ប័ណ្ណសារព័ត៌មាន
2020-06-26
សហជីព និងអ្នកធ្វើការផ្នែកទេសចរណ៍ច្រានចោលការលើកឡើងរបស់ក្រសួងទេសចរណ៍ ដែលថា ចំនួនភ្ញៀវទេសចរនៅខែមិថុនានេះ កើនឡើងជាងខែឧសភា។ ពួកគេថា របាយការណ៍បែបនេះ ធ្វើឱ្យពលរដ្ឋបាត់ជំនឿលើក្រសួងទេសចរណ៍។
2020-06-24
សង្គមស៊ីវិលគ្មានជំនឿថា ជំនួយ ៧លានដុល្លារពីប្រទេសចិននឹងអាចស្តាលើគម្រោងមេគង្គ-ឡានឆាង បានល្អប្រសើរបានទេ ដោយសារតែគម្រោងនេះបានប៉ះពាល់ដល់ខ្សែទឹកប្រទេសរស់នៅខាងក្រោមទន្លេមេគង្គ ដែលរួមមានប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រទេសថៃ។
2020-06-13
រដ្ឋាភិបាលគ្រោងកាត់បន្ថយចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ មកនៅក្រោម ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ការគ្រោងកាត់បន្ថយចំណាយ ថវិកាជាតិដ៏គំហុកនេះ គឺស្មើនឹងការបន្ថយចំណាយដល់ទៅជាងពាក់កណ្តាល បើប្រៀបធៀបនឹងឆ្នាំ២០២០ មុនពេលមានវិបត្តិកូវីដ-១៩ ដែលស្មើនឹងជិត ៨ពាន់លានដុល្លារអាមេរិក។
2020-06-12
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទ កាលពីយប់ថ្ងៃទី១១ ខែមិថុនាថា កម្ពុជាមានអង្ករស ស្តុកទុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្ករនៅប្រទេសទីម័រខាងកើត។
2020-06-11
អាជ្ញាធរឱ្យដឹងថា វាលយន្តហោះថ្មី ដ៏ចម្រូងចម្រាសនៅស្រុកបទុមសាគរ ខេត្តកោះកុង នឹងអាចអូសបន្លាយពេលបញ្ចប់ការសាងសង់ រហូតដល់ដើមឆ្នាំ២០២១។
2020-06-11
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ស្នើទៅអាជ្ញាធរគ្រប់គ្រងច្រកព្រំដែនទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើមានជាតិគីមី ពីប្រទេសជិតខាងឱ្យមានប្រសិទ្ធភាព។
2020-06-09
អគ្គលេខាធិការសមាគមរោងចក្រកាត់នៅកម្ពុជា លោក ខេន លូ បញ្ជាក់ប្រាប់អាស៊ីសេរីថា ខាងសមាគមនៅមិនទាន់បានការឆ្លើយតបពីគណៈកម្មការអឺរ៉ុបនៅឡើយទេ ចំពោះសំណើរបស់សមាគម ដែលស្នើអោយគណៈកម្មការនេះពន្យារពេលដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
2020-06-03
សមាគមរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជាស្នើសុំគណៈកម្មការ និងសភាអឺរ៉ុប ឱ្យពន្យារពេលដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចុះដោយសារតែវិបត្តិជំងឺកូវីដ-១៩។
2020-06-02
ប៉ូលិសចរាចរណ៍ ផាកពិន័យបានប្រាក់ពីពលរដ្ឋ បានជាង ៧សែនដុល្លារអាមេរិក ក្នុងរយៈពេល ១ខែដំបូងនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។