ប័ណ្ណសារព័ត៌មាន
2021-12-29
កម្ពុជារំពឹងថា បរិមាណនាំចេញអង្ករក្រអូបកើនឡើងទៅលក់នៅទីផ្សារអឺរ៉ុបឡើងវិញ ក្រោយពីគណៈកម្មការអឺរ៉ុប នឹងបិទបញ្ចប់វិធានការការពារ ត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ខាងមុខ។
2021-12-21
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន រំលឹកជាថ្មីទៀតឲ្យស្ថាប័នរដ្ឋផ្អាកការដំឡើងប្រាក់បៀវត្ស និងផ្អាកការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីសម្រាប់ឆ្នាំ២០២២ ដើម្បីសន្សំថវិកាយកទៅជួយវិស័យសុខាភិបាល និងវិបត្តិសង្គមក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (covid-19)។
2021-12-16
រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយនៅឡើយ ជុំវិញរឿងកម្មករជិះរថយន្តប្រជ្រៀតគ្នាដ៏គ្រោះថ្នាក់នៅឡើយទេ។
2021-12-16
កម្ពុជាអះអាងថារកប្រាក់ចំណូលបានពីចំណូលពន្ធគ្រប់ប្រភេទ សរុបប្រមាណ ៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ និង ២០២១ ប៉ុន្តែត្រូវចំណាយរហូតដល់ជាង ៨ពាន់លានដុល្លារប្រចាំឆ្នាំ២០២១។ តាមតួលេខនេះ កម្ពុជារកបាន ៧០ ប៉ុន្តែត្រូវចាយ ១០០។ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ កម្ពុជាត្រូវខ្ចីលុយបន្ថែម ជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំ បន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការនៃការចំណាយសរុបប្រចាំឆ្នាំ។
2021-12-14
មន្ត្រីអង្គការសង្គមស៊ីវិល មិនរំពឹងថាសេដ្ឋកិច្ចខ្មែរ អាចងើបឡើងវិញឆាប់ៗ នេះទេ បើទោះបីជារដ្ឋាភិបាលបានបើកប្រទេស និងវិស័យសំខាន់ៗ ភាគច្រើនឡើងវិញហើយក៏ដោយ។ មន្ត្រីរូបនោះចង់ឃើញរដ្ឋាភិបាលបន្តជួយដល់ពលរដ្ឋក្រីក្រ និងពង្រីកវិធានការជួយអន្តរាគមន៍ដល់សហគ្រាសធនតូច និងមធ្យម ដើម្បីជួយជំរុញឱ្យសេដ្ឋកិច្ចអាចងើបឡើងវិញបានឆាប់រហ័ស។
2021-12-09
ធនាគារពិភពលោក (World Bank) ព្យាករថា កម្ពុជាអាចសម្រេចកំណើនសេដ្ឋកិច្ចត្រឹមតែជាង ២% (២,២%) ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២១ នេះ និង ៤,៤% ក្នុងឆ្នាំ២០២២ ខាងមុខ។
2021-11-24
អ្នកវិភាគសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ កម្ពុជាដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកដំបូងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។ វេទិកានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប។
2021-11-21
ធនាគារអភិវឌ្ឍអាស៊ី (ADB) ផ្តល់ប្រាក់កម្ចី១៨០លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុងចំនួន៣ ដើម្បីជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
2021-11-17
ក្រសួងផែនការបានកំណត់យកខ្សែបន្ទាត់ភាពក្រីក្រថ្មីនិងអត្រាភាពក្រីក្រនៅកម្ពុជាឆ្នាំ២០១៩-២០២០។ តួលេខថ្មីរបស់ក្រសួងផែនការបង្ហាញថា អ្នកក្រមានជិត ៣ លាននាក់។ បើតាមការកំណត់ថ្មីនេះ ចំនួនអ្នកក្របានកើនឡើង បើធៀបទៅនឹងតួលេខអ្នកក្រកាលពី ៦ ឆ្នាំមុន។
2021-11-13
មន្ត្រីរដ្ឋាភិបាលលើកឡើងថា ការណែនាំរបស់ស្ថានទូតអាមេរិកឲ្យក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងមានការប្រុងប្រយ័ត្នមុននឹងវិនិយោគនៅកម្ពុជា មានចរិតនយោបាយដែលខុសពីការពិតនៅកម្ពុជា។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលគួរព្យាយាមកែលម្អនូវចំណុចអវិជ្ជមានដើម្បីធ្វើឲ្យកម្ពុជាទទួលបានអ្នកវិនិយោគបរទេសដែលមិនប្រព្រឹត្តិអំពើពុករលួយ និងគោរពសិទ្ធិមនុស្ស។
2021-11-11
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ណែនាំប្រាប់ក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងឱ្យប្រុងប្រយ័ត្នមុននឹងបណ្តាក់ទុនវិនិយោគលើវិស័យប្រកបដោយហានិភ័យខ្ពស់មួយចំនួននៅកម្ពុជា។
2021-11-10
កម្ពុជា និងអូស្ត្រាលី ប្រកាសដាក់ឲ្យដំណើរការកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP) ដែលគ្រោងចំណាយថវិកាសរុប ២៣២លានដុល្លារអូស្ត្រាលី ឬស្មើជាង ១៦៨លានដុល្លារអាមេរិក សម្រាប់រយៈពេល ៤ឆ្នាំ។
2021-11-09
ពលករខ្មែរជាច្រើននាក់បន្តសម្រុកឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ តាមច្រករបៀងព្រំដែនខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងជារៀងរាល់ថ្ងៃ។ មន្ត្រីសង្គមស៊ីវិលយល់ថា ការឆ្លងដែននេះកើតឡើងដោយសារអាជ្ញាធរព្រំដែនអនុវត្តច្បាប់ធូរលុង និងបណ្ដោយក្រុមមេខ្យល់នាំពលករឆ្លងដែនតាមអំពើចិត្ត។
2021-11-08
ក្រសួងពាណិជ្ជកម្មបង្ហាញថា កម្ពុជាបាននាំចេញទំនិញទៅប្រទេសចិន មានតម្លៃជាង ១ពាន់លានដុល្លារ (១,១ប៊ីលលាន) ក្នុងត្រីមាសទី៣ នៅឆ្នាំ២០២១ នេះ ដែលកើនឡើងជាង ៥២% ពីមួយឆ្នាំទៅមួយឆ្នាំ។
2021-11-07
ក្រុមសង្គមស៊ីវិលស្នើសុំរដ្ឋាភិបាល និងអាជ្ញាធរអន្តរាគមន៍ដោះលែងកម្មករផ្នែកសេវាកម្សាន្តម្នាក់ដែលត្រូវរងការចោទថាល្មើសបម្រាមកូវីដ១៩(Covid-19) និងចាប់ឃុំក្នុងពន្ធនាគារច្រើនខែមកហើយ។ ការលើកឡើងនេះ ក្រោយពេលកម្មករផ្នែកសេវាកម្សាន្តរូបនោះ បានបង្ខំចិត្តទៅធ្វើការក្នុងស្ថានភាពបិទខ្ទប់ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។