ប័ណ្ណសារព័ត៌មាន
2018-06-25
អ្នកនាំភ្ញៀវទេសចរនៅខេត្តសៀមរាប ទទូចឲ្យ អាជ្ញាធរជាតិអប្សរាបើកទ្វារឲ្យភ្ញៀវចូលទស្សនាតំបន់ប្រាសាទអង្គរវត្តឲ្យបានពីព្រឹកព្រលឹម ដើម្បីបញ្ចៀសការកកស្ទះតាមដងផ្លូវ និងដើម្បីសម្រួលដល់ភ្ញៀវដែលចង់ទៅទស្សនាប្រាសាទនៅពេលព្រឹក។
2018-06-22
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បញ្ជាក់ថា នេះជាហិរញ្ញវត្ថុបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ សម្រាប់បង្កើនគុណភាពផ្លូវជាតិ ដែលមានប្រវែងជាង ២០០គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ។
2018-06-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនានេះ ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងដឹកនាំកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា។
2018-06-12
ក្រសួងកសិកម្ម អនុញ្ញាតឱ្យក្រុមហ៊ុន និងដេប៉ូថ្នាំកសិកម្មនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ បន្ទាប់ពីក្រសួងបានសម្រេចផ្អាកមួយរយៈពេល ដោយសារតែវិបត្តិពុលទឹកព្រែក នៅខេត្តក្រចេះបណ្ដាលឲ្យពលរដ្ឋពុល និងស្លាប់ជាច្រើនរយនាក់។
2018-06-12
អ្នកវិភាគពន្យល់ថា លោក ហ៊ុន សែន ប្រកាសថា មិនអាចយកកម្ពុជាទៅប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ទាក់ទងនឹងកំណើនសេដ្ឋកិច្ចដោយសារតែប្រទេសផ្សេង មានការអភិវឌ្ឍមុនរាប់រយឆ្នាំមកហើយនោះ គឺជាការមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ ព្រោះលោក ហ៊ុន សែន បានដឹកនាំប្រទេសអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។
2018-06-11
អង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO ទើបតែបានបញ្ចប់សន្និសីទប្រចាំឆ្នាំរបស់ខ្លួន ទាក់ទងនឹងការពិនិត្យមើល ការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការងារដែលរដ្ឋជាសមាជិកបានផ្ដល់សច្ចាប័ន។
2018-06-01
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ដកហូតភ្នំទទុង ក្នុងស្រុកបន្ទាយមាស នៅខេត្តកំពត ពីក្រុមហ៊ុនឯកជនមកវិញ ដោយសារមិនមានការវិនិយោគត្រឹមត្រូវ បន្ទាប់ពីទទួលបានសម្បទានពីរដ្ឋ។