ប័ណ្ណសារព័ត៌មាន
2019-11-29
ពួកគាត់អះអាងថា តម្លៃផ្លែត្រសក់ធ្លាក់មកនៅ ២៥០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះធ្វើឱ្យពួកគាត់លក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារបានឡើយ។ ក្រុមកសិករព្រួយបារម្ភខ្លាចគ្មានអង្ករច្រកឆ្នាំ និងមិនអាចរកប្រាក់សងធនាគារ ដែលបានខ្ចីគេធ្វើដើមទុនដាំដុះកន្លងមក ឱ្យបានទាន់ពេល។
2019-11-26
រដ្ឋាភិបាលសម្រេចបង្កើតនាយកដ្ឋានពូជដំណាំ ដើម្បីលើកម្ពស់គុណភាព និងការផ្គត់ផ្គង់ពូជដំណាំ និងដើម្បីពង្រឹងលើកិច្ចការដទៃទៀតពាក់ព័ន្ធនឹងការដាំដុះ។ នាយកដ្ឋាននេះ ចំណុះក្រោមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
2019-11-26
សន្និសីទកំពូលអាស៊ាន និងកូរ៉េខាងត្បូង បានចាប់ផ្តើមបើកថ្ងៃទីមួយហើយ នៅក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង។ ប្រមុខរដ្ឋនៃបណ្ដាប្រទេសអាស៊ាន បានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ លើកលែងតែលោក ហ៊ុន សែន ដែលត្រូវខកខានមិនបានចូលរួម ដ្បិតលោកជាប់រវល់ថែជំងឺម្ដាយក្មេកដែលឈឺធ្ងន់។
2019-11-24
ក្រុមកម្មករកាត់ដេរព្រួយបារម្ភកាន់តែខ្លាំងអំពីជោគវាសនារបស់ពួកគាត់ ដោយសារតែឱសានវាទនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាន់តែខិតជិតចូលមកដល់។ ក្រុមកម្មករបញ្ជាក់ថា ប្រសិនបើសហភាពអឺរ៉ុបផ្តាច់ការអនុគ្រោះពន្ធមែន នោះពួកគាត់នឹងបាត់បង់ការងារ ហើយសេដ្ឋកិច្ចគ្រួសារនឹងធ្លាក់ចុះដុនដាបទៅតាមនោះដែរ។
2019-11-21
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសថា របបលោកមានលទ្ធភាពគ្រប់គ្រាន់ និងបានត្រៀមខ្លួនយូរហើយ សម្រាប់ការបង់ពន្ធ នៅពេលដែលសហភាពអឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA នៅពេលខាងមុខនេះ។
2019-11-21
របាយការណ៍របស់ធនាគារពិភពលោកដែលបានលើកឡើងថា គុណភាពការងារ និងភាពចម្រុះ នៅកម្ពុជាមានលក្ខណៈប្រសើរ ប៉ុន្តែរដ្ឋាភិបាលត្រូវការគោលនយោបាយថ្មីដើម្បីទាក់ទាញអត្ថប្រយោជន៍ពីទីផ្សារសកលទៅថ្ងៃអនាគតជាបន្ថែមទៀត។ មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាកំពុងហ្វឹកហ្វឺនវិជ្ជាជីវៈបន្ថែមទៀតដល់ពលរដ្ឋ។
2019-11-20
ក្រសួងការបរទេសបន្តមិនឆ្លើយតបរបាយការណ៍វាយតម្លៃបឋម EBA ដែលគណៈកម្មាការអឺរ៉ុបបានដាក់ឲ្យរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ វិច្ឆិកា មុននឹងឈានទៅសម្រេចជាផ្លូវការថា តើត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា ឬក៏អត់នោះ។
2019-11-14
របាយការណ៍វាយតម្លៃជោគវាសនាប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA សម្រាប់កម្ពុជា ដែលសហភាពអឺរ៉ុបបញ្ជូនទៅចំពោះតែរដ្ឋាភិបាលកម្ពុជា គ្មានភាគីទីបីណាដឹងនោះ ឥឡូវនេះបានបែកធ្លាយហើយ។
2019-11-13
មន្ត្រីសង្គមស៊ីវិល និងក្រុមពលរដ្ឋនៅខេត្តសៀមរាប អំពាវនាវឱ្យរដ្ឋាភិបាល ដកកម្លាំងប្រដាប់អាវុធចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ វាលយន្តហោះ និងតាមផ្លូវជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្លាក់ចុះយ៉ាងគំហុកនោះមកវិញ។
2019-11-13
ស្នងការពាណិជ្ជកម្មអឺរ៉ុបសម្ដែងក្តីកង្វល់ខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ខណៈសហភាពអឺរ៉ុបដាក់របាយការណ៍វាយតម្លៃបឋមជូនកម្ពុជា មុននឹងឈានទៅសម្រេចចិត្តជាផ្លូវការថា តើត្រូវដកហូត ឬមិនដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុប។
2019-11-12
គិតមកត្រឹមថ្ងៃទី១២ ខែវិច្ឆិកានេះ គឺដល់ថ្ងៃដែលគណៈកម្មាការអឺរ៉ុប ត្រូវបិទបញ្ចប់នីតិវិធីតំណាក់កាលទី ២ នៃការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ នៅថ្ងៃនេះ ដែរគណៈកម្មកានេះ នឹងចេញរបាយការណ៍សន្និដ្ឋានបឋមមួយ ដើម្បីសម្រេចថា តើត្រូវព្យួរ ឬមិនព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា។