ប័ណ្ណសារព័ត៌មាន
2022-11-03
កសិករដាំកៅស៊ូមួយចំនួននៅខេត្តត្បូងឃ្មុំ ត្អូញតម្លៃកៅស៊ូចុះ និងបង្ខំចិត្តបិទមុខកៅស៊ូ ដោយសារមិនអាចទូទាត់ថ្លៃកម្មករ ដែលធ្វើឲ្យពួកគាត់ជួបទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិលយល់ថា ក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលគួរតែដោះស្រាយរកទីផ្សារលក់កសិផលជូនពលរដ្ឋក្នុងតម្លៃសមរម្យ ដើម្បីជួយកសិករទាន់ពេលវេលា។
2022-11-03
ជាងថតរូបនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ត្អូញត្អែរពីបញ្ហាជីវភាព បន្ទាប់ពីរបរមួយនេះហាក់លែងទទួលបានការគាំទ្រពីភ្ញៀវទេសចរ។ ពួកគាត់បារម្ភបាត់បង់អាជីពមួយនេះ ដោយសារទេសចរភាគច្រើនជ្រើសរើសការថតរូបក្នុងទូរស័ព្ទដៃ ជាជាងប្រើប្រាស់សេវាកម្មរបស់ពួកគាត់។
2022-11-02
អាណាព្យាបាលសិស្សនៅក្រុងប៉ោយប៉ែត ដែលមានតូបលក់ដូរនៅ ផ្សាររ៉ុងក្លឿ មានគ្នាប្រមាណជិត ៣០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្ថានកុងស៊ុលខ្មែរស្រុកអារញ្ញប្រទេសថៃ (Aranyaprathet) ឱ្យជួយអន្តរាគមន៍ និងសម្រួលឱ្យកូនសិស្សឆ្លងដែន ទៅសាលារៀននៅកម្ពុជា។
2022-10-23
ក្រុមអាជីវករប្រមាណ ១រយគ្រួសារ (១០០) ដែលជួលតូបប្រកបរបរអាជីវកម្មបម្រើសេវាកម្មភ្លៀវទេសចរនៅតំបន់ឆ្នេរក្រុងកែបព្រួយបារម្ភអំពីការបណ្តេញចេញទាំងបង្ខំ បន្ទាប់ពីអភិបាលក្រុងកែបបានរុះរើសម្ភារៈអាជីវករមួយចំនួនក្រោមហេតុផលរៀបចំសណ្ដាប់ធ្នាប់។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែប្រឈមរងភាពអយុត្តិធម៌ ដោយសារតែអាជ្ញាធររដ្ឋបណ្ដេញពលរដ្ឋចេញពីកន្លែងដែលពួកគាត់ធ្លាប់អាស្រ័យផល ដើម្បីយកទីតាំងដែលមានសក្ដានុពលជួលទៅឱ្យក្រុមហ៊ុនចិន និងអ្នកមានអំណាច។
2022-10-16
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ បានទៅធ្វើការទាំងភ័យខ្លាច ស្របពេលដែលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេស ដើម្បីរៀបចំកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) នៅក្នុងខែវិច្ឆិកា ខាងមុខ។ ពួកគាត់រៀបរាប់ថា សព្វថ្ងៃការទទួលបានការងារធ្វើលំបាកណាស់ ទោះបីជាពួកគាត់មានឯកសារស្របច្បាប់ក៏ដោយ។
2022-10-16
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Naga World) បន្តនាំគ្នាធ្វើម្ហូប និងបោះតង់នៅខាងមុខក្រុមហ៊ុន ដើម្បីរង់ចាំថៅកែចេញមុខដោះស្រាយវិវាទការងារឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។ មន្រ្តីសហជីពយល់ថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធល្មមដល់ពេលគិតគូរជំរុញឱ្យថៅកែក្រុមហ៊ុនបរទេសគោរពច្បាប់កម្ពុជា និងសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ។
2022-10-16
ក្រុមកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាង១រយនាក់ (១០០) នៅថ្ងៃទី១៥ ខែតុលា បានបន្តនាំគ្នាបោះតង់សម្រាកនៅខាងមុខក្រុមហ៊ុន ដើម្បីធ្វើកូដកម្ម និងស្រែកដង្ហោយទាមទារឱ្យថៅកែចេញមុខដោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ។ មន្រ្តីសង្គមស៊ីវិល សោកស្ដាយចំពោះក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធដែលនៅតែគ្មានឆន្ទៈរកដំណោះស្រាយជូនកម្មករ។
2022-10-13
ពលករកំពុងធ្វើការនៅប្រទេសថៃ នៅតែមិនទាន់មានការងារធ្វើឲ្យបានទៀងទាត់នៅឡើយទេ ហើយពួកគាត់ជួបការលំបាកផ្នែកជីវភាព ដោយសារទំនិញឡើងថ្លៃគ្រប់មុខ។ ពួកគាត់ថា ទោះជាពួកគាត់មានការងារធ្វើខ្លះក៏ដោយ ក៏វាគ្រាន់តែជាការងារបណ្ដោះអាសន្ន សម្រាប់ដោះស្រាយរកអង្ករច្រកឆ្នាំងមួយគ្រាតែប៉ុណ្ណោះ។
2022-10-10
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ ងាកមកប្រកបរបរលក់ដូរ ម្ហូបអាហារខ្មែរ នំចំណី និងភេសជ្ជៈ ទឹកអំពៅ បានប្រាក់ចំណូលបង្គួរ សម្រាប់ដោះស្រាយជីវភាព ចិញ្ចឹមបានកូនរៀនសូត្រ។ ពួកគាត់លើកឡើងថា ពីមុនធ្វើកម្មករគេ រកប្រាក់ចាយស្ទើរតែមិនគ្រប់ តែឥឡូវមកលក់ដូរដោយខ្លួនឯង ជីវភាពធូរធារជាងមុន។
2022-10-06
រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនកាណាដាមួយឈ្មោះ អ៊ីនើខេម (EnerCam) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអង្គរ (Angkor Resources) ដើម្បីធ្វើការរុករកប្រេងនិងឧស្ម័ន នៅតំបន់ប្លុក៨ (VIII) លើផ្ទៃដីប្រមាណជាង ៧ពាន់គីឡូម៉ែត្រការ៉េ ស្ថិតនៅដីគោក តំបន់អាងកំពង់សោម។ កម្ពុជាបែងចែកតំបន់សម្រាប់ការរុករកប្រេងកាត រួមមាន ៦ ប្លុក នៅក្នុងសមុទ្រ និង នៅលើគោកមានចំនួន ១៩ ប្លុកផ្សេងទៀត។
2022-10-02
សមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំង២កន្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែកញ្ញា បន្ទាប់ពីមានបណ្តឹងចំនួន២ តាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់លោក ស ខេង ក៏ប៉ុន្តែសមត្ថកិច្ចរកឃើញថា ពុំមែនជាករណីចាប់បង្ខាំងនោះទេ។
2022-09-27
មន្ត្រីសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈ ទប់ស្កាត់ និងឆ្លើយតបសកម្មភាពលាងលុយកង្វក់ឱ្យមានប្រសិទ្ធភាព ពីព្រោះពួកគេមើលឃើញថា បញ្ហានេះប៉ះពាល់ដល់មុខមាត់ជាតិ សេដ្ឋកិច្ចជាតិ និងបង្កឱ្យមានវិបត្តិសង្គមជាដើម។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានដោះស្រាយ និងកំពុងរៀបចំច្បាប់ឆ្លើយតបនឹងលក្ខខណ្ឌរបស់ស្ថាប័នអន្តរជាតិបណ្តើរៗហើយ ដើម្បីឱ្យកម្ពុជារួចផុតពីបញ្ជីប្រផេះ ឬប្រទេសដែលមានហានិភ័យខាងលាងលុយកង្វក់។
2022-09-26
កម្មករអូសរទេះនៅក្រុងប៉ោយប៉ែត ចោទមន្ត្រីគយថា មិនឲ្យពួកគេរកស៊ីឈ្នួលដឹកទំនិញនៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ។ ការលើកឡើងរបស់ពលរដ្ឋនេះ ដោយសារតែមន្ត្រីគយច្រកទ្វារព្រំដែនក្រុងប៉ោយប៉ែត ហាមឃាត់ពលរដ្ឋមិនឱ្យអូសរទេះដឹកទំនិញ ដោយតម្រូវឱ្យពួកគេដឹកទំនិញតាមរថយន្តជំនួសវិញ និងចាប់ទំនិញរបស់ជនពិការម្នាក់។
2022-09-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបតំណាងជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ស្នើសុំជួយបន្តគាំទ្រសកម្មភាពដោះមីន ដើម្បីឲ្យសម្រេចគោលដៅគ្មានគ្រាប់មីននៅកម្ពុជានៅត្រឹមឆ្នាំ២០២៥ខាងមុខ។
2022-09-21
សហជីពឯករាជ្យ និងកម្មករវិស័យកាត់ដេរ មិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលចំនួន ២០០ដុល្លារ សម្រាប់ឆ្នាំ២០២៣ ឡើយ។ ពួកគាត់លើកឡើងថា ចំនួននេះនៅតែតិច ដែលមិនទាន់ឆ្លើយតប ចំពោះតម្រូវការនៃការរស់នៅរបស់កម្មករឡើយ។