ប័ណ្ណសារព័ត៌មាន
2020-05-26
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃ ទី២៦ ខែឧសភាថា វិធានការជួយវិស័យឯកជនជុំទី៤ បន្ថែមទៅលើវិធានការចាស់ ដែលធ្លាប់បានចេញនាពេលកន្លងទៅ។
2020-05-25
ធនាគារអេស៊ីលីដា កាលពីថ្ងៃទី២៥ ខែឧសភា បានចុះបញ្ជីលក់ភាគហ៊ុន ពេលប្រទេសកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩។
2020-05-25
គណបក្សសង្គ្រោះជាតិ ទទូចឱ្យរបបក្រុងភ្នំពេញ ចាត់វិធានការឱ្យមានប្រសិទ្ធិភាពក្នុងការពន្យាពេល ឬផ្អាកការសងបំណុលរបស់ប្រជាពលរដ្ឋខ្មែររយៈពេលយ៉ាងតិច ៣ខែទៅមុខទៀត ខណៈពលរដ្ឋខ្មែររាប់លាននាក់កំពុងជួបទុក្ខលំបាកផ្នែកជីវភាពដោយសារជំងឺ កូវីដ-១៩។ ចំណែក មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាល មិនអាចដោះស្រាយតាមសំណើររបស់បក្សប្រឆាំងដែលបង្កប់ហេតុផលនយោបាយបានទេ។
2020-05-23
កម្ពុជាបានជួបបញ្ហាខ្វះខាតអំបិល ២ឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០១៨ និង២០១៩ ដោយសារតែមានភ្លៀងកក់ខែជាប្រចាំ ធ្វើឱ្យកសិករផលិតអំបិលបានតិចតួច។ កត្តានេះជំរុញឱ្យកម្ពុជានាំចូលអំបិលពីក្រៅប្រទេស គឺពីប្រទេសចិន និងឥណ្ឌា។
2020-05-22
ប្រធានធនាគារឯកជន បញ្ជាក់ជំហរថា ខាងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនមិនពិន័យ ឬរឹបអូសទ្រព្យសម្បត្តិអ្នកជំពាក់លុយធនាគារនោះទេ ទោះអ្នកទាំងនោះគ្មានប្រាក់សង ក្នុងពេលកំពុងមានវិបត្តិជំងឺកូវីដ-១៩។
2020-05-22
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលថា ថ្វីបើមានបញ្ហាប្រឈមមួយចំនួនក៏ដោយ កម្ពុជាត្រៀមលក្ខណៈរួចរាល់ហើយ ចំពោះការបើកឲ្យមានជើងហោះហើរត្រង់ជាមួយសហរដ្ឋអាមេរិកនាពេលអនាគត។
2020-05-22
មន្ត្រីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២១ ឧសភាថា កម្ពុជាខាតបង់ថវិកាជាង៤០០លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែការនាំសត្វជ្រូកចូលមកពីក្រៅប្រទេស។
2020-05-22
ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចចិត្តនាំគ្នាដើរបេះត្រកួន និងដើររើសអេតចាយតាមផ្លូវលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារ ដោយសារអត់ការងារធ្វើបណ្ដាលមកវិបត្តិជំងឺកូវីដ១៩។
2020-05-21
សហរដ្ឋអាមេរិកសម្រេចផ្តល់ជំនួយដល់កម្ពុជាជាង ៧លានដុល្លារបន្ថែមទៀត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ភាគច្រើននៃជំនួយជាង ៧លានដុល្លារនេះ គឺសម្រាប់ជួយដល់ពលរដ្ឋដែលមានហានិភ័យ ងាយរងគ្រោះ និងប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ-១៩។
2020-05-18
រដ្ឋាភិបាលសម្រេចឱ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា ជីម៉ាក(GMAC) ផលិត និងនាំចេញនូវ ផលិតផលម៉ាស់គ្រប់ប្រភេទ សម្ភារៈពេទ្យ និងសំលៀកបំពាក់សម្រាប់ការពារជំងឺឆ្លងហៅកាត់ជាភាសាអង់គ្លេសថា ភីភីអ៊ី(Personal Protective Equipment)។
2020-05-16
កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបន្តការចរចាជាមួយភាគីថៃ ជុំវិញគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន នៅតំបន់អះអាង «ត្រួតស៊ីគ្នា» ក្នុងឈូងសមុទ្រថៃ ជាប់ព្រំដែនទឹករវាងប្រទេសទាំងពីរ។
2020-05-15
ក្រសួងហិរញ្ញវត្ថុយល់ព្រមឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា អាចនាំអង្ករស (White rice) ដឹកចេញទៅលក់នៅក្រៅប្រទេស ចាប់តាំងពីថ្ងៃទី២០ ខែឧសភា នេះតទៅ ក្រោយពីបានផ្អាកមួយរយៈ ដោយសារបារម្ភពីបញ្ហាខ្វះស្បៀងអាហារក្នុងស្រុក បណ្តាលមកពីការរាលដាលសកលនៃជំងឺកូវីដ១៩ (Covid-19)។
2020-05-13
ប្រជាពលរដ្ឋរិះគន់ថា ការសារសង់ផ្លូវល្បឿនលឿនក្រោមគម្រោងរបស់ប្រទេសចិនធ្វើឲ្យប្រជាពលរដ្ឋទឹកភ្នែក។ ពួកគេស្នើសុំអោយរដ្ឋាភិបាលនិងក្រុមហ៊ុនចិនផ្តល់សំណងសមរម្យទៅតាមតម្លៃទីផ្សារមិនត្រូវបំផ្លាញដំណាំពួកគេដោយគ្មានការជូនដំណឹងជាមុននោះទេ។
2020-05-11
ក្រុមអាជីវករលក់ដូរ នៅផ្សារឯកជនបុរីកីឡា ក្នុងខណ្ឌ៧មករា នាំគ្នាតវ៉ាស្នើសុំអាជ្ញាធរជួយសម្របសម្រួលឱ្យម្ចាស់ផ្សារបញ្ចុះតម្លៃជួលតូប ពាក់កណ្ដាល (50%) ដោយសារពួកគេគ្មានចំណូល ព្រោះវិបត្តិជំងឺកូវីដ១៩ (Covid-19)។
2020-05-10
ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បែរដងផ្លូវ ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ត្អូញត្អែរថា រថយន្តធំៗ ជនជាតិវៀតណាមបើករថយន្តធំៗ ដឹកទំនិញចូលផ្ទេរក្នុងទឹកដីខ្មែរធ្វើឲ្យរំខានពួកគាត់ស្ទើរជារៀងរាល់យប់។