ប័ណ្ណសារព័ត៌មាន
2022-07-26
ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទៅរកការងារធ្វើនៅប្រទេសថៃ បើទោះបីជាពួកគាត់ដឹងថា ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក៏ដោយ ដោយសារតែជីវភាពខ្វះខាត និងពុំមានការងារធ្វើនៅក្នុងស្រុក។ សង្គមស៊ីវិលយល់ថា មូលហេតុដែលពលករខ្មែរឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដោយសារពួកគេគ្មានប្រាក់ធ្វើលិខិតឆ្លងដែន។
2022-07-26
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងណែនាំម្ចាស់ចម្ការមៀនប៉ៃលិន (តាង៉ែន) និងចម្ការស្វាយឱ្យទៅចុះបញ្ជីចម្ការ និងស្នើសុំការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ-កម្ពុជា(Cam-Gap) សម្រាប់នាំចេញទៅក្រៅប្រទេសជាពិសេសប្រទេសចិន។
2022-07-23
ប្រធានសហភាពការងារកម្ពុជាកំពុងចុះស្រាវជ្រាវពីតម្រូវ ការជាក់ស្តែងរបស់កម្មករនៅតាមរោងចក្រកាត់ដេរ និងស្បែកជើងមុនរៀបចំរបាយការណ៍យកទៅចរចាប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២៣។ កម្មករចង់ឃើញរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឱ្យបានសមរម្យ ព្រោះបច្ចុប្បន្នតម្លៃទំនិញលើទីផ្សារឡើងឥតឈប់ឈរដែលបន្ថែមបន្ទុកទៅលើជីវភាពរបស់ពួកគាត់បន្ថែមទៀត។
2022-07-22
កសិករដាំមៀន និងពោតក្រហម សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងអាចរកទីផ្សារកសិផលពោតក្រហម មៀនប៉ៃលិន និងសម្រួលដោះស្រាយដល់ការដឹកជញ្ជូនកសិផលជូនពលរដ្ឋ។ ក្តីសង្ឃឹមនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ចុះពិនិត្យ និងសិក្សាពីកង្វះទីផ្សារនាំចេញកសិផល និងស្តង់ដារ នៃការដឹកជញ្ជូនកសិផលរបស់កសិករនៅតាមព្រំដែនកម្ពុជា និង ថៃ។
2022-07-20
ធនាគារជាតិនៃកម្ពុជាប្រកាសឱ្យដឹងថា អតិផរណាបានកើនឡើងដល់ទៅ ៧,២ ភាគរយ ដែលជាការកើនឡើងមួយខ្ពស់មិនធ្លាប់មាន។ មន្ត្រីរបស់ធនាគារនេះ អះអាងថា ការកើនឡើងអតិថរណា គឺបណ្ដាលមកពីវិបត្តិសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ដែលជះឥទ្ធិពលលើតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោក។ សង្គមស៊ីវិលថា នៅក្នុងកាលៈទេសៈនេះរដ្ឋាភិបាលគួរគិតគូររកដំណោះស្រាយជួយប្រជាជន ជាជាងការបន្ទោសទៅលើអ្នកដទៃ។
2022-07-19
កម្មករអូសរទេះ និងអ្នករត់រ៉ឺម៉កទេសចរណ៍នៅតំបន់ព្រំដែន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្អូញត្អែរពីទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ការត្អូញត្អែរនេះ បន្ទាប់ពីអាជ្ញាធរច្រកព្រំដែនអន្តរជាតិឡែម មិនអនុញ្ញាតឱ្យពលរដ្ឋអូសរទេះ និងរ៉ឺម៉កទេសចរណ៍ចូលទៅដឹកទំនិញក្នុងទឹកដីថៃដូចពេលមុន ដែលធ្វើឱ្យមិនអាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបាន។ សង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរទុកផ្លូវឱ្យពលរដ្ឋរស់នៅប្រកបរបរនៅតាមព្រំដែនបន្តិចបន្តួច ហើយសម្រួលដល់ការដោះដូរទំនិញទៅវិញទៅមកប្រកបដោយតម្លាភាព។
2022-07-15
កម្ពុជាស្នើឲ្យវិនិយោគិនចិន មកវិនិយោគបន្ថែមទៀត លើវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងកៅស៊ូ សម្រាប់ការនាំចេញទៅប្រទេសចិន និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
2022-07-12
សាច់ញាតិ ពលរដ្ឋនៅស្រុកភ្នំព្រឹកដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ទាមទារឱ្យអាជ្ញាធរដោះលែងសមាជិកគ្រួសារវិញ ។ ពួកគេចាត់ទុកការចាប់ខ្លួនពលរដ្ឋ៤នាក់ កាលពីថ្ងៃទី១០ កក្កដា ថា ជារឿងអយុត្តិធម៌ និងជាការធ្វើបាបកសិករក្រីក្រ ឱ្យមានជីវភាពកាន់តែលំបាកវេទនា ។ សង្គមស៊ីវិលយល់ឃើញថា ការចាប់ខ្លួនពលរដ្ឋនេះ គឺជាការគំរាមកំហែងដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងធ្វើឱ្យពលរដ្ឋកាន់តែជួបការលំបាកជីវភាពក្នុងដំណើរការប្រមូលផល ។
2022-07-11
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនៅខេត្តព្រះសីហនុ ស្នើឱ្យអាជ្ញាធរនៅក្នុងខេត្តនេះ គិតគូររៀបចំសំណង់អគារដែលជនជាតិចិនទុកចោលមិនទាន់បញ្ចប់ការសាងសង់នៅឡើយ។ ពួកគេបារម្ភថា សំណង់ទាំងនោះកំពុងធ្វើឱ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅ ជាពិសេសពលរដ្ឋដែលជាម្ចាស់ដីជួលឱ្យជនជាតិចិនទាំងនោះសាងសង់អគារ។
2022-07-11
ប្រជាពលរដ្ឋស្រុកភ្នំព្រឹកខកចិត្តចំពោះអាជ្ញាធរ ក្រុមជញ្ជីងចល័តនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលហាមឃាត់ឡានដឹកពោតទៅប្រទេសថៃ ធ្វើឱ្យតម្លៃពោតចុះថោក និងគ្មានអ្នកទិញ។ ប្រតិកម្មរបស់កសិករនេះធ្វើឡើងបន្ទាប់ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យរថយន្តដឹកលើសចំនួនកំណត់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកក្កដា។ សង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរ និងក្រុមជញ្ជីងចល័តគួរសម្រួលដល់ពលរដ្ឋក្នុងការប្រមូលផលកសិផលរួចសិន ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋលក់កសិផលរកប្រាក់ចំណួលដោះស្រាយជីវភាពគ្រួសារ។
2022-07-08
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម កៀរគរថវិកាពីឧកញ៉ា រហូតដល់ពលរដ្ឋទូទៅ នៅពេលនេះ ទំនងរដ្ឋាភិបាលកំពុងជួបវិបត្តិខ្វះលុយ។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចអះអាងថា កិច្ចប្រែងរៃអង្គាសប្រាក់របស់លោក ហ៊ុន សែន ពេលនេះគឺមិនចង់ឱ្យពលរដ្ឋស្លាប់ដោយសារគ្រាប់មីនបន្តទៀត។
2022-07-02
ប្រជាកសិករចិញ្ចឹមមាន់នៅខេត្តកំពត រអ៊ូរទាំពីការចុះថ្លៃ និងមិនមានឈ្មួញចុះមកទិញមាន់ពួកគាត់ដូចឆ្នាំមុនៗ ។ ក៏ប៉ុន្តែទំនិញគ្រប់ប្រភេទ បែរជាហក់ឡើងថ្លៃយ៉ាងគំហុក ជាពិសេសថ្លៃចំណីសត្វ និងប្រេងសាំង។ កសិករស្នើដល់រដ្ឋាភិបាលឲ្យជួយបញ្ចុះតម្លៃទំនិញផ្សេងៗ និងប្រេងសាំងឲ្យចុះមកនៅត្រឹមតម្លៃបង្គួរវិញ។
2022-07-01
ប្រជាពលរដ្ឋ និងមន្ត្រីសហជីព រិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រេងឥន្ធនៈ ដែលមានតម្លៃបន្តហក់ឡើងខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបររត់ម៉ូតឌុប។ ពួកគាត់ទាមទារដល់ លោក ហ៊ុន សែន ឱ្យចាត់វិធានការដោះស្រាយបញ្ហាប្រេងសាំងឡើងថ្លៃនេះឱ្យមានប្រសិទ្ធភាព ជៀសវាងនិយាយត្រឹមតែពាក្យសូមទោសទៅកាន់ពលរដ្ឋ ដើម្បីគេចវេះដោះស្រាយទុក្ខកង្វល់ពលរដ្ឋ។
2022-07-01
ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ ត្អូញត្អែរពីបញ្ហាគ្មានទឹកធ្វើស្រែប្រាំង។ ការត្អូញត្អែរនេះកើតឡើងបន្ទាប់ពីស្រូវប្រាំងរាប់ពាន់ហិកតារ នៅឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី កំពុងប្រឈមការខូចខាតដោយសារគ្រោះរាំងស្ងួតជាងមួយខែនេះ ។ សង្គមស៊ីវិល យល់ឃើញថា កសិករអាចប្រឈមជីវភាពលំបាកក្រោយពីជួបគ្រោះរាំងស្ងួត ងាប់ស្រូវ និងកាន់តែជំពាក់បំណុលគេច្រើន។
2022-06-27
កសិករដំាំដំណាំទុរេន ត្អូញត្អែរពីទុក្ខលំបាក។ ការ ត្អូញត្អែរនេះធ្វើឡើងបន្ទាប់ពីតម្លៃទុរេនឆ្នាំនេះ ធ្លាក់ថ្លៃជាង ឆ្នាំមុន នាំឱ្យកសិករប្រឈមបញ្ហាជាច្រើន ។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់បញ្ហានេះ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់កសិករដាំដំណាំទុរេន។