ប័ណ្ណសារព័ត៌មាន
2020-10-25
សហជីពឲ្យដឹងថា រោងចក្រខ្លះ នៅក្រុងភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺនៅបន្តលិច ឯរោងចក្រខ្លះ ទឹកចាប់ផ្ដើមស្រកវិញខ្លះហើយ និងមានកម្មករអាចចូលធ្វើការបានមួយចំនួន។សមាគមថៅកែថា ម្ចាស់រោងចក្រដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនឹងដាក់ពាក្យសុំព្យួរការងារកម្មកររយៈពេលខ្លី។
2020-10-24
គណៈរដ្ឋមន្ត្រីលោក ហ៊ុន សែន បានអនុម័តគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៧,៥ពាន់លានដុល្លារ។ ការអនុម័តគម្រោងចំណាយនេះ នឹងត្រូវដាក់ឲ្យរដ្ឋសភាពិនិត្យអនុម័តបន្ត មុននឹងរដ្ឋអាចចំណាយថវិកាទាំងនេះបានជាផ្លូវការសម្រាប់ឆ្នាំ២០២១ខាងមុខ។
2020-10-21
អ្នកជំនាញថា អត្រាភាពក្រីក្រនៅកម្ពុជាអាចនឹងកើនឡើងខ្ពស់ជាងការវាយតម្លៃចុងក្រោយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដែលថា មានត្រឹមជាង ១៧ភាគរយ ដោយសារតែកម្ពុជាកំពុងជួបវិបត្តិធំៗ ផ្ទួនៗ ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០។
2020-10-20
កម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរបរទេស នឹងចាប់ផ្ដើមមកទស្សនាតំបន់អង្គរ ខេត្តសៀមរាប ច្រើនឡើងវិញ នៅអំឡុងត្រីមាសទី១ នៅឆ្នាំ២០២១ ខាងមុខ ប្រសិនបើមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ (Covid-19)។
2020-10-09
ក្រុមហ៊ុន Aeon Mall (Cambodia) ដែលជាក្រុមហ៊ុនពហុផលិតផលជប៉ុនបានប្រកាសចាប់ផ្ដើមបុកគ្រឹះសាងសង់គម្រោងផ្សារទំនើបអ៊ីអន៣ លើគម្រោងចំណាយទឹកប្រាក់វិនិយោគជិត ២០០ លានដុល្លារ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនឹងចំណាយពេលវេលាសាងសង់ជាង ២ឆ្នាំ។
2020-10-09
អត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅកម្ពុជា អាចនឹងកើនឡើងរហូតដល់ទៅជិត ១៨ភាគរយ ដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។ នេះបើផ្អែកតាមការរកឃើញចុងក្រោយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា ឬហៅកាត់ថា UNDP។
2020-10-06
កម្មករ និងពលករមួយចំនួន ដែលបាត់បង់ការងារ ដោយសារវិបត្តិជំងឺកូវីដ១៩ (Covid-19) អះអាងថា ពួកគេនៅមិនទាន់ទទួលបានដើមទុន សម្រាប់ចិញ្ចឹមត្រី និងកង្កែប ដែលរដ្ឋាភិបាលសន្យាផ្ដល់ឲ្យជាលក្ខណៈគ្រួសារនៅឡើយទេ។ ពួកគេ ហៅការសន្យានេះថា ជាការបោកប្រាស់ និងធ្វើប្រជាភិថុតិ។
2020-10-04
អ្នកឃ្លាំមើលថា ការរក្សាភាពស្ងាត់ស្ងៀមរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការលាងលុយកខ្វក់ ធ្វើឱ្យកម្ពុជានៅតែជាប់ក្នុងបញ្ជីខ្មៅ ឬបញ្ជីប្រផេះ នៃក្រុមប្រទេសលាងលុយកខ្វក់ដដែល។ ការលើកឡើងបែបនេះ ខណៈគណៈកម្មការអឺរ៉ុបនឹងប្រកាសជាផ្លូវការថា កម្ពុជានឹងជាប់ក្នុងបញ្ជីខ្មៅ នៃក្រុមប្រទេសលាងលុយកខ្វក់ ឬរួចផុតពីការចោទប្រកាន់នេះ នាពេលឆាប់ៗនេះ។
2020-10-02
តំណាងសហជីព និងអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សមាគមរោងចក្រកាត់ដេរ ប្ដឹងគណៈកម្មការអឺរ៉ុបរឿងដកប្រព័ន្ធអនុគ្រោះពន្ធEBA២០%ពីកម្ពុជានេះ នឹងមិនមានលទ្ធផលល្អទេ ដរាបណាមេដឹកនាំរដ្ឋាភិបាលមិនគោរពតាមលក្ខខណ្ឌតាមសហភាពអឺរ៉ុបចង់បាននោះ។ ក្រុមសហជីពព្រួយបារម្ភថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនៅស្របពេលពិភពលោកកំពុងតែជួបវិបត្តិជំងឺកូវីដ១៩នេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងថែមទៀត ហើយកម្មករប្រឈមនឹងការអត់ការងារធ្វើកាន់តែច្រើន។
2020-10-02
សមាគមសម្ព័ន្ធបណ្ដាញកសិករកម្ពុជា សង្កេតឃើញថា ផ្សារទំនើបធំៗនៅកម្ពុជាចាប់ផ្ដើមសម្លឹងឃើញផលិតក្នុងស្រុកជាជាងផលិតផលនាំចូលពីប្រទេសជិតខាងកម្ពុជាជាពិសេសពីប្រទេសវៀតណាម។
2020-10-02
កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៩ខែ ឆ្នាំ២០២០នេះ។ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជិត ៤០ម៉ឺននាក់ ក្នុងអំឡុងពេល ៩ខែ គឺធ្លាក់ចុះជាង៧៦% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
2020-10-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងជាថ្មីថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែអ្នកឃ្លាំមើលសង្គមថា គោលនយោបាយការបរទេសកម្ពុជាសព្វថ្ងៃពិបាកធ្វើឱ្យប្រទេសមហាអំណាចខាងលោកសេរីជួយកម្ពុជាណាស់។