ប័ណ្ណសារព័ត៌មាន
2018-03-31
មេដឹកនាំប្រទេសនៃមហាអនុតំបន់មេគង្គ នៅថ្ងៃសៅរ៍ទី ៣១ ខែមីនា បានព្រមព្រៀងគ្នាអំពីផែនការវិនិយោគចំនួន ៦៦ពាន់លានដុល្លារ សំរាប់រយៈពេល៥ឆ្នាំ។
2018-03-29
ប្រជាពលរដ្ឋនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បារម្ភបញ្ហាប្រឈម ក្នុងជីវភាពគ្រួសារ ពិសេសពិបាករកប្រាក់ចំណូលដើម្បីដោះបំណុលគេតែម្តង។ ក្តីបារម្ភនេះ ដោយសារមុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសាររបស់ពួកគាត់ជួបបញ្ហា ត្រីងាប់ជាបន្តបន្ទាប់។
2018-03-23
ជនជាតិដើមភាគតិចរស់នៅឃុំម្លូព្រៃពីរ និង ឃុំសង្កែពីរ ស្រុកឆែបខែត្រព្រះវិហារ អំពាវនាវឲ្យអាជ្ញាធរខែត្រស្រាវជ្រាវរកមូលហេតុ ករណីគោរបស់អ្នកភូមិងាប់ និងបាត់ជាបន្តបន្ទាប់អស់ជាង ៦០ក្បាលចាប់តាំងពីខែកុម្ភៈរហូតមក។
2018-03-21
សមាគមខាងផ្នែកកាត់ដេររបស់អាមេរិកមួយចំនួន បានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែបានបំផ្លាញដល់ការគោរពសិទ្ធិការងារប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើបរិយាកាសនៃការគោរពសិទ្ធិមនុស្ស មានការធ្លាក់ចុះយ៉ាងខ្លាំង។
2018-03-21
ប្រជាកសិករនៅខេត្តប៉ៃលិនជាច្រើនគ្រួសារ សម្រេចចិត្តប្រមូលផលផ្លែស្វាយកែវរមៀតយកទៅលក់ក្នុងតម្លៃថោក ដើម្បីបានប្រាក់ខ្លះនឹងគ្រាន់យកទៅសងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលគាត់បានខ្ចីគេយកមកធ្វើដើមទុនដាំដុះ កាលពីឆ្នាំ២០១៧។
2018-03-20
ពលរដ្ឋនៅឃុំសង្កែ២ ស្រុកឆែប ខេត្តព្រះវិហារ លើកឡើងថា សត្វគោរបស់អ្នកភូមិនៅតែបន្តងាប់ជាហូរហែ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ។
2018-03-18
មេដឹកនាំ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង អះអាងថា រដ្ឋាភិបាលអាមេរិកនឹងសម្រេចលើការបញ្ឈប់លើកលែងពន្ធទំនិញនាំចូលសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ នៅក្រោយពេលច្បាប់២៤១២ របស់ព្រឹទ្ធសភាអាមេរិក ដែលនឹងអនុម័តនៅពេលខាងមុខ។
2018-03-12
កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃសមាជិកគណៈកម្មាធិការអន្តរជាតិទន្លេមេគង្គ ចំនួនបួនប្រទេសនៃតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។
2018-03-12
ប្រជាកសិករដាំដំណាំស្វាយនៅខេត្តប៉ៃលិន ត្អូញត្អែរអំពីតម្លៃផ្លែស្វាយកែវរមៀតចុះថោក ហើយលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់ឲ្យដឹងទៀតថា ផ្លែស្វាយរបស់កសិករក៏ល្មមប្រមូលផលដែរ តែពួកគាត់មិនទាន់ប្រមូលផលយកទៅលក់នៅឡើយទេ ពីព្រោះតម្លៃថោកពេក។
2018-03-11
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង កាន់តែបារម្ភ ខណៈឃើញភូមិស្រុករបស់ខ្លួនកាន់តែមានសភាពស្ងប់ស្ងាត់ ដោយសារពលរដ្ឋពេញកម្លាំងចេះតែនាំគ្នាចំណាកស្រុកជាបន្តបន្ទាប់។ ពលរដ្ឋខ្លះនាំគ្នាទៅរកការងារធ្វើនៅខេត្តឆ្ងាយៗ ប៉ុន្តែពលរដ្ឋមួយចំនួនទៀតចេញទៅរកការងារធ្វើនៅក្រៅប្រទេស ពិសេសប្រទេសថៃតែម្តង។