉ះពាល់ជីវភាព ឬប្រឈមការរឹបអូសទ្រព្យសម្បត្តិពីសំណាក់ម្ចាស់បំណុល ដែលកសិករបានខ្ចីបុលប្រាក់គេរាប់ពាន់ដុល្លារយកទៅធ្វើដើមទុនផលិត។
2016-09-14
អ្នកឃ្លាំមើលវិស័យកាត់ដេរនៅកម្ពុជា ផ្សេងទៀតរកឃើញថា កម្ពុជា ត្រូវធ្វើកំណែទម្រង់មួយចំនួនទាក់ទងនឹងអភិបាលកិច្ចល្អ ប្រសិនបើគេចង់ឲ្យវិស័យនេះមានការរីកចម្រើន និងមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
2016-09-14
ការសិក្សាស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រកឃើញថា ចិន ចាប់អារម្មណ៍វិនិយោគនៅប្រទេសដែលសម្បូរធនធានធម្មជាតិដូចវិនិយោគិនបស្ចិមប្រទេសដែរ។ ក៏ប៉ុន្តែវិនិយោគិនចិន មិនពិនិត្យលក្ខខណ្ឌ និងមិនខ្វល់ពីការអនុវត្តសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ប្រទេសដែលចិន ចង់ដាក់ទុនវិនិយោគនោះទេ។
2016-09-13
បច្ចុប្បន្នកសិករជាច្រើនពាន់គ្រួសារនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កំពុងតែអស់សង្ឃឹមដោយសារតែផ្លែល្ពៅដែលពួកគាត់ដាំបាន ត្រូវឈ្មួញហ៊ានទិញក្នុងតម្លៃថោកបំផុត ដូចជា ១គីឡូក្រាម ថ្លៃ ១៥០ ទៅ ២០០រៀលជាដើម។
2016-09-13
ប្រជាកសិកររស់នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីផលប៉ះពាល់ដោយសារដំណាំដំឡូងមីរបស់ពួកគាត់មានតម្លៃថោក មិនអាចទូទាត់ទៅនឹងការចំណាយបាន។
2016-09-12
ប្រជាកសិកររាប់ពាន់គ្រួសារនៅខេត្តបាត់ដំបង កំពុងខ្វល់ខ្វាយខ្លាចក្រែងរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃមិនបាន។ ក្ដីបារម្ភនេះ កើតមានដោយសារទិន្នផលស្រូវដែលពួកគាត់ផលិតបានរាប់ម៉ឺនតោន គ្មានទីផ្សារសម្រាប់លក់ ហើយឈ្មួញទម្លាក់តម្លៃស្រូវចុះថោកជាបន្តបន្ទាប់។
2016-09-11
ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ៨ខែឆ្នាំ២០១៦ បានជាង ៣២ម៉ឺនតោន។ របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បង្ហាញថា បរិមាណនាំចេញនេះ គឺធ្លាក់ចុះជាង ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។
2016-09-10
កសិករជាច្រើនភូមិនៃឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្អូញត្អែរពីតម្លៃស្រូវចុះថោក និងនៅតំបន់ខ្លះឈ្មួញលែងចុះទិញស្រូវរបស់កសិករទៀតផង ដែលធ្វើឲ្យពួកគេប្រឈមនឹងការខ្វះខាតប្រាក់សងបំណុលធនាគារ ឬសងថ្លៃជី និងថ្នាំសម្លាប់សត្វល្អិត។
2016-09-08
វិនិយោគិនចិន ទាំងចិនដីគោក តៃវ៉ាន់ និងហុងកុង ជាសសរស្ដម្ភយ៉ាងសំខាន់ក្នុងការទ្រទ្រង់ឧស្សាហកម្មវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងរបស់កម្ពុជា ឲ្យមានការរីកលូតលាស់។ ក្រៅពីវិនិយោគិនចិន មានវិនិយោគិនបរទេសផ្សេងទៀតដែលបណ្ដាក់ទុនក្នុងវិស័យកាត់ដេរ ដូចជាអង់គ្លេស ជប៉ុន កូរ៉េ និងម៉ាឡេស៊ី ជាដើម។
2016-09-02
សហជីពកម្មករប្រមាណ ២០ស្ថាប័ន និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងកម្មករនយោជិតនៅកម្ពុជា សម្រេចជាផ្លូវការនៅថ្ងៃទី២ ខែកញ្ញា ថា ពួកគេនឹងស្នើទៅក្រសួងការងារ ដើម្បីឲ្យកំណត់ប្រាក់ខែគោលសម្រាប់កម្មករនៅឆ្នាំ២០១៧ ឲ្យបានយ៉ាងតិចជិត ១៨០ដុល្លារ (១៧៩,៦)។