ប័ណ្ណសារព័ត៌មាន
2020-01-29
ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា ការចរចាជុំទីមួយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន មានលទ្ធផលវិជ្ជមាន ដោយភាគីទាំងពីរបានផ្លាស់ប្ដូររមតិ និងគោលជំហរទៅវិញទៅមក ព្រមទាំងឯកភាពលើមាត្រាមួយចំនួនផងដែរ។
2020-01-25
សង្គមស៊ីវិលសម្ដែងក្តីបារម្ភអំពីការធ្លាក់ចុះភ្ញៀវទេសចរនៅកម្ពុជានៅឆ្នាំនេះ ព្រោះមានការភ័យខ្លាចឆ្លងវីរុសខូរូណាថ្មីនេះ។ ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាមិនទាន់មានវត្តមានជំងឺឆ្លងរលាកសួតដែលបង្កដោយវីរុសខូរូណា (Coronavirus) នៅឡើយទេ។
2020-01-24
ប្រជាកសិករ ជាច្រើនគ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក និងគ្មានអ្នកទិញ ស្របពេលដែលដំណាំរបស់ពួកគាត់ដល់ពេលប្រមូលផល។ អ្នកភូមិអះអាងថា កសិករខ្លះបានទុកស្ពៃក្ដោបចោលពេញចម្ការជាច្រើនថ្ងៃ ដោយមិនទាន់មានឈ្មួញណាចូលទៅទិញកសិផលរបស់ពួកគាត់នៅឡើយទេ។
2020-01-10
អ្នកជំនាញកសិកម្ម និងកសិករ ចង់ឱ្យរដ្ឋាភិបាលបង្កើតធនាគារ ឬ ឥណទាន សម្រាប់ជួយទុនផលិត តាមរយៈការផ្តល់ប្រាក់កម្ចីដល់កសិករ ឬម្ចាស់អាជីវកម្មខ្នាតតូច ដោយមានការប្រាក់ទាប ដើម្បីឱ្យពួកគេអាចធ្វើដំណើរការទៅមុខបាន។
2020-01-08
អាជីវករលក់ដូរនៅតាមឆ្នេរអូរត្រេះជាង ៧០នាក់បាននាំគ្នាស្រែកទាមទារស្នើសុំអភិបាលខេត្តនេះ អនុញ្ញាតឲ្យពួកគេអាចបន្តលក់ដូរនៅទីនេះបន្តទៀត។ សំណើរបស់ក្រុមអាជីវករធ្វើឡើង ខណៈរដ្ឋបាលខេត្តនេះគ្រោងចាត់វិធានការរុះរើតូបរបស់ពួកគេ ។
2020-01-05
អាជ្ញាធរផ្លូវដែក បើកដំណើររថភ្លើងពីភ្នំពេញទៅប៉ោយប៉ែតឡើងវិញហើយ បន្ទាប់ពីបានផ្អាករត់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតមក។ ពលរដ្ឋថា ការបើកដំណើររថភ្លើងថ្ងៃដំបូងនេះមានតែទូររថភ្លើង ប៉ុន្តែពុំមានអ្នកដំណើរនោះទេ។
2020-01-04
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បង្ហាញទិន្នន័យថា បរិមាណអង្ករនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ ២០១៩ បានចំនួនជាង ៦សែន (៦២០.១០៦) តោន។ ចំនួននេះ ធ្លាក់ចុះជិត ១ (០,៩៧) ភាគរយ បើធៀបនឹងការនាំចេញនៅឆ្នាំ២០១៨។
2020-01-04
ក្រុមអ្នកជំនាញព្រួយបារម្ភថា វិស័យទេសចរណ៍ នឹងបន្តធ្លាក់ចុះខ្លាំងបន្តទៀត នៅឆ្នាំ២០២០ ក្រោយពេលដែលសណ្ឋាគារធំៗ ចំនួន២ សារមន្ទីរ 3D ឯកជនមួយ នៅខេត្តសៀមរាប និងសណ្ឋាគារតូចៗ ផ្ទះសំណាក់ ភោជនីយដ្ឋានមួយចំនួន បានបិទទ្វារ កាលចុងឆ្នាំ២០១៩ និងបន្តបិទទ្វារនៅដើមឆ្នាំ២០២០។
2020-01-03
សង្គមស៊ីវិល និងភ្នាក់ងារទេសចរណ៍អះអាងថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសនៅឧទ្យានបុរាណអង្គរសៀមរាប ដោយសារក្តីបារម្ភពីជម្លោះយោបាយ និងការយកកម្រៃសេវាផ្សេងៗកើនឡើងថ្លៃ។ ប៉ុន្តែមន្ត្រីក្រសួងទេសចរណ៍ ប្រកាសថា ភ្ញៀវទេសចរបរទេសថយចុះ ដោយសារជម្លោះពាណិជ្ជកម្មរវាងមហាអំណាចពិភពលោក។
2020-01-02
សហភាពសហជីពកម្ពុជា ដែលដឹកនាំដោយលោក រ៉ុង ឈុន គ្រោងនឹងរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី ''យុទ្ធនាការដើម្បីរក្សា EBA'' និងអំពីលទ្ធផលនៃការប្រមូលស្នាមមេដៃរបស់កម្មករ-កម្មការិនី អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យប្រឹងប្រែងដោះស្រាយយ៉ាងណា ដើម្បីរក្សាទុក្ខ EBA។
2020-01-01
អាជ្ញាធរអប្សរាអះអាងថា នឹងរៀបចំកែលម្អសោភ័ណភាពបរិវេណប្រាសាទអង្គរវត្ត និងរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ដើម្បីផ្ដល់សេវាកម្មផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅឆ្នាំ២០២០ នេះ។ ចំណែកសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលស្ដារប្រជាធិបតេយ្យ និងស្ថិរភាពនយោបាយឡើងវិញ ដើម្បីស្រូបយកភ្ញៀវទេសចរ ដែលកំពុងធ្លាក់ចុះនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។