ប័ណ្ណសារព័ត៌មាន
2018-04-21
ក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែររួមភ្លាម ពលករខ្មែរជាច្រើនរាយនាក់បាននាំគ្នាសម្រុកឆ្លងដែន ដើម្បីទៅស្វែងរកការងារធ្វើនៅប្រទេសថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ។
2018-04-18
ប្រជាពលរដ្ឋ និងអ្នកវិភាគ មើលឃើញថា ប្រទេសកម្ពុជាសព្វថ្ងៃ ពុំទាន់មានសន្តិភាពពេញលេញ និងមិនទាន់ក្លាយទៅជាគោលដៅទេសចរណ៍ធំ នៅអាស៊ីនៅឡើយទេ ព្រោះតែកត្តាជម្លោះនយោបាយ បញ្ហាអសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
2018-04-18
សារព័តមានឥណ្ឌា Hindustan Times បានដកស្រង់សំដីប្រធានក្រុមហ៊ុនអចលនទ្រព្យមួយនៅប្រទេសឥណ្ឌា ឈ្មោះលោក សូមីល អាហ្ក្រាវ៉ាល់ (Somil Agrawal) ឲ្យដឹងថា កម្ពុជា និងប្រទេសផ្សេងទៀត នៅតំបន់អាស៊ី គឺជាទីផ្សារសំខាន់មួយ សម្រាប់មុខរបរជំនួញ និងកន្លែងរស់នៅ។
2018-04-18
ជនជាតិដើមភាគតិចកួយមួយចំនួន រស់នៅខេត្តព្រះវិហារ ខកខានមិនបានរៀបចំគ្រឿងសក្ការៈបូជាថ្វាយទេវតាឆ្នាំថ្មី និងមិនបានទៅវត្តអារាមទេ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃនៅឆ្នាំនេះទេ ព្រោះមកពីជីវភាពធ្លាក់ចុះ និងកង្វល់ជាច្រើនទាក់ទិនការបាត់បង់ដីស្រែចម្ការ ព្រៃឈើ ដោយសារក្រុមហ៊ុនចិន។
2018-04-17
ក្រសួងទេសចរណ៍ប៉ាន់ប្រមាណថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល ៤ថ្ងៃនៅតំបន់អង្គរខេត្តសៀមរាប មានភ្ញៀវទេសចរទៅលេងកម្សាន្តជិត២លាននាក់ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងអ្នករត់តាក់ស៊ីនៅខេត្តនេះ អះអាងថាទោះបីភ្ញៀវទេសចរជាតិកើនឡើងមែន ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ។
2018-04-12
សេដ្ឋកិច្ចកម្ពុជា ត្រូវរំពឹងថានឹងសម្រេចបានកំណើន ៦.៩ភាគរយ ក្នុងឆ្នាំ២០១៨នេះ ខណៈទិន្នន័យបឋមនៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧ មានត្រឹម ៦.៨ភាគរយ។
2018-04-11
លរដ្ឋស្នាក់នៅរាជធានីភ្នំពេញ ដែលត្រូវទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រាប់ថា តម្លៃឡានឈ្នួល បានចាប់ផ្ដើមឡើងថ្លៃជាបណ្ដើរៗ ហើយ។
2018-04-10
ប្រជាសហគមន៍តំបន់អារ៉ែងសម្តែងក្តីព្រួយបារម្ភខ្លាចបាត់បង់ចំណូលនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដោយសារតែគ្មានភ្ញៀវទេសចរទាក់ទងទៅពួកគាត់ដើម្បីឱ្យរៀបចំដំណើរកម្សាន្តនៅតំបន់នោះ ស្របពេលដែលពិធីបុណ្យចូលឆ្នាំនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។
2018-04-10
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ មេសា ដាក់ឱ្យដំណើរការសាកល្បងខ្សែរថភ្លើងពីស្ថានីយ៍រថភ្លើងក្រុងភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលពលរដ្ឋអាចធ្វើដំណើរដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី១០ មេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា។
2018-04-09
ប្រជាសហគមន៍រស់នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មួយចំនួននាំគ្នាប្រកបមុខរបររកឃ្មុំព្រៃ ក្រោយពេលទំនេរពីរដូវធ្វើស្រែ និងចម្ការ។
2018-04-07
ពលរដ្ឋនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម និង សង្គមស៊ីវិលផង លើកឡើងថាកម្ពុជា អាចនឹងប្រឈមកង្វះកម្លាំងពលកម្មក្នុងស្រុក ពិសេសកង្វះកម្លាំងបម្រើការងារនៅតាមមូលដ្ឋានក្នុងវិស័យកសិកម្មនៅពេលខាងមុខ ដោយសារពួកគេកត់សម្គាល់ថា ចលនាចំណាកស្រុករបស់ពលរដ្ឋនៅតាមមូលដ្ឋានកើតមានកាន់តែច្រើន រីឯវិធានការដោះស្រាយរបស់រដ្ឋនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។
2018-04-05
អ្នកផលិតអំបិលនៅខេត្តកំពត និងខេត្តកែប កំពុងប្រឈមនឹងការបាត់ចំណូលស្ទើរតែទាំងស្រុងពីមុខរបរផលិតអំបិលរបស់ខ្លួន ដោយសារតែនៅឆ្នាំនេះ មានភ្លៀងកក់ខែជាប់ជាប្រចាំ ហើយគ្មានអំបិលសម្រាប់ប្រមូលផលឡើយ។
2018-04-05
កសិករដាំម្រេចនៅឆ្នាំនេះ នាំគ្នាត្អូញត្អែរអំពីទិន្នផលធ្លាក់ចុះ និងតម្លៃលក់ចេញថោក ធ្វើឱ្យពួកគាត់មិនអាចទទួលបានប្រាក់ចំណេញ។ អ្នកជំនាញខាងកសិកម្ម និងអ្នកជំនួញម្រេចយល់ឃើញស្របគ្នាថា រដ្ឋាភិបាលត្រូវលូកដៃធ្វើអន្តរាគមន៍រឿងនេះ។
2018-04-05
មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋចំនួននៅខេត្តបន្ទាយមានជ័យ ព្រួយបារម្ភអំពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វ ដែលឆ្លងកាត់ផ្លូវរថភ្លើង ដោយសារគ្មានស្លាកសញ្ញា និងរនាំងការពារសុវត្ថិភាពនៅទីតាំងផ្លូវ ដែលរថភ្លើងឆ្លងកាត់។