ប័ណ្ណសារព័ត៌មាន
2020-04-30
សមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆ្លើយតបថា សេចក្ដីការណ៍រួមរបស់ក្រុមសង្គមស៊ីវិល សមាគម និងសហគមន៍ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្ដែងនោះទេ និងបណ្ដាលឱ្យមានផលប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ទាំងមូល។
2020-04-28
តំណាងក្រសួងការងារបញ្ជាក់ថា ម្ចាស់រោងចក្រ មានបំណងបិទរោងចក្រ ច្រើនជាងព្យួរកិច្ចសន្យាការងារកម្មករ។ អ្នកឃ្លាំមើលសិទ្ធិការងារ ជំរុញឲ្យរោងចក្រព្យួរកិច្ចសន្យាការងារ ដើម្បីកម្មករទទួលបានអត្ថប្រយោជន៍ ជាងបិទរោងចក្រ។
2020-04-26
សសមន្ត្រីក្រសួងឧស្សាហកម្ម ប្រកាសថា មានរោងចក្រថ្មី ចំនួន៧៧ បានបើកដំណើរការនៅកម្ពុជា ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែរោងចក្រដែលបានបើកដំណើរការកន្លងមក ចំនួន ៦រោងចក្រ បានដាក់ពាក្យសុំបិទរោងចក្រ។
2020-04-23
ផ្អែកតាមការគណនាត្រួសៗ ទៅលើការព្យាករណ៍របស់ ធនាគារពិភពលោក World Bank ដែលថា ទំហំនៃការផ្ញើប្រាក់របស់ពលករចំណាកស្រុកនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២០ នេះ នឹងធ្លាក់ចុះប្រមាណ ១៣% ធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។
2020-04-22
អ្នកវិភាគលើកឡើងថា ពួកគេសោកស្ដាយ ដែលរដ្ឋាភិបាលចិន ផ្ដល់ព័ត៌មានពិតនៃការឆ្លងវីរុសកូរ៉ូណា (Coronavirus) យឺតយ៉ាវ ដែលបានបណ្ដាលឱ្យជំងឺនេះរាតត្បាតពេញពិភពលោក ហើយបានសម្លាប់មនុស្សជិត ២សែននាក់។ ពួកគេថា ការមិនផ្តល់ព័ត៌មានច្បាស់លាស់ អំពីគ្រោះថ្នាក់នៃជំងឺ Covid-19 បណ្ដាលឱ្យ ពលរដ្ឋកម្ពុជារងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ។
2020-04-16
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានពីចលាចលក្នុងសង្គម ប្រសិនបើរដ្ឋាភិបាលប្រទេសនានា ពុំចាត់វិធានការគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ ឬធ្វើឱ្យធូរស្រាលនូវវិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩ នោះទេ។ ការព្រមាននេះ ធ្វើឡើងក្នុងរបាយការណ៍ឃ្លាំមើលហិរញ្ញវត្ថុសាកលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៥ មេសា។
2020-04-04
ប្រាក់២០លានដុល្លារនេះ នឹងជួយឱ្យកម្ពុជា ក្នុងការដោះស្រាយជាបន្ទាន់ សម្រាប់សេចក្ដីត្រូវការចាំបាច់ ដូចជាបរិក្ខារពេទ្យ ផ្ដល់កន្លែងសម្រាប់ផ្ដល់សេវាព្យាបាល ទប់ស្កាត់និងកាត់បន្ថយការរីករាលដាលជំងឺកូវិដ១៩ ព្រមទាំងពង្រឹងសមត្ថភាព ដល់ការស្តារ សេដ្ឋកិច្ចនិងជីវភាពពលរដ្ឋឡើងវិញ ក្នុងរយៈពេលខ្លី។
2020-04-02
សហជីពឲ្យដឹងថា ក្រុមហ៊ុនទិញសំលៀកបំពាក់ពីកម្ពុជាមួយចំនួន ប្រកាសបន្តទិញសំលៀកបំពាក់ពីកម្ពុជា ក្នុងពេលនៃការរាតត្បាតនៃជំងឺ Covid-19 ក្រោយ ជីម៉ាក់ (GMAC) បានផ្ញើលិខិតចំហមួយឲ្យអ្នកបញ្ជាទិញទំនិញពីកម្ពុជាទាំងនោះ ចូលរួមសហការនិងគោរពលក្ខខណ្ឌកិច្ចសន្យាទិញ។
2020-04-02
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលស្គាល់ថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ពិតជាមានវិសាលភាពធំធេងហួសពីការរំពឹងទុក ហើយកំពុងជះឥទ្ធិពលអវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងនេះ កើតមានឡើងក្រោយធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានពីមុនមក មកនៅត្រឹមតែ ២,៥% ក្នុងឆ្នាំ២០២០នេះ ដោយសារមួយភាគធំ បណ្តាលមកពីវិបត្តិ នៃការផ្ទុះរីករាលដាលឡើងនៃជំងឺរាតត្បាតជាសាកលកូវីដ-១៩។
2020-04-01
ធនាគារពិភពលោក World Bank ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះយ៉ាងគំហុក មកនៅត្រឹមតែ ២,៥%។ ការព្យាករណ៍នេះ ធ្វើឡើងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំឆ្នាំ ផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ស្ដីពីសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលវិបត្តិ ជំងឺរាតត្បាត កូវីដ-១៩។
2020-04-01
តម្លៃប្រេងសាំង បានបន្តធ្លាក់ចុះថែមទៀត នៅដើមខែមេសានេះ ក្នុងខណៈដែលមនុស្សធ្វើដំណើរកាន់តែតិចទៅៗ។ ក្រសួងពាណិជ្ជកម្មចេញផ្សាយថា សាំងធម្មតា និងម៉ាស៊ូត លក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ មេសា ក្នុងមួយលីត្រ ជាងពីរពាន់រៀល (សាំងធម្មតា ២.៣៥០រៀល, ប្រេងម៉ាស៊ូត ២.៤៥០)។