ប័ណ្ណសារព័ត៌មាន
2017-12-31
ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍ កុំឲ្យដំឡើងថ្លៃសេវាកម្ម និងផលិតផល ព្រមទាំងថែរក្សាបរិស្ថាន អនាម័យ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។ រីឯសង្គមស៊ីវិលយល់ថា ការ អំពាវនាវនេះ មិនសូវបានផលឡើយ ប្រសិនបើមិនមានវិធានការជាប្រព័ន្ធទេនោះ។
2017-12-28
អ្នកជំនាញខាងសេដ្ឋកិច្ចលើកឡើងថា វិស័យ៣ដែលជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា រួមមាន ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម គឺរដ្ឋាភិបាលត្រូវគិតគូរ អភិវឌ្ឍន៍ឲ្យស៊ីសង្វាក់គ្នា។ រដ្ឋាភិបាលមិនអាចយកចិត្តទុកដាក់ខ្លាំងលើវិស័យណាមួយ ហើយចោលវិស័យណាមួយបានទេ។
2017-12-24
សម្ភាសលោក អាត់ ធន់ ប្រធានសហភាពសហជីពកម្ពុជា ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដែលថា កម្ពុជាមិនព្រួយបារម្ភពីការបិទអនុគ្រោះពន្ធលើវិស័យវាយនភណ្ឌ ពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកយ៉ាងណាក្ដី។
2017-12-20
ក្រុមអ្នកឃ្លាំមើលនិយាយថា កម្ពុជាមិនអាចពឹងផ្អែកលើការធ្វើពាណិជ្ជកម្មបិទជិតដោយគ្មានទំនាក់ទំនងវិនិយោគជាមួយបណ្ដាប្រទេសខាងក្រៅ ជាពិសេសបណ្ដាប្រទេសលោកសេរីនោះទេ ដោយសារប្រទេសកម្ពុជា គឺជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
2017-12-18
ពលរដ្ឋម្ចាស់ឆ្នោតកំពុងព្រួយបារម្ភថា ប្រទេសកម្ពុជានឹងជួបគ្រោះធំ ប្រសិនសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងឈប់អនុគ្រោះពន្ធនាំចូលដូចសព្វថ្ងៃនេះ។ ពលរដ្ឋស្នើទៅថ្នាក់ដឹកនាំកម្ពុជា ចរចាសម្របសម្រួលជាមួយប្រទេសមហាអំណាច និងសហភាពអឺរ៉ុប កុំឲ្យដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា។
2017-12-17
រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៦ ក្នុងតំបន់មេគង្គ-ឡានឆាងនេះ បានសម្រេចអនុវត្តកិច្ចព្រមព្រៀង ក្នុងគោលបំណងដើម្បីលើកកម្ពស់គម្រោងកិច្ចសហប្រតិបត្តិការ និងកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់នេះ។
2017-12-08
ក្រុមអាជីវករលក់ដូររបរកំប៉ិកកំប៉ុកតាមចិញ្ចឹមផ្លូវនៅរាជធានីភ្នំពេញ និងតាមខែត្ររអ៊ូរទាំថា លក់មិនដាច់ ក្រោយពេលដែលស្ថានភាពនយោបាយកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេស្នើឲ្យអ្នកនយោបាយស្រុះស្រួលគ្នាឲ្យបានឆាប់ ដើម្បីជីវភាពពលរដ្ឋបានប្រសើរឡើងវិញ។
2017-12-05
ប្រជាសហគមន៍ នៅតាមតំបន់មួយចំនួនក្នុងខេត្តត្បូងឃ្មុំ លើកឡើងពីបញ្ហាប្រឈមផ្សេងៗ ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ ដោយសារអស្ថិរភាពនយោបាយ។ ការលើកឡើងនេះ ដោយសារអាជីវកម្ម តម្លៃផលិតផលកសិកម្មរបស់ពួកគាត់ រដ្ឋមិនសូវបានគិតគូរនោះឡើយ។
2017-12-04
សមាគមអ្នកចិញ្ចឹមជ្រូកនៅកម្ពុជាបារម្ភថា កសិដ្ឋាន និងការចិញ្ចឹមជ្រូកតាមទ្រុងជាលក្ខណៈគ្រួសារ របស់ពលរដ្ឋកម្ពុជា ប្រឈមការបិទទ្វារ ការខាតបង់ខ្ពស់ ដោយសារបច្ចុប្បន្នការនាំចូលសាច់ជ្រូកយ៉ាងអនាធិបតេយ្យពីប្រទេសជិតខាង ពិសេសគឺការនាំចូលជ្រូកពីប្រទេសវៀតណាម។
2017-12-04
របាយការណ៍របស់ធនាគារពិភពលោកទើបនឹងចេញផ្សាយ ណែនាំឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីបូព៌ា ចាំបាច់ត្រូវដាក់ចេញនូវគោលនយោបាយថ្មី ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពសម្រាប់ទាំងអស់គ្នា។
2017-12-03
ប្រទេសបង់ក្លាដេស និងកម្ពុជា នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ក្នុងអំឡុងពេលទស្សនៈកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេស មកកាន់ប្រទេសកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ។
2017-12-03
គណបក្សកាន់អំណាចទម្លាក់ការទទួលខុសត្រូវរបស់ខ្លួនទៅគណបក្សប្រឆាំង បើសិនមានការដាក់ទណ្ឌកម្មពីក្រុមប្រទេសអ្នកបញ្ជាទិញសំលៀកបំពាក់។ ស្របពេលគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា(GMAC) និងអ្នកពាក់ព័ន្ធបានអំពាវនាវឲ្យអ្នកបញ្ជាទិញអន្តរជាតិទាំងអស់បន្តគាំទ្រកម្ពុជា ខណៈវិស័យកាត់ដេររបស់កម្ពុជា កំពុងរងការព្រមានពីក្រុមអ្នកបញ្ជាទិញអន្តរជាតិ។
2017-12-03
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងក្រុមសហជីពមួយចំនួនសំដែងការព្រួយបារម្ភចំពោះវិបត្តិសេដ្ឋកិច្ចកម្ពុជា នឹងកើតឡើងកាន់តែធ្ងន់ធ្ងរ បើសិនជារដ្ឋាភិបាល និងគណបក្សប្រឆាំងមិនរកច្រក ដើម្បីបញ្ចប់ជម្លោះនយោបាយ ឲ្យបានកាន់តែឆាប់ទេនោះ។
2017-12-01
ប្រធានសហជីពកម្មករ ព្រមានពីភាពវឹកវរក្នុងវិស័យរោងចក្រកាត់ដេរ នៅពេលអន្តរជាតិឈប់អនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ ប្រសិនបើអ្នកនយោបាយខ្មែរនៅតែបណ្ដែតបណ្ដោយឲ្យស្ថានការណ៍នយោបាយសព្វថ្ងៃគ្មានដំណោះស្រាយបែបនេះ។
2017-11-22
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ប្រចាំឆមាស របស់ធនាគារពិភពលោក ផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ព្រមានថា ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ និងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសចិន អាចបង្កនូវហានិភ័យដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។