ប័ណ្ណសារព័ត៌មាន
2022-09-19
អង្គការសង្គមស៊ីវិលបារម្ភពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា អាចប្រឈមនឹងកំណើនអតិផរណា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារបង្ហាញរបាយការណ៍ថា កម្ពុជាប្រមូលពន្ធកើនឡើង ២៧ភាគរយក្នុងឆ្នាំ២០២២។ ពួកគាត់លើកឡើងថា កំណើនអតិផរណានេះ ធ្វើឱ្យជីវភាពពលរដ្ឋកាន់តែធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រ ស្របពេលកម្ពុជាកំពុងមានកំណើនអតិផរណាស្រាប់។
2022-09-17
ប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ពីស្ថាប័នផ្ដល់ប្រាក់កម្ចីថា ពួកគេត្រូវលក់ដី និងផ្ទះដោយការបង្ខិតបង្ខំ ដោយសារតែជាប់បំណុលវ័ណ្ឌក ហើយមិនមានការយោគយល់ពីស្ថាប័នផ្ដល់ប្រាក់កម្ចីនោះឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាល និងស្ថាប័នផ្ដល់ប្រាក់កម្ចីដែលទទួលបានប្រាក់ចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំៗនោះ ត្រូវផ្ដល់ការអនុគ្រោះដល់ប្រជាពលរដ្ឋក្រីក្រ ដោយជួយលុបបំណុលពួកគេតាមដែលអាចធ្វើទៅបាន។
2022-09-16
សង្គមស៊ីវិលក្នុងស្រុក និងអង្គការរបស់ប្រទេសអាល្លឺម៉ង់មួយ ឈ្មោះ ហ្វីអាន (FIAN) បានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវបានគេបង្ខំលក់ដី ដើម្បីដោះស្រាយបំណុលដែលខ្ចីពីស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ត្រូវមានវិធានការណ៍អន្តរាគមន៍បន្ទាន់ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងមានបំណុលវ័ណ្ឌក ដើម្បីជៀសវាងកុំឱ្យពួកគេត្រូវលក់ដីសងបំណុលដោយបង្ខំនោះបន្តទៀត។
2022-09-16
រដ្ឋាភិបាលថា កម្ពុជាមិនបានចុះអនុសញ្ញាការងារជាមួយថៃ ដើម្បីបញ្ជូនពលករខ្មែរ ឲ្យទៅធ្វើការងារនេសាទនៅក្នុងសមុទ្រថៃទេ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមើលឃើញថា នៅតែមានពលករខ្មែរចុះទូកនេសាទច្រើន។
2022-09-14
គណបក្សភ្លើងទៀនប្រកាសគាំទ្រការទាមទារប្រាក់ឈ្នួលគោល២១៥ដុល្លាររបស់ក្រុមកម្មករក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង។
2022-09-12
ពលរដ្ឋមួយចំនួននៅតែជួបប្រទះនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ទោះបីសកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមដំណើរការ ក្រោយការធ្លាក់ចុះនៃករណីឆ្លងរាលដាលជំងឺកូវីដ១៩ ក្តី។ សង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែអនុម័តច្បាប់កំណត់មុខរបរជនអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់កុំឱ្យជនបរទេសដណ្ដើមការងារ និងមុខរបររបស់ពលរដ្ឋខ្មែរ។
2022-09-08
ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅតែបន្តដាំដើមក្រចៅ ដើម្បីកូតយកសម្បកលក់ សម្រាប់ដោះស្រាយជីវភាពគ្រួសារក្រៅពីរបរធ្វើស្រែចម្ការ។ តែទោះជាយ៉ាងណាពួកគាត់ថា របរនេះអាចនឹងបាត់បង់ ព្រោះក្រចៅមិនសូវមានទីផ្សារ និងតម្រូវការតិច។
2022-09-02
ប្រជាកសិករ ដាំពោតនៅខេត្តពោធិ៍សាត់ ត្អូញត្អែរថា ឆ្នាំនេះ ដំណាំពោតរបស់ពួកគាត់មិនសូវហុចផល ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សានេះ ធ្វើឲ្យការប្រមូលផលបានតិចតួច ស្របពេលដែលតម្លៃពោតកំពុងធ្លាក់ថ្លៃ និងមិនសូវមានឈ្មួញទិញច្រើនដូចឆ្នាំមុនៗ។ កសិករ អះអាងថា ការនាំចេញទៅប្រទេសថៃ ក៏មានការកកស្ទះ ដោយសារឈ្មួញចូលមកទិញពោតមានទំនាស់ជាមួយអាជ្ញាធរថៃ នៅតាមព្រំដែន។
2022-09-02
សហជីព និងកម្មករវិស័យកាត់ដេរ រក្សាជំហរចង់បានការដំឡើងប្រាក់ឈ្នួល២១៣ដុល្លារសម្រាប់ឆ្នាំ២០២៣ ដោយសារ ទំនិញសព្វសារពើនៅលើទីផ្សារកំពុងហក់ឡើងថ្លៃ។ កិច្ចប្រជុំត្រីភាគីរួមមានក្រសួងការងារ ភាគីនិយោជក និងភាគីសហជីព ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ ដល់កម្មករផ្នែកឧស្សាហកម្មកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ កាលពីថ្ងៃទី៣១ ខែសីហា នៅមិនទាន់ឯកភាពគ្នានៅឡើយ ហើយភាគីទាំង៣ នឹងបន្តជជែកគ្នានៅថ្ងៃទី១៣ និងថ្ងៃទី២១ ខែកញ្ញា។
2022-08-31
ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃក្នុងទីក្រុងបាងកក អះអាងថា ថៅកែរបស់ពួកគាត់បានបង្ខំឲ្យធ្វើឯកសារការងារជាច្រើនសណ្ឋាន ទើបថៅកែអនុញ្ញាតឲ្យធ្វើការ ព្រោះក្រសួងការងារថៃ តម្រូវឱ្យថៅកែធ្វើដូច្នោះ។ ពួកគាត់ត្អូញត្អែរថា ត្រូវការធ្វើប័ណ្ណការងារពី ៣ទៅ៤ដំណាក់កាល គឺត្រូវចំណាយប្រាក់ច្រើន ដើម្បីទទួលបានការងារធ្វើស្របច្បាប់នៅប្រទេសថៃ។
2022-08-27
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអាជ្ញាធរសកម្មភាពមីន និងជួយជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា (CMAA) ដើម្បីគាំទ្រដល់អង្គភាពមួយនេះក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
2022-08-26
ការវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សម្រេចបានចំនួនជិត ២ម៉ឺនគម្រោង (១៩.៣២២) ដែលមានទុនវិនិយោគសរុបជាង ៣១ពាន់លានដុល្លារ។
2022-08-25
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅមិនទាន់កំណត់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរឲ្យបានច្បាស់ទេ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បើកកិច្ចប្រជុំកាលពីថ្ងៃទី២៤ខែសីហា។ ភាគីទាំងបីបានព្រមព្រៀងគ្នានឹងលើកមកចរចាម្ដងទៀតនៅវេលា ម៉ោង ២ និង៣០នាទី ថ្ងៃទី៣១ ខែសីហា ខាងមុខ។
2022-08-11
រដ្ឋាភិបាលកាត់ឆ្វៀលផ្ទៃសមុទ្រទំហំ ៦រយហិកតារ នៅខេត្តកំពត ទៅឲ្យក្រុមហ៊ុនឯកជន សម្រាប់អភិវឌ្ឍកំពង់ផែថ្មីមួយ ក្រោមហេតុផលដើម្បីពង្រឹងសេដ្ឋកិច្ច និងបង្កើនពាណិជ្ជកម្ម។
2022-07-29
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា រដ្ឋាភិបាលនឹងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់នៅកម្ពុជាឱ្យអស់ពីលទ្ធភាពដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ។