ប័ណ្ណសារព័ត៌មាន
2022-12-02
កម្ពុជាផលិតបានដុំមាសប្រមាណជិត ៥តោន (៤.៨២) ដែលមានកំហាប់មាសសុទ្ធ ៩០% ចាប់តាំងពីអាជីវកម្មរុករករ៉ែមាសបានចាប់ផ្ដើមកាលពីខែមិថុនា ឆ្នាំ២០២១។
2022-12-01
អ្នកជំនាញកសិកម្ម និងមន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្មដោះស្រាយបញ្ហាតម្លៃស្រូវដែលធ្លាក់ចុះ និងជួយរកទីផ្សារឱ្យកសិករ បន្ទាប់ពីកម្ពុជាបានឈ្នះក្ដី និងទទួលបានការអនុគ្រោះពន្ធនាំចូលអង្ករគ្រាប់វែងទៅសហភាពអឺរ៉ុប។ ពួកគាត់ថា នេះជាឱកាសល្អមួយសម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ប្រសិនបើរដ្ឋាភិបាលមានផែនការច្បាស់លាស់ និងសម្របសម្រួលទីផ្សារឱ្យមានលំនឹង។
2022-11-29
សភាឯកបក្សនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានអនុម័តថវិកាជាតិឆ្នាំ២០២៣ មានទឹកប្រាក់ ជិត ១០ពាន់លានដុល្លារ គឺកើនឡើង ១៣ភាគរយ ធៀបទៅនឹងថវិកាជាតិឆ្នាំ ២០២២ ដែលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។
2022-11-26
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀនជំរុញដល់រដ្ឋសភាយកសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ទៅជជែកជាមួយភាគីពាក់ព័ន្ធឱ្យបានស៊ីជម្រៅ ដើម្បីបង្ហាញពីតម្លាភាព និងបំបាត់អំពើពុករលួយនៅតាមស្ថាប័នរដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នោះទៅពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គឆាប់ៗនេះ ដោយមិនឆ្លងកាត់ការពិគ្រោះយោបល់ពីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។
2022-11-25
ប្រជាកសិករនៅខេត្តបាត់ដំបង រិះគន់ថា វិធានការរបស់អាជ្ញាធរ នៅមិនទាន់ជួយដោះស្រាយបញ្ហាតម្លៃស្រូវចុះថោកនៅឡើយ។ ការរិះគន់នេះ ដោយសារ ពួកគាត់នៅតែលក់ស្រូវបានតម្លៃទាបដដែលមិនដូចការប្រកាសកំណត់តម្លៃរបស់ក្រសួងកសិកម្មនោះឡើយ។ អ្នកជំនាញកសិកម្មថា រដ្ឋាភិបាលគួរមានយន្តការជួយកសិករដោយសម្រួលថ្លៃដើមក្នុងការផលិត និងរកទីផ្សារឱ្យបានទូលំទូលាយនៅពេលប្រមូលផល។
2022-11-24
ក្រសួងពាណិជ្ជកម្មបានដាក់ផែនការនាំឲ្យអង្ករចេញទៅក្រៅប្រទេសឲ្យបានចំនួន ៧៥ម៉ឺនតោននៅឆ្នាំ២០២៣ និង ១លានតោន នៅឆ្នាំ២០២៥ខាងមុខ។
2022-11-24
ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាច្រើនគ្រួសារចាប់យករបរធ្វើណែមធ្វើពីសាច់ត្រី លក់រកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយពុំចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធគួរគាំទ្រលើកស្ទួយមុខរបរនេះ ដោយពង្រីកការផលិតឱ្យមានមាត្រដ្ឋាន និងទប់ស្កាត់ទំនិញនាំចូលពីបរទេសដើម្បីផ្ដល់ឱកាសការងារដល់ពលរដ្ឋក្នុងសហគមន៍។
2022-11-24
កម្ពុជានៅតែបន្តរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គម នៅឆ្នាំ២០២២នេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន (Ukraine)។
2022-11-23
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា នៅថ្ងៃទី២៣ វិច្ឆិកា ឲ្យដឹងថា មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA) លើកទី៤៣ បានបង្ហាញលទ្ធផល កិច្ចប្រជុំរវាង អន្តរសភាអាស៊ាន និងតំណាងសហភាពអឺរ៉ុប ការបង្កើនទំនាក់ទំនងរវាង អាស៊ាន និងអឺរ៉ុប ពិសេសការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩។
2022-11-23
កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួន រិះគន់រដ្ឋាភិបាលថា អសមត្ថភាព ទប់ស្កាត់ការនាំចូលសាច់ជ្រូកកក ដែលធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក។ ការរិះគន់នេះ បន្ទាប់ពីតម្លៃជ្រូករស់បន្តចុះថោក និងលក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ ។ អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា យល់ឃើញថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរទប់ស្កាត់ការនាំចូលសាច់ជ្រូកកក(ក្លាសេ) ឬដំឡើងតម្លៃពន្ធនាំចូលសាច់ជ្រូក ពីប្រទេសជិតខាង ហើយជួយរកទីផ្សារលក់ជ្រូក និងផ្សព្វផ្សាយវិធីសាស្ត្រកែច្នៃសាច់ជ្រូកដល់ពលរដ្ឋ។
2022-11-20
សង្គមស៊ីវិលរិះគន់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធដែលអសមត្ថភាពដោះស្រាយបញ្ហាតម្លៃស្រូវ ចុះថោក។ ក៏ប៉ុន្តែបែរជាហាមឃាត់មិនឱ្យប្រជាកសិករនិយាយពីបញ្ហានេះទៅវិញ។ ពួកគេស្នើឱ្យអាជ្ញាធរគួរតែដោះស្រាយបញ្ហានេះ ដោយកំណត់តម្លៃស្រូវលើទីផ្សារឱ្យច្បាស់លាស់។
2022-11-18
ពលករខ្មែរ ដែលស៊ីឈ្នួលបេះផ្លែមៀនតាមចម្ការនៅជាយដែនប្រទេសថៃត្អូញត្អែរថា រកប្រាក់ចំណូលមិនសូវបាន ព្រោះរោងចក្រកែច្នៃផលិតផលមៀនមិនចូលមកកុម្ម៉ង់ទិញច្រើនដូចឆ្នាំមុនៗ។ ពួកគាត់ថាប្រាក់កម្រៃដែលពួកគាត់ បានតិចតួចនោះ ស្ទើរតែមិនអាចជួយដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយសារត្រូវចំណាយបង់ប្រាក់ឲ្យប៉ូលិសតាមព្រំដែន សម្រាប់ថ្លៃធ្វើឯកសារឆ្លងដែនអស់ច្រើន។
2022-11-17
កសិករធ្វើស្រែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យត្អូញត្អែរពីតម្លៃស្រូវ ចុះថោកមិនសូវមាន ឈ្មួញទទួលទិញ ហើយលក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ និងប្រាក់ជំពាក់ធនាគារ។
2022-11-14
ប្រជាពលរដ្ឋប្រកបរបរដាំដំឡូងមី បារម្ភតម្លៃដំឡូងចុះធ្លាក់ថ្លៃ ប៉ះពាល់ដល់ជីវភាព ស្របពេលកសិករកំពុងមមាញឹកប្រមូលផលបណ្ដើរៗ។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរស្វះស្វែងរកវិនិយោគទុនបរទេស មកកែច្នៃដំឡូងមី និងដំណាំផ្សេងៗ ដើម្បីអោយកសិករមានទីផ្សារលក់កសិផលសមរម្យ។
2022-11-08
ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តសៀមរាប គឺមានចំនួនមនុស្សណែនតាន់តាប់សម្រុកចូលទៅកម្សាន្តនៅទីនោះ។