ប័ណ្ណសារព័ត៌មាន
2021-08-18
សហជីពឯករាជ្យកំពុងរៀបចំរបាយការណ៍សម្រាប់ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅខែកញ្ញា ខាងមុខនេះ។ សហជីពឱ្យដឹងថា របាយការណ៍របស់ពួកគេមានភស្តុតាងជាច្រើនទាក់ទងនឹងជីវភាពកម្មករដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងទិន្នន័យដើម្បីស្នើដំឡើងប្រាក់ឈ្នួលដល់កម្មករនៅឆ្នាំបន្ទាប់។
2021-08-18
សេចក្ដីប្រកាសរបស់ស្ថានទូតអូស្ត្រាលីនៅថ្ងៃទី១៨ ខែសីហានេះ ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្នមុនីរ័ត្ន និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ក្រោមកម្មវិធីភាពជាដៃគូ មេគង្គអូស្ត្រាលី។
2021-08-12
កម្ពុជាទទួលបានទឹកប្រាក់ ២៤០លានដុល្លារអាមេរិក ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។ ទឹកប្រាក់នេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាបម្រុងពិសេសរបស់សាកលលោក (SDR) សម្រាប់ទុកឆ្លើយតបក្នុងពេលមានវិបត្តិ ដែលអង្គការនេះបានអនុម័តសរុបចំនួន ៦៥០ពាន់លានដុល្លារ (ឬ ៦៥០ប៊ីលានដុល្លារ) ដើម្បីជួយសង្គ្រោះពិភពលោកពីវិបត្តិជំងឺកូវីដ១៩។
2021-08-12
ក្រុមអង្គការសង្គមស៊ីវិល ជាង ៨៧ស្ថាប័ន រួមគ្នាចេញលិខិតចំហមួយ ដោយលើកបង្ហាញអំពី បញ្ហាប្រឈម នៃប្រព័ន្ធស្បៀងអាហារ និងដីធ្លីនៅកម្ពុជា ខណៈប្រទេសនេះកំពុងញាំញីដោយវិបត្តិជំងឺកូវីដ១៩ ផងនោះ។
2021-08-11
អាជីវករមួយចំនួនត្អូញត្អែរពីការបិទផ្សាររយៈពេលយូរពេក បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ។ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរពន្លឿនការបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារ ហើយបើកឲ្យដំណើរការវិញឆាប់ ដើម្បីពួកគាត់លក់ដូររកប្រាប់ចំណូលផ្គត់ផ្គង់គ្រួសារ។
2021-08-10
ពលរដ្ឋចង់ឲ្យអាជ្ញាធរបង្ហាញតម្លាភាពនៃថវិកា ដែលបានមកពីការផាកពិន័យបទល្មើសបម្រាមគោចរនៅពេលយប់អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ នេះ។ នគរបាលថាខាងរដ្ឋបាលរាជធានីជាអ្នកគ្រប់គ្រង និងមានការកត់ត្រាចំណូលចំណាយច្បាស់លាស់។
2021-08-06
ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសមាគមជាច្រើន ប្រមាណជា៩០ស្ថាប័ន កាលពីថ្ងៃទី ៥ ខែសីហា បានផ្ញើលិខិតចំហមួយច្បាប់ ជូនតំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (ហ្វាវ-FAO) ដើម្បីជំរុញឲ្យយកចិត្តទុកដាក់បន្ថែម និងដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់ពលរដ្ឋក្រីក្រ នៅតាមតំបន់ជនបទ។
2021-08-03
អ្នកបរិស្ថានជំរុញឱ្យអាជ្ញាធរកម្ពុជាប្ដឹងក្រុមហ៊ុន KrisEnergy ទៅអាជ្ញាកណ្ដាលអន្តរជាតិ ករណីក្រុមហ៊ុននេះបានលួចនាំប្រេងឆៅ ដែលក្រុមហ៊ុននេះបូមបានពីអណ្តូងប្រេងក្នុងប្លុកA ចេញពីកម្ពុជា។ ការលើកឡើងនេះបន្ទាប់ពីមន្រ្តីក្រសួងរ៉ែ និងថាមពលអះអាងថា កំពុងរៀបចំចំណាត់ការតាមច្បាប់ទៅលើក្រុមហ៊ុនប្រេងសិង្ហបូរី (Singapore) មួយនេះ។
2021-08-03
កម្ពុជាបន្តអនុញ្ញាតឲ្យនាំសាច់សត្វកកពីប្រទេសឥណ្ឌា ក្រោយដុតបំផ្លាញសាច់ក្របីចំនួន៣កុងទីន័រ ដែលកម្ពុជាថា រកឃើញមានផ្ទុកមេរោគជំងឺកូវីដ-១៩។ ប៉ុន្តែខាងតំណាងគយកម្ពុជា បានកំណត់លក្ខខណ្ឌតឹងរឹងជាទូទៅ សម្រាប់ការនាំចូលអាហារកក ពីប្រទេសដែលមានអត្រាឆ្លងជំងឺកូវីដ-១៩ ច្រើន។
2021-08-01
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសទទួលស្គាល់ថា ការបូមប្រេងនៅប្លុក A បរាជ័យ ក្រោយក្រុមហ៊ុនប្រេង គ្រីសអិនណឺជី (KrisEnergy) ប្រកាសក្ស័យធន។ អ្នកឃ្លាំមើលបរិស្ថានថា បទពិសោធន៍របស់ក្រុមហ៊ុននេះអាចជាគំរូមិនល្អធ្វើឱ្យក្រុមហ៊ុនផ្សេងទៀតពិបាក នឹងចូលមកវិនិយោគវិស័យប្រេងនៅកម្ពុជានៅថ្ងៃមុខ និងថែមទាំងអាចប៉ះពាល់ដល់វិស័យបូមប្រេងនៅកម្ពុជា ក្នុងពេលអនាគត។
2021-07-29
ក្រុមហ៊ុនប្រេងដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី (Singspore) គ្រីសអិនណឺជី( KrisEnergy)បញ្ឈប់ដំណើរការបូមប្រេងទាំងស្រុងនៅអណ្ដូងអប្សរា ឬប្លុក A នៅពេលក្រុមហ៊ុននេះកំពុងបន្តរឿងក្ដីក្ស័យធននៅតុលាការ។
2021-07-26
ប្រជាកសិករជាច្រើនគ្រួសារនៅខេត្តបាត់ដំបងត្អូញត្អែរអំពីតម្លៃស្រូវចុះថោកខ្លាំង ដែលធ្វើឱ្យពួកគាត់លក់មិនបានប្រាក់កម្រៃ ដើម្បីដោះស្រាយជីវភាពអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។ កសិករទាំងនោះអំពាវនាវដល់រដ្ឋាភិបាលឱ្យជួយដោះស្រាយតម្លៃកសិផលរបស់ពួកគាត់ជាបន្ទាន់។
2021-07-26
បុគ្គលិកព្រះលានយន្តហោះខេត្តសៀមរាប ទទូចឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនដំណោះស្រាយជុំវិញករណីក្រុមហ៊ុនបញ្ឈប់ពួកគាត់ពីការងារ ១៣១នាក់។ ការលើកឡើងនេះ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធមិនទាន់ផ្តល់ដំណោះស្រាយសមរម្យជូនពួកគាត់ស្របតាមច្បាប់ការងារនោះទេ ខណៈក្រុមហ៊ុនព្យាយាមគេចវេះចូលតុចរចាជាមួយសហជីព។
2021-07-25
សហជីពទទូចឱ្យក្រុមហ៊ុនម៉ាកល្បីៗជួយដោះស្រាយបញ្ហាកេងប្រវ័ញ្ចប្រាក់ឈ្នួលរបស់កម្មកររោងចក្រអំឡុងពេលបិទខ្ទប់ ដើម្បីធាននូវជីវភាពរស់រស់នៅសមរម្យសម្រាប់កម្មករ អំឡុងពេលការរីករាលដាលជំងឺកូវីដ១៩។ ការលើកឡើងនេះបន្ទាប់ពីក្រុមសហជីពរកឃើញថា កម្មករបានបាត់បង់ប្រាក់ឈ្នួលជាង ១០០លានដុល្លារ (១០៩) ដោយសារការកេងប្រវ័ញ្ចរបស់ក្រុមថៅកែ។
2021-07-24
ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែររឿងតម្លៃសាំងបន្តឡើងថ្លៃខ្លាំងដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាព ខណៈពេលពួកគាត់កំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ អូសបន្លាយ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលត្រូវរកយន្តការដោះស្រាយតម្លៃសាំងឡើងថ្លៃ ដើម្បីជួយសម្រួលបន្ទុកជីវភាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកនេះ។