ប័ណ្ណសារព័ត៌មាន
2022-06-26
កម្មកររោងចក្រកាត់ដេរចង់ឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យឡើងដល់ជាងពីររយដុល្លារ (២០០$) ព្រោះការចំណាយប្រចាំថ្ងៃ និងទំនិញចេះតែឡើងថ្លៃ ខណៈក្រសួងការងារមានគម្រោងពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ខាងមុខ។ ក្រុមប្រឹក្សាជាតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ នឹងបើកកិច្ចប្រជុំអំពីបញ្ហានេះ នៅខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកំណត់ផ្លូវការតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨មក។
2022-06-25
សង្គមស៊ីវិលរិះគន់អនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ថា ជាមធ្យោបាយរកមុខតំណែងឱ្យមន្ត្រីគណបក្សកាន់អំណាច និងចំណាយថវិកាជាតិខ្ជះខ្ជាយ។ ពួកគេជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់កែលម្អការបំពេញមុខងាររបស់អាជ្ញាធរដែលកំពុងកាន់កាប់តួនាទីឱ្យមានប្រសិទ្ធភាព ទើបជារឿងល្អសម្រាប់ប្រយោជន៍ជាតិ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ចេញអនុក្រឹត្យស្ដីពីការកំណត់ចំនួនគណៈអភិបាលថ្នាក់រាជធានី ខេត្តពីចំនួន៧នាក់ ទៅចំនួន១១នាក់ និងថ្នាក់ក្រុង ស្រុក ខណ្ឌបង្កើនពីចំនួន ៥នាក់ទៅចំនួន ៧នាក់។
2022-06-22
សហភាពសហជីពកម្ពុជាស្នើសុំឲ្យរដ្ឋាភិបាលឱ្យជួយទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងសាំង ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម។ តំណាងសហភាពសហជីពកម្ពុជា និងពលរដ្ឋត្អូញត្អែថា ការហក់ឡើងខ្ពស់នៃតម្លៃប្រេងសាំងសព្វថ្ងៃនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋជាច្រើន ខណៈពលរដ្ឋទើបធូរស្រាលពីវិបត្តិជំងឺកូវីដ-១៩។
2022-06-10
ក្រុមមេដឹកនាំសហជីពមួយចំនួន ព្រួយបារម្ភថា កម្ពុជាអាចប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប (EU) ទាំងស្រុង បើកម្ពុជានៅតែគ្មានការឆ្លើយតបជាវិជ្ជមានណាមួយអំពីការបើកលំហប្រជាធិបតេយ្យ ជាពិសេស មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
2022-06-06
អ្នករត់ម៉ូតូឌុប និងប្រជាកសិករមួយចំនួនទទូចដល់រដ្ឋាភិបាលជួយរកមធ្យោបាយបញ្ចុះតម្លៃសាំងឡើងថ្លៃ ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពពលរដ្ឋក្រោយពេលឈ្នះឆ្នោតមេឃុំចៅសង្កាត់អាណត្តិទី៥នេះ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតម្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយបន្តហក់ឡើងថ្លៃខ្លាំង ស្របពេលដែលពលរដ្ឋកំពុងមានជីវភាពយ៉ាប់យឺន នឹងប្រឈមបញ្ហាគ្មានប្រាក់សងធនាគារ។
2022-05-19
ប្រជាពលរដ្ឋមួយចំនួននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្ខំចិត្តចំណាកស្រុកទៅប្រទេសថៃដោយខុសច្បាប់ ដោយសារតែជីវភាពក្រីក្រ ក្រោយពីពួកគេមិនមានការងារធ្វើនៅក្នុងស្រុក។ ពលរដ្ឋទាំងនោះស្នើឱ្យរដ្ឋាភិបាលជួយសម្រួលធ្វើលិខិតឆ្លងដែនឱ្យមានភាពងាយស្រួលជាងសព្វថ្ងៃ និងលុបបំបាត់អំពើពុករលួយ។
2022-05-13
សហរដ្ឋអាមេរិកវិនិយោគទឹកប្រាក់រាប់រយលានដុល្លារបន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ាន ដោយមានយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Strategy) របស់សហរដ្ឋអាមេរិក និងទស្សនវិស័យអាស៊ានជាត្រីមុខ។
2022-05-12
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ទទូចដល់រដ្ឋាភិបាលជួយរកមធ្យោបាយទប់ស្កាត់តម្លៃសាំងឡើងថ្លៃ ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពពលរដ្ឋអំឡុងវិបត្តិជំងឺកូវីដ-១៩។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយបន្តហក់ឡើងថ្លៃខ្លាំង ស្របពេលពលរដ្ឋកំពុងមានជីវភាពយ៉ាប់យឺន។
2022-05-08
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ស្នើការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀត ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ ដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើសសម្អាតប្រាក់។
2022-05-07
ពលរដ្ឋរស់នៅតាមច្រកព្រំដែនខ្មែរ ថៃ ងាយស្រួលប្រកបរបរចិញ្ចឹមជីវិត និងធ្វើដំណើរចេញចូលបន្ទាប់ពីអាជ្ញាធរនៃប្រទេសទាំងពីរបាន បើកឲ្យដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ឡែម (ច្រកដូង) កាលពីថ្ងៃទី១ ឧសភាកន្លងមក។ អាជ្ញាធរនៃប្រទេសទាំងពីរបានបើកបិទច្រកចេញចូលនេះ អស់រយៈពេលជាងពីរឆ្នាំមកហើយដោយសារតែវិបត្តិជំងឺកូវីដ១៩។
2022-05-06
ក្រសួងពាណិជ្ជកម្មស្នើឲ្យក្រុមហ៊ុនកូរ៉េខាងត្បូង វិនិយោគលើការបង្កើតរោងចក្រកែច្នៃកសិផលមួយចំនួន រួមមាន ផ្លែស្វាយ ចេក និងផ្លែមៀនជាដើម សំរាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
2022-05-05
មន្ត្រីសង្គមស៊ីវិលសង្ឃឹមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងមានវិធានការលើធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលរំលោភសិទ្ធិមនុស្ស។ ទោះយ៉ាងណា ប្រធានធនាគារអេស៊ីលីដា ដែលរងការចោទប្រកាន់ក្នុងបណ្ដឹងនោះអះអាងថា ធនាគារតែងការពារសិទ្ធិអតិថិជន និងចាត់ទុកការចោទប្រកាន់នេះថា តែងតែកើតមានឡើងនៅពេលកៀកបោះឆ្នោតម្ដងៗ។
2022-05-01
ការបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃដំបូង គឺថ្ងៃទី១ ខែឧសភា មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមើលឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិ ឆ្លងដែនចេញចូលប្រទេសថៃតិចតួច និងមានស្ថានភាពស្ងប់ស្ងាត់។ ពួកគាត់ មើលឃើញថា មូលហេតុដែលមិនមានអ្នកឆ្លងដែននេះ ដោយសារអាជ្ញាធរតម្រូវឲ្យបំពេញបែបបទច្រើន ដែលបង្កការលំបាកដល់អ្នកធ្វើដំណើរធ្វើឲ្យពួកគាត់លែងចង់ឆ្លងដែនចូលទៅប្រទេសថៃ។
2022-04-30
ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ពួកគាត់គ្មានលទ្ធភាពចំណាយប្រាក់ ពេលធ្វើដំណើរនៅលើផ្លូវដែលសាងសង់ដោយក្រុមហ៊ុនចិននោះទេ។ ប្រតិកម្មប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានរបស់ចិន (CRBC) នឹងតម្រូវឱ្យពលរដ្ឋបង់ប្រាក់២៤ដុល្លា សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។
2022-04-30
ពលរដ្ឋរស់នៅព្រំដែនប៉ោយប៉ែត និងអ្នកឃ្លាំមើលសិទ្ធិកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រេកអរដែលអាជ្ញាធរនៃប្រទេសកម្ពុជា និងថៃ នឹងបើកដំណើរការច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតឡើងវិញ នៅថ្ងៃទី០១ឧសភា ។ ពួកគាត់លើកឡើងថា ការបើកច្រកព្រំដែនអន្តរជាតិដ៏សំខាន់នេះ មិនត្រឹមតែដើម្បីឲ្យប្រជាជនកម្ពុជា ថៃ និងជនបរទេសឯទៀតងាយស្រួលឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យពលរដ្ឋនៅតាមច្រកព្រំដែនងាយស្រួលប្រកបរបរចិញ្ចឹមជីវិត ខណៈដែលពួកគាត់រងផលប៉ះពាល់ជីវភាពជាខ្លាំង បន្ទាប់ពីបិទអស់រយៈពេលជាងពីរឆ្នាំកន្លងមក។