ប័ណ្ណសារព័ត៌មាន
2020-08-29
៥ខែក្រោយ មានវិបត្តិរីករាលដាលជាសាកលនៃជំងឺឆ្លងកូវីដ (Covid-19) ថ្វីត្បិតតែអ្នកខ្លះចូលធ្វើការវិញក្ដី អ្នកខ្លះនៅបន្តបាត់បង់ការងារ ដែលបានធ្វើឲ្យពួកគាត់ប្រឈមមុខ និងបញ្ហាជីវភាពប្រចាំថ្ងៃ គ្មានប្រាក់ដោះបំណុលធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនោះទេ រួមទាំងពួកគាត់កំពុងភ័យព្រួយខ្លាចម្ចាស់បំណុលរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ថែមទៀតផង។
2020-08-28
តំណាងក្រុមហ៊ុនឯកជន ដែលរុករកប្រេងនៅដែនសមុទ្រកម្ពុជា ថាខ្លួនទើបសង់កូនស្ថានីយបូមប្រេងឆៅ សម្រាប់ប្លុក A រួចរាល់ហើយ និងកំពុងដឹកក្បាលអណ្ដូងសម្រាប់បូមប្រេងឆៅនោះ ពីដែនគោក ទៅកាន់លំហសមុទ្រត្រង់កន្លែងដែលមានប្រេងឆៅ។ តំណាងក្រុមហ៊ុន ថាខ្លួនកំពុងបន្តពន្លឿនសកម្មភាពការងារ ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការបូមប្រេងឆៅដំណក់ដំបូង នៅចុងឆ្នាំ ២០២០។
2020-08-28
ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរថាពួកគាត់មានជីវភាពក្រីក្រលំបាកខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមិនបានដាក់ឈ្មោះពួកគាត់ក្នុងបញ្ជីជនក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលឡើយ។
2020-08-25
ក្រុមកម្មករអូសរទេះ និងអ្នកប្រកបរបរលក់ដូរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជួបបញ្ហាខ្វះខាតជីវភាពគ្រួសារកាន់តែងខ្លាំង ខណៈអាជ្ញាធរថៃ បន្តបិទចក្រ ទ្វារព្រំដែនអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ពលរដ្ឋទាំងនោះ អះអាងថា ចាប់តាំងពីអាជ្ញាធរកម្ពុជា និងថៃបិទច្រកទ្វារព្រំដែនប្រទេសទាំង២មក បណ្ដាលឱ្យពួកគាត់អត់ការងារធ្វើរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
2020-08-19
គណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើលសង្គមយល់ថា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កំពុងបង្វែរការចាប់អារម្មណ៍ពីរឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ទៅជារឿងព្រំដែន និងការបង្ក្រាបលើសិទ្ធិសេរីភាពបញ្ចេញមតិវិញ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា នេះជាការលើកឡើងមិនត្រឹមត្រូវ។
2020-08-12
ប្រជាពលរដ្ឋទូទៅ និងមន្ត្រីរាជការមួយចំនួន សោកស្ដាយដែលរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា មិនព្រមកែលម្អស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយបណ្ដោយឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មEBA ២០ភាគរយ។
2020-08-12
ក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើនយោបាយប្រជាភិថុតិជាមួយកម្មករ តាំងពីដំបូង ហើយករណីនេះលេចចេញកាន់តែច្បាស់តាមរយៈលោក ហ៊ុន សែន ផ្ទាល់តែម្តង។ លោកបានបោះបង់ចោលប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ដែលជាឆ្នាំងបាយរបស់កម្មករ។ តើមានភស្តុតាងអ្វីខ្លះ ដែលអាចបញ្ជាក់រឿងនេះបាន?
2020-08-10
គណបក្សកាន់អំណាចអះអាងជាថ្មីទៀតថា រដ្ឋាភិបាលនឹងមិនទាមទារប្រព័ន្ធអនុគ្រោះ EBA ចំនួន ២០% ដែលសហភាពអឺរ៉ុបសម្រេចដក ហើយនឹងចូលជាធរមាននៅថ្ងៃពុធ ទី១២ សីហាខាងមុខនេះ។
2020-08-08
កម្ពុជា នាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កើនឡើង២៣% ក្នុងអំឡុងពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់ ចំនួន ២,៧៥ពាន់លានដុល្លារ ហើយបើធៀបទៅនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៩ គឺមានទំហំទឹកប្រាក់ ជិត ២,២៤ពាន់លានដុល្លារ។
2020-08-06
ក្រុមហ៊ុនអាកាសចរណ៍ អាណា (All Nippon Airways-ANA) ប្រកាសផ្អាកការហោះហើរមកកម្ពុជា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០ ដោយសារការរាតត្បាតជំងឺកូវីដ១៩ (Covid-19)។
2020-08-04
គណៈកម្មការអឺរ៉ុប បញ្ជាក់ជំហរសាជាថ្មី និងចុងក្រោយថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ គឺមិនថយក្រោយទេ ព្រោះកម្ពុជាខកខានក្នុងការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។