ប័ណ្ណសារព័ត៌មាន
2019-01-10
ក្រុមហ៊ុនអាកាសចរណ៍ចិន Air China ចាប់ផ្ដើមហោះហើរដោយត្រង់ ពីទីក្រុងប៉េកាំងមករាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា កន្លងមកនេះ។
2019-01-10
ប្រជាកសិករប្រកបរបបដាំស្ពៃក្ដោបនៅស្រុកបវេល ខេត្តបាត់ដំបង ជាច្រើនគ្រួសារ ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក លក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ ព្រោះអាជ្ញាធររបបលោកហ៊ុន សែន បណ្ដោយឲ្យទំនិញនាំចូលពីប្រទេសថៃ និងវៀតណាម មកលក់នៅលើទីផ្សារនៅកម្ពុជាច្រើនពេក។
2019-01-10
ក្រុមការងារស្រាវជ្រាវករណីសំណុំរឿងចាត់ «វិធានការការពារ» ប្រឆាំងនឹងការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប ថ្លែងប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា បច្ចុប្បន្ន គណៈកម្មការអឺរ៉ុប នៅមិនទាន់ធ្វើសេចក្ដីសម្រេចជាស្ថាពរនៅឡើយទេ ថាតើត្រូវយកពន្ធលើការនាំចូលអង្ករពីកម្ពុជា និងភូមា ឬយ៉ាងណានោះ។
2019-01-10
អង្គការអន្តរជាតិកាលពីឆ្នាំ២០១៨ កន្លងទៅមកឃើញថា ពលរដ្ឋខ្មែរ ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ គឺស្ថិតនៅចន្លោះពី ២០-៣៥% នៅឡើយ។ តួលេខនេះ គឺខុសគ្នាឆ្ងាយ ទៅនឹងអ្វីដែលរបបលោក ហ៊ុន សែន រកឃើញជាផ្លូវការ។
2019-01-10
ប្រធានអង្គការ ខុមហ្រែ្វល លោក គល់ បញ្ញា អះអាងថា ដោយសារតែអំពើពុករលួយបានចាក់ឫសយ៉ាងជ្រៅក្នុងស្ថាប័នរដ្ឋាភិបាល ទើបបណ្ដាលអោយសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះដល់ ២% ទៅ៣%។ លោក គល់ បញ្ញា បានចាត់ថ្នាក់ប្រទេសកម្ពុជាចូលក្នុងជំពូកជាប្រទេស ដែលដឹកនាំដោយជនផ្ដាច់ការ។
2019-01-05
អាជីវករលក់ដូរតាមដងផ្លូវ នៅផ្សារដើមគខ្លះ បារម្ភថា អាជ្ញាធរអាចនឹងប្រើហេតុផលផ្សេងៗ ដើម្បីចាប់បង្ខំ ឬបណ្ដេញពួកគេ ឈប់ឲ្យលក់នៅទីតាំងផ្សារដើមគ រើទៅទីតាំងថ្មី នៅបឹងតាមោក ឬ បឹងទំនប់កប់ស្រូវ ជាយរាជធានីភ្នំពេញ។