ប័ណ្ណសារព័ត៌មាន
2019-05-31
គេហទំព័រព័ត៌មានក្រសួងព័ត៌មានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងនោះ កាលពីថ្ងៃទី៣១ ខែឧសភា។
2019-05-25
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ អេឌីប៊ី (ADB) សម្រេចផ្ដល់ប្រាក់សម្បទានប្រមាណជិត ៨លានដុល្លារ ដល់កម្ពុជា ដើម្បីផ្គត់ផ្គង់ការសាងសង់ឧទ្យានថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យដែលមានកម្លាំង ១រយមេហ្គាវ៉ាត់ (១០០ Megrawatt) នៅខេត្តកំពង់ឆ្នាំង។ គម្រោងនេះ ក៏មានការសាងសង់ ប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅនឹងបណ្ដាញចែកចាយសំខាន់ៗមួយចំនួននៅជុំវិញរាជធានីភ្នំពេញ ។
2019-05-15
កសិករដាំស្វាយកែវរមៀតស្នើសុំឱ្យរបបក្រុងភ្នំពេញជួយអន្តរាគមន៍ស្វែងរកទីផ្សារ ខណៈឆ្នាំនេះពួកគាត់អះអាងថាមិនសូវមានឈ្មួញទិញ និងលក់បានតម្លៃថោកខ្លាំងមិនធ្លាប់មាន។ រីឯមន្ត្រីក្រសួងកសិកម្មលើកឡើងថា មិនអាចជួយបានទេ ដោយសារពលរដ្ឋដាំច្រើនលើសពីតម្រូវការ និងខុសស្តង់ដារបច្ចេកទេស។
2019-05-15
ដំណាំទុរេនរបស់កសិករនៅស្រុកសំឡូតជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចម្រើនព្រះជន្មព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែឧសភា។
2019-05-15
មេដឹកនាំរបបក្រុងភ្នំពេញ បានបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ក្នុងបំណងជំរុញឱ្យមាន កិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងកម្ពុជា-នេប៉ាល់ ឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈ បច្ចុប្បន្នការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិត។
2019-05-13
ស្ថានទូតចិនប្រចាំកម្ពុជាឲ្យដឹងថា ចិនបាននាំចេកអំបូងលឿងស្រស់របស់កម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួនដោយផ្ទាល់ និងជាលើកដំបូង។
2019-05-11
មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញបានឱ្យដឹងថា អាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតចំពោះក្រុមហ៊ុនចិនមួយចំនួនដែលប្រើប្រាស់ទឹកដីកម្ពុជា នាំទំនិញផលិតក្នុងប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដោយមិនបានបង់ពន្ធនាំចូលសហរដ្ឋអាមេរិក ដែលមានចំនួនរាប់សែនដល់រាប់លានដុល្លារអាមេរិក។
2019-05-03
ក្រុមហ៊ុនផលិតផលម៉ាកយីហោល្បីៗ ទាមទារឱ្យរបបលោក ហ៊ុន សែន ឆ្លើយតបទៅនឹងសំណើរបស់ពួកគេជុំវិញការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែលពួកគេបានលើកឡើងកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។