ប័ណ្ណសារព័ត៌មាន
2019-09-25
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាថ្មីម្ដងទៀត ព្រមានពីហានិភ័យដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លីខាងមុខនេះ ដែលអាចបណ្ដាលមកពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់ លើកលែងតែអាវុធ» ឬហៅកាត់ថា EBA របស់សហភាពអឺរ៉ុប។
2019-09-21
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋ និងអ្នកមានដី និងផ្ទះ សម្រាប់ជួល ជាពិសេសក្រុមអ្នកខ្ចីលុយធនាគារយកមកសង់ផ្ទះ និងសង់អគារ ទុកជួលឱ្យចិន កំពុងព្រួយបារម្ភខ្លាចចិន មិនវិលមកខេត្តព្រះសីហនុវិញ ព្រោះពលរដ្ឋខ្លះបានជំពាក់បំណុលធនាគារវ័ណ្ឌក។
2019-09-12
ប្រធានសមាគមមគ្គទេសក៍អង្គរ ខេត្តសៀមរាប លោក ខៀវ ធី និយាយថា ភ្ញៀវទេសចរចិន ដែលមកលេងស្រុកខ្មែរ មិនបានផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋខ្មែរទេ ព្រោះពួកគេមិនសូវត្រូវការអ្នកមគ្គទេសក៍ និងអ្នកបើកបរ។
2019-09-08
ផ្លូវលំបាកធ្វើដំណើរក្នុងក្រុងសៀមរាប នៅតែជាឧបសគ្គ ប៉ះពាល់មធ្យោបាយសេដ្ឋកិច្ច និងអារម្មណ៍ភ្ញៀវទេសចរ ដែលទៅកម្សាន្តក្នុងខេត្តនេះ ជាច្រើនអាណត្តិមកហើយ។ ពលរដ្ឋ និងក្រុមមគ្គុទ្ទេសក៍បង្ហាញអារម្មណ៍ខកចិត្តថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ឱ្យគ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់នៅឡើយទេ។
2019-09-07
អង្ករនាំចេញទៅទីផ្សារអឺរ៉ុប ថយចុះជាង ១ម៉ឺនតោន ក្រោយសហភាពអឺរ៉ុបយកពន្ធលើអង្ករខ្មែរ។ ប្រធានសហព័ន្ធសហគមន៍កសិករកម្ពុជា បារម្ភថា ការថយចុះនៃចំនួនអង្ករនាំចេញទៅសហភាពអឺរ៉ុបនេះ អាចប៉ះពាល់ដល់ជីវភាពកសិករ ក្នុងរយៈពេលយូរអង្វែង។
2019-09-03
ពលរដ្ឋរស់នៅក្រុងសៀមរាប និងក្រុមមគ្គទេសក៍ទេសចរបង្ហាញក្ដីកង្វល់យ៉ាងខ្លាំង ពីការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុកពុំធ្លាប់មាន បណ្ដាលឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងផ្ដល់សេវាកម្មទេសចរមួយចំនួនបង្ខំចិត្តបិទទ្វារ។