ប័ណ្ណសារព័ត៌មាន
2022-04-29
មន្ត្រីសង្គមស៊ីវិលបារម្ភថា នៅពេលសហភាពអឺរ៉ុបនៅតែបន្តរកឃើញថា កម្ពុជាមិនបានចាត់វិធានការគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យសកម្មភាពលាងលុយកខ្វក់ នឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយបញ្ហានេះអាចរនាំងធ្វើឲ្យអ្នកវិនិយោគល្អៗ មិនហ៊ានមករកស៊ីនៅកម្ពុជា។
2022-04-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសូមអភ័យទោសដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលរយៈពេលពីរឆ្នាំកន្លងមកនេះ មិនបានដំឡើងប្រាក់បៀវត្សរ៍។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក នៅព្រឹកថ្ងៃទី២៨ ខែមេសា មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម។
2022-04-28
ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានរបស់ចិន (CRBC) នឹងចាប់ផ្ដើមតម្រូវឲ្យបង់ប្រាក់ លើការប្រើប្រាស់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលអាចនឹងបញ្ចប់ការសាងសង់ នៅខែកក្កដាខាងមុខ។ ផ្លូវល្បឿនលឿននេះ សាងសង់ឡើង ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ផ្លូវយ៉ាងឆាប់រហ័ស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤។
2022-04-23
វិទ្យាស្ថាន យូហ្សូស អ៊ីហាស (Yusof Ishak Institute (ISEAS) ដែលមានឈ្មោះដើម ជាវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ ខែមេសា បានចេញផ្សាយអត្ថបទស្រាវជ្រាវមួយដោយរកឃើញថា ២ឆ្នាំក្រោយកម្ពុជា រងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារវិបត្តិកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះបានច្រើនមកក្តី ក៏ប៉ុន្តែកម្ពុជាត្រូវប្រឈមហានីភ័យធំៗបី ដែលត្រូវការដោះស្រាយចាំបាច់ ដើម្បីគាំទ្រការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង។
2022-04-20
ពលរដ្ឋខ្មែរជាច្រើននាក់បាននាំគ្នាឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក្រោយពេលចប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនោះពលករខ្លះត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅតំបន់ព្រំដែន។ ទូរស្សប៉ុស្ត៍លេខ៧ របស់ថៃ ចុះផ្សាយ នៅថ្ងៃ១៩ ខែមេសា ថាមានពលរដ្ឋខ្មែរចំនួន៧នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងពេលឆ្លងដែននៅភូមិ Ban Dong Ngu ឃុំ Pa Rai ស្រុក Aranyaprathet ខេត្ត Sa Kaeo។
2022-04-18
រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា មានភ្ញៀវទេសចរណ៍សរុបជាង៥លាននាក់ ដើរលេងកម្សាន្ដក្នុងរយៈពេល៣ថ្ងៃ នៃពីធីបុណ្យចូលឆ្នាំថ្មី និងថ្ងៃចុងសប្ដាហ៍ក្រោយពិធីនេះមួយថ្ងៃទៀត។ ហើយខេត្តដែលមានភ្ញៀវទេសចរណ៍ទៅកម្សាន្តច្រើនជាងគេ គឺខេត្តបាត់ដំបង ដែលមានភ្ញៀវសរុប ជាង៦សែន ៣ម៉ឺននាក់ (៦៥៣.៨៩៦)។
2022-04-12
ប្រជាពលរដ្ឋជាច្រើននាក់ដែលធ្វើការងារនៅរាជធានីភ្នំពេញបានត្រឡប់មកលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅស្រុកកំណើតរបស់ខ្លួនជាបន្តបន្ទាប់ ខណៈដែលពលរដ្ឋមួយចំនួននៅតែបារម្ភខ្លាចចម្លងបញ្ហាជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារនៅក្នុងឱកាសប្រពៃណីជាតិនេះ។
2022-04-11
កម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីនេះ មានរយៈពេល ១៤ឆ្នាំ គឺចាប់ពីឆ្នាំពី២០២១ រហូតដល់ឆ្នាំ២០៣៥។
2022-04-07
មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបង្ហាញទស្សនៈចម្រុះជុំវិញការចាប់ផ្តើមរើបឡើងវិញនៃសេដ្ឋកិច្ចជាតិ បន្ទាប់ពីធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩។ ពួកគេយល់ថា សញ្ញាណនៃការរើបឡើងវិញនៃសេដ្ឋកិច្ចនេះ នៅមិនទាន់វិលមករកកម្រិតដូចនៅមុនពេលមានវិបត្តិនេះនៅឡើយទេ។ ពួកគេបារម្ភថា ការឡើងថ្លៃទំនិញសព្វសារពើ ជាពិសេសថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ នឹងធ្វើឱ្យជីវភាពរបស់ពលរដ្ឋទូទៅនៅតែយ៉ាប់យ៉ឺនដដែលនៅក្នុងឆ្នាំ២០២២នេះ។
2022-04-06
សាជីវកម្មហិរញ្ញវត្ថុអន្តជាតិ (IFC) កំពុងជួយជំរុញការប្រកួតប្រជែង និងកំណើនប្រកបដោយចិរភាព ក្នុងវិស័យកាត់ដេរនៅកម្ពុជា។ សាជីវកម្មហិរញ្ញវត្ថុអន្តជាតិ (IFC) ឲ្យដឹងថា ទោះបីជាមានការប្រឈមការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់និងវាយនភ័ណ្ឌក្នុងស្រុក បានកាត់បន្ថយការប្រើប្រាស់ថាមពល និងទឹក តាមរយៈដំណោះស្រាយប្រកបដោយនិរន្តភាពជាច្រើន ក្រោមកម្មវិធីរបស់សាជីវកម្មហិរញ្ញវត្ថុអន្តជាតិ ដែលមានគោលបំណងបង្កើនប្រសិទ្ធភាពធនធាន និងកាត់បន្ថយការចំណាយប្រតិបត្តិការ។
2022-04-06
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានជាង ៥% (៥,៣%) ក្នុងឆ្នាំ២០២២នេះ ហើយនឹងអាចកើនដល់ជាង ៦% (៦,៥%) នៅឆ្នាំ២០២៣ ខាងមុខ។
2022-04-05
ធនាគារពិភពលោក (World Bank) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ អាចសម្រេចបានជាង ៤% (៤,៥%) ក្នុងស្ថានភាពប្រសើរ។ ក៏ប៉ុន្តែ កំណើនសេដ្ឋកិច្ចនេះ អាចធ្លាក់ចុះមកនៅត្រឹមជាង ៣% (៣,៨%) វិញ ក្នុងស្ថានភាពអាក្រក់។ ការព្យាករណ៍នេះ ធ្វើឡើងក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ក្រោមចំណងជើងថា «ជម្នះព្យុះព្យោមា» (Braving the Storms) ទើបនឹងចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា។
2022-04-04
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ថា នៅទូទាំងប្រទេសកម្ពុជា មានភូមិចំនួន ៣៥០ ភូមិ គ្មានភ្លើងអគ្គិសនីទៅដល់ ដោយសារតែភូមិទាំងនេះ ស្ថិតក្រៅបណ្ដាញផ្គត់ផ្គង់អគ្គិសនី។
2022-04-03
អត្ថបទស្រាវជ្រាវដោយអ្នកជំនាញរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រកឃើញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដាក់ចេញដោយរដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងមក មិនបានទៅដល់ដៃគ្រប់គ្រួសារក្រីក្រទាំងអស់ដែលរងគ្រោះដោយសារវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ នេះឡើយ។
2022-04-02
ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជាកើនឡើង ១១៤% ក្នុងអំឡុងពេល៣ខែដើមឆ្នាំ២០២២ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ចំណែកភ្ញៀវទេសចរក្នុងស្រុកវិញ ក៏កើនឡើងជិត ៥០% ដែរ ក្នុងអំឡុងពេលត្រីមាសទី១ នៅឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំ២០២១។