ប័ណ្ណសារព័ត៌មាន
2019-07-31
អ្នកវិភាគគោលនយោបាយ ថា កម្ពុជានឹងជួបវិបត្តិធំ បើរងទណ្ឌកម្មអន្តរជាតិមែននោះ ព្រោះផលប៉ះពាល់ នឹងកើតមានលើគ្រប់វិស័យ។ ប្រតិកម្មរបស់អ្នកវិភាគនេះ ធ្វើឡើងក្រោយមន្ត្រីធនាគារជាតិ និងលោក ហ៊ុន សែន អួតអំពីភាពធន់នឹងទណ្ឌកម្មណាមួយ។
2019-07-27
ប្រជាពលរដ្ឋនៅខេត្តសៀមរាបមួយចំនួនចង់បោះបង់ចោលអាជីពពីវិស័យទេសចរណ៍ហើយ។ មគ្គទេសក៍ទេសចរនៅខេត្តសៀមរាបប្រតិកម្មនឹងក្រសួងទេសចរណ៍ចេញរបាយការណ៍អំពីកំណើនភ្ញៀវទេសចរនៅកម្ពុជាកើនឡើងថា គ្រាន់តែជាការបង្ហាញតួលេខដើម្បីអួតអាងគេឯងឱ្យល្អមើលប៉ុណ្ណោះ តែជាក់ស្ដែងមិនមានប្រយោជន៍ដល់ពលរដ្ឋបម្រើការក្នុងវិស័យទេសចរនោះទេ។
2019-07-21
ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មួយគ្រួសារបានបង្ខំចិត្តឱ្យកូន២នាក់ឈប់រៀនក្នុងវ័យកុមារ ដោយសារជីវភាពក្រីក្រ បណ្ដាលមកពីរាំងស្ងួតហួតហែងនៅបឹងទន្លេសាប និងផលនេសាទធ្លាក់ចុះ។
2019-07-20
ក្រសួងទេសចរណ៍ចោទប្រកាន់ថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ទៅទស្សនាតំបន់អង្គរ បណ្តាលមកពីក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ លក់កញ្ចប់ទស្សនកិច្ច (Zero Package Tour) ក្នុងតម្លៃទាប ក៏ប៉ុន្តែបង្គាប់ឱ្យភ្ញៀវទេសចរ ទិញវត្ថុអនុស្សាវរីយ៍ ក្នុងតម្លៃខ្ពស់ ជាមូលហេតុបណ្ដាលឱ្យភោជនីយដ្ឋាន អាហារដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិទទ្វារ។
2019-07-19
ផលអវិជ្ជមានកើតចេញពីគម្រោងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ចាប់ផ្ដើមចេញសញ្ញាជាបណ្ដើរៗហើយ។ សហជីពថា ការផ្អាកការចរចា អំពីការដំឡើងប្រាក់ឈ្នួលកម្មករ មកពីសមាគមអ្នកបញ្ហាទិញ មិនបន្ថែមការបញ្ជាទិញ និងមិនដំឡើងតម្លៃនៃបញ្ជាទិញពីកម្ពុជា។
2019-07-11
ភ្ញៀវទេសចរចិនមកកម្ពុជា បានកើនឡើង ១លាន ១សែននាក់ ក្នុងអំឡុង ៥ខែ ដើមឆ្នាំ២០១៩ ដែលចំនួននេះកើនឡើង៤០% បើប្រៀបធៀបអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨។
2019-07-10
អ្នកស្រីថ្លែងការពារការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ ថា ផ្ដល់អំណោយផលល្អផ្នែកសេដ្ឋកិច្ច និងថា វាជាផ្នែកមួយជួយជំរុញឱ្យមានកិច្ចពិគ្រោះយោបល់បន្ថែមជាមួយអាជ្ញាធរវៀតណាម រឿងបញ្ហារំលោភសិទ្ធិមនុស្សផងដែរ។