ប័ណ្ណសារព័ត៌មាន
2020-12-30
ប្រជាពលរដ្ឋ និងយុវជនមួយចំនួនសាទរចំពោះការទាញបានដំណក់ប្រេងដំបូងនៅកម្ពុជា ប៉ុន្តែពួកគេក៏ព្រួយបារម្ភអំពីការគ្រប់គ្រងថវិកាដែលបានមកពីការបូមប្រេងនោះដែរ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន មានកេរ្តិ៍ឈ្មោះមិនល្អរឿងអំពើពុករលួយ។ ពួកគេស្នើឲ្យរដ្ឋាភិបាលគ្រប់គ្រងថវិកា និងការបូមប្រេងនេះឲ្យបានត្រឹមត្រូវ និងទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ផលប្រយោជន៍បានមកពីការបូមប្រេងអាចផ្ដល់ប្រយោជន៍ពិតប្រាកដដល់សង្គមជាតិ។
2020-12-29
អង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ទាមទារឱ្យរបបលោក ហ៊ុន សែន បង្ហាញតម្លាភាពចំពោះចំណូលបានមកពីអាជីវកម្មប្រេង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានប្រកាសថា កម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងនៅថ្ងៃទី២៩ ធ្នូ ក្រោយរង់ចាំអស់រយៈពេល៣០ ឆ្នាំ។
2020-12-24
សហភាពអឺរ៉ុប (EU) ប្រទេសអាល្លឺម៉ង់ (Germany) និងបារាំង (France) រួមគ្នាផ្ដល់មូលនិធិចំនួន ១១៥លានដុល្លារ ដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា។ ក្នុងនោះ ទឹកប្រាក់ចំនួនជាង ៤៥លានដុល្លារ គឺជាកម្ចី និងជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ហៅកាត់ថា KfW។ រីឯ ទឹកប្រាក់ជាង ៦០លានដុល្លារ គឺជាកម្ចីរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និងជាង ១០លានដុល្លារទៀត គឺជាជំនួយឥតសំណងរបស់សហភាពអឺរ៉ុប។
2020-12-20
អ្នកលក់ដូរ និងកម្មកររបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែពិបាករកចំណូលដដែល បើទោះជាស្ថានភាពជំងឺកូវីដ១៩ (covid-19) បានថមថយបន្តិចក្ដី។ ពួកគេ បន្តស្នើសុំឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ជួយឧបត្ថម្ភនិងផ្ដល់ប័ណ្ណសមធម៌ឱ្យផង។
2020-12-17
អង្គការបណ្ដាញជនចំណាកស្រុកក្នុងមហាអនុតំបន់ទន្លេមេគង្គ (MNN) ស្នើឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដល់ពលករចំណាកស្រុក ក្នុងស្ថានភាពមានវិបត្តិដោយសារជំងឺកូវីដ-១៩។
2020-12-16
ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជិន៤ភាគរយនៅក្នុងឆ្នាំ២០២១ ខាងមុខ ដោយសារតែមាន សញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងកម្រើកឡើងវិញ។
2020-12-16
ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជីវភាពខ្វះខាតកាន់តែខ្លាំង ដោយសារអត់ការងារធ្វើ បណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។ ពលរដ្ឋទាំងនោះប្រឈមនឹងដាច់ស្បៀងនៅពេលខាងមុខ ខណៈដែលអាជ្ញាធរមិនបានផ្ដល់ស្បៀងអាហារអ្វីដល់ពួកគាត់នៅឡើយ។
2020-12-16
ប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្តាល ដែលប្រកបមុខរបរដាំដំណាំរួមផ្សំផ្សេងៗដូចជាស្ពៃ និងសណ្ដែកជាដើមនោះ ត្អូញត្អែរអំពីការលក់ផលដំណាំរបស់ពួកគាត់បានតម្លៃថោក ដោយសារស្រេចតែឈ្មួញកំណត់តម្លៃ ព្រោះគ្មានទីផ្សារច្បាស់លាស់។ ក្រសួងកសិកម្ម ថា បន្លែចុះថោក និងគ្មានទីផ្សារ ដោយសារការរាតត្បាតជំងឺកូវីដ និងការដាំដុះលើសតម្រូវការ និងមិនអនុវត្តតាមស្តង់ដារបន្លែសុវត្ថិភាព។
2020-12-15
ប្រជាពលរដ្ឋមួយក្រុមនៅស្រុកសំឡូត ខេត្តបាត់ដំបងបង្កើតសហគមន៍ចិញ្ចឹមឃ្មុំផលិតយកទឹកលក់រកប្រាក់ដោះស្រាយជីវភាពគ្រួសារ ដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស។
2020-12-11
ក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មអ្នកជំនួញចិនម្នាក់ និងបណ្ដាញរបស់គាត់ពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងប្រទេសមួយចំនួន ក្នុងនោះរួមទាំងនៅកម្ពុជាផង។ បើតាមស្ថាប័នអាមេរិកនេះ អ្នកជំនួញចិនឈ្មោះ វ៉ាន គួក គ័រ (Wan Kuok-koi ) ឬរហស្សនាមថា ធ្មេញបាក់ (Broken Tooth) បានជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ អំពើពុករលួយ និងបន្លំឆបោកលុយរាប់ពាន់លានដុល្លារ។
2020-12-10
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមស្នើឱ្យ រដ្ឋាភិបាលពិនិត្យមើលផលប៉ះពាល់បរិស្ថានបណ្តាលមកពី គម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅក្នុងប្រទេសកម្ពុជាឲ្យបានច្បាស់លាស់មុននឹងសម្រេចឲ្យសាងសង់។ ការស្នើសុំនេះបានកើតឡើង ក្រោយពេលរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន ដើម្បីអនុវត្តគម្រោងសាងសង់វារីអគ្គិសនី ស្ទឹងតាតៃលើ នៅក្នុងខេត្តកោះកុង ដែលមានអនុភាព ៥០០ គីឡូវ៉ុល ចំនួន ២ ខ្សែ ដោយតភ្ជាប់ ពីខេត្តបាត់ដំបង ឆ្ពោះទៅព្រំដែនថៃ និងពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់អស់ ជាង ៨០០ លានដុល្លា។
2020-12-10
រដ្ឋាភិបាល បន្តលើកលែងការយកពន្ធ ឬលើកលែងថ្លៃអាជ្ញាប័ណ្ណទេសចរណ៍គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ ដោយសារ ការអូសបន្លាយ នៃវិបត្តិជំងឺកូវីដ១៩ (Covid-19)។
2020-12-09
អូស្ត្រាលី និងកម្ពុជា នឹងអនុវត្តផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយស្ដារសេដ្ឋកិច្ចកម្ពុជានៅកម្ពុជា រហូតដល់ខែមិថុនា ឆ្នាំ២០២២។
2020-12-08
កសិករនៅនៅតាមបណ្ដាខេត្តមួយចំនួនត្អូញត្អែរអំពីតម្លៃស្រូវនៅតែបន្តចុះថោកខ្លាំងនៅឆ្នាំនេះ ធ្វើឱ្យពួកគេប្រឈមខាតបង់ដើមទុន ជាពិសេសជាប់ផុងនឹងវិបត្តិបំណុល ដែលពួកគេបានខ្ចីបុលពីស្ថាប័នផ្តល់ប្រាក់កម្ចីនានា ដើម្បីធ្វើដើមទុនបង្កបង្កើនផល។
2020-12-04
កម្ពុជាបាននាំចេញផ្លែស្វាយខ្ចីស្រស់ជាលើកដំបូងទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៣ ខែធ្នូ តាមរយៈក្រុមហ៊ុនឯកជនមួយដែលគ្រប់គ្រងដោយជនជាតិចិន។អ្នកជំនាញកសិកម្មស្វាគមន៍ចំពោះដំណឹងនេះ ប៉ុន្តែស្នើឱ្យក្រសួងកសិកម្មគួរ តែបង្កើតសមាគមប្រមូលទិញស្វាយពីកសិករនៅក្នុងស្រុក ដើម្បីឱ្យពួកគេអាចទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។