ប័ណ្ណសារព័ត៌មាន
2022-12-31
អ្នកវិភាគនយោបាយលើកឡើងថា ប្រាក់កម្ចីរបស់ចិនដែលគ្មានលក្ខខណ្ឌឱ្យលើកកម្ពស់ការគោរពសិទ្ធិមនុស្ស មិនត្រឹមតែមិនបានលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនឹងនាំឱ្យប្រជាពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្របន្ថែមទៀតដែរ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា កម្ចីរបស់ប្រទេសចិន (China) គឺមានភាពងាយស្រួលដើម្បីទទួលយក ព្រោះចិនបានផ្ដល់ប្រាក់កម្ចីទៅតាមផែនការដែលរដ្ឋាភិបាលចង់បាន។
2022-12-28
កសិករដាំមៀននៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចោទសហគមន៍មៀនប៉ៃលិនថា ទម្លាក់តម្លៃមៀន ប៉ះពាល់ដល់ជីវភាព។ សង្គមស៊ីវិលយល់ថា ស្ថាប័នជំនាញពាក់ព័ន្ធ គួរចុះត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពក្នុងផលិតកម្ម ទាក់ទងកិច្ចសន្យា ដើម្បីជួយដល់កសិករ មុនពេលផលិតទទួលបានតម្លៃជាក់លាក់ និងផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្មឱ្យបានទូលំទូលាយ។
2022-12-24
ពលរដ្ឋរស់នៅជាប់ព្រំដែនថៃមួយចំនួន ត្អូញត្អែរពីការលំបាកចេញចូលទៅធ្វើការ និងដោះដូរទិញទំនិញទៅមកនៅផ្សារថៃជាប់ព្រំដែន ដោយសារអាជ្ញាធរកម្ពុជា និងថៃ រឹតបន្តឹងច្រកទ្វារព្រំដែនប្រទេសទាំងពីរ និងតម្រូវឱ្យមានប័ណ្ណឆ្លងព្រំដែន។
2022-12-22
តំបន់ទេសចរណ៍ឡូរីជើងភ្នំបាណន់ ខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តជាហូរហែបន្ទាប់ពីមានការរៀបចំបន្ថែមឱ្យក្លាយជារមណីយដ្ឋានកែច្នៃអមជាមួយធម្មជាតិ។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យមន្ទីរទេសចរណ៍ខេត្តបង្កើនការផ្សព្វផ្សាយ និងពង្រឹងសេវាកម្ម ហើយបង្កើតអ្វីដែលថ្មីបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពតំបន់ទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាជននៅតំបន់នោះ។
2022-12-21
ធនាគារពិភពលោក (World Bank) ផ្តល់ហិរញ្ញប្បទានថ្មី ចំនួន២៧៤លានដុល្លារអាមេរិកថែមទៀត ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់កម្ពុជា និងភាពធន់រយៈពេលវែង។
2022-12-20
ពលករខ្មែរមួយចំនួនជាអ្នកស៊ីឈ្នួល និងជាអាជីវករលក់ត្រីនៅផ្សារថៃ ក្បែរមន្ទីរពេទ្យធម្មសាត (Thamasat Hospital) ខេត្តប៉ាថុមថានី (Pathum Thani) ប្រទេសថៃ រកចំណូលបានគួរសមគ្រាន់ដោះស្រាយជីវភាព។ មន្ត្រីសង្គមស៊ីវិលថា ពលករខ្មែរនៅប្រទេសថៃ មិនអាចធ្វើថៅកែដោយខ្លួនឯងបានទេ តែអាចរកជនជាតិថៃឈរឈ្មោះជាថៅកែបាន ហើយត្រូវបង់ប្រាក់ឲ្យជនជាតិថៃ តាមកិច្ចសន្យាដែលពួកគេ បានព្រមព្រៀងគ្នា។
2022-12-19
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ អាចនឹងសម្រេចបាន ៥% ហើយនឹងកើនដល់ជិត ៥,៥% នៅក្នុងឆ្នាំ២០២៣ខាងមុខ។ IMF ផ្តល់អំណះអំណាងថាកំណើននេះ គឺដោយសារតែការបន្តរើបឡើងវិញនៃវិស័យទេសចរណ៍ និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានារបស់រដ្ឋាភិបាលដល់សេដ្ឋកិច្ចកម្ពុជា។
2022-12-16
កម្ពុជានាំចេញផលិតផលទំនិញ ទៅកាន់ទីផ្សារអន្តរជាតិសរុប ចំនួន ២០ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ គឺកើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងនោះសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំជាងគេបំផុតរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជាង ៨ពាន់លានដុល្លារ (៨.២១៧) ឬស្មើនឹង ៤០% នៃតម្លៃនាំចេញសរុប។
2022-12-14
សហភាពអឺរ៉ុប ប្ដេជ្ញាផ្ដល់មូលនិធិចំនួនជាង ១ម៉ឺនលានដុល្លារ (១០,៦ ប៊ីលានដុល្លារ) សម្រាប់វិនិយោគលើគម្រោងនានា ក្នុងតំបន់អាស៊ាន រហូតដល់ឆ្នាំ២០២៧ ក្រោមយុទ្ធសាស្ត្រច្រកចេញចូលសាកល (Global Gateway)។
2022-12-10
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលបានកំណត់តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុជាគោលដៅអភិវឌ្ឍសេដ្ឋកិច្ចទី២ ក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ សកម្មជនការពារបរិស្ថាន និងអ្នកតាមដានការអភិវឌ្ឍសង្គម ព្រួយបារម្ភថា គម្រោងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៅព្រះសីហនុនេះ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រ។
2022-12-10
មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើងថា កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានៅតែបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលធ្វើការផ្នែកសិទ្ធិមនុស្សថា វិស័យកម្ចីដែលកំពុងរីកដុះដាលដូចសព្វថ្ងៃនេះ បានរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ ផ្ទុយទៅវិញពលរដ្ឋដែលជាកូនបំណុលមិនបានបំពេញកាតព្វកិច្ច គឺម្ចាស់បំណុលមានសិទ្ធិរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល។
2022-12-10
ប្រជានេសាទមួយចំនួន ដែលរស់នៅដោយពឹងលើការរកត្រីក្នុងតំបន់ទន្លេសាបអស់រយៈពេលជាច្រើនទសវត្សរ៍ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្អូញអំពីតម្លៃត្រីចុះថ្លៃ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកផ្នែកជីវភាព ដោយសារការចំណាយច្រើនជាងចំណូល។
2022-12-05
ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន កៀរគរអ្នកវិនិយោគិនល្អៗមកបណ្ដាក់ទុននៅកម្ពុជា ប្រសើរជាងទទួលស្វាគមន៍តែចំពោះជនជាតិចិន ហើយពួកគេមួយចំនួនថែមទាំងជាប់ទោសពីបទឧក្រិដ្ឋ និងមានឈ្មោះជាឧក្រិដ្ឋជនថែមទៀតផង។ អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា កម្ពុជាមិនមែនទទួលតែវិនិយោគិនជាជនជាតិចិននោះទេ គឺរដ្ឋាភិបាលតែងបើកទូលាយឱ្យអ្នកវិនិយោគិននៃបណ្ដាប្រទេសនានាដែលចង់ចូលមកបណ្ដាទុនវិនិយោគនៅកម្ពុជា។
2022-12-05
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការក្នុងប្រទេសថៃ រកចំណូលបានគួរសមពីមុខរបរលក់ដូរបន្លែក្នុងផ្សារ ដោយទិញបន្លែពីកន្លែងមួយ ទៅលក់នៅកន្លែងមួយផ្សេងទៀត។
2022-12-03
ពលករខ្មែរមួយចំនួនដែលកំពុងរស់នៅប្រទេសថៃ អ្នកខ្លះដើរកូតទ្រ អ្នកខ្លះនាំកូនតូចអង្គុយនៅទី សាធារណៈ សុំទានដើម្បីដោះស្រាយជីវភាព ព្រោះមេការសំណង់មិនបើកប្រាក់ខែឲ្យពួកគាត់ជាដើម។ មន្ត្រីសង្គមស៊ីវិលថា ពលករខ្មែរនៅក្រៅស្រុក ត្រូវថៅកែ និងមេការកេងប្រវ័ញ្ចកម្លាំងពលកម្មញឹកញាប់ ហើយគ្មានដំណោះស្រាយ គឺបង្ហាញពីភាពខ្សោយ និងខ្វះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលខ្មែរ។