ប័ណ្ណសារព័ត៌មាន
2022-01-31
ធនាគារពិភពលោក (World Bank) ថាដើម្បីកម្ពុជាអាចស្តារសេដ្ឋកិច្ច ឱ្យមានកំណើនទៀងទាត់ឡើងវិញបាន គឺកម្ពុជាត្រូវកែទម្រង់ធំមួយ ដើម្បីពង្រឹងសមត្ថភាពក្នុងស្រុក។ ធនាគារពិភពលោករកឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា រងការខូចខាតយ៉ាងដំណំដោយសារវិបត្តិនៃការការរាតត្បាតជំងឺកូវីដ-១៩។
2022-01-19
អគ្គលេខាធិការអាស៊ានបានបញ្ចប់ដំណើរទស្សនកិច្ច៥ថ្ងៃរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃពុធ ដោយសម្រេចនូវលទ្ធផលមួយចំនួនពាក់ព័ន្ធនឹងជំហរបស់អាស៊ាន និងវេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅឆ្នាំ២០២២នេះ។ ក្នុងនោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ។
2022-01-16
ធនាគារពិភពលោក (World Bank) ព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងទទួលបានកំណើន ៤,៥% ក្នុងឆ្នាំ២០២២នេះ និង ៥,៥% ក្នុងឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចសាកលទាំងមូលនឹងនៅតែមានភាពមិនប្រាកដប្រជាខ្លាំង ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីកូវីដ-១៩ ឈ្មោះអូមីក្រុង (Omicron) ការកើនឡើងនៃអតិផរណា បំណុលសាធារណៈ និងវិសមភាពសង្គមជាដើម។
2022-01-15
ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) មានគំរោងសាងសង់មជ្ឈមណ្ឌលស្តុកទំនិញដ៏ធំមួយ នៅលើផ្ទៃដីទំហំប្រមាណ ៣ហិកតារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្បែរកំពង់ផែភាគខាងត្បូង ខេត្តព្រះសីហនុ។
2022-01-03
អ្នកជំនាញចង់ឃើញរដ្ឋាភិបាលបង្កបរិយាកាសងាយស្រួលដល់ក្រុមអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗ។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗ ពីរបានចូលជាធរមាន នៅដើមឆ្នាំ២០២២ នេះ។
2022-01-01
អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មមើលឃើញថា សេដ្ឋកិច្ចកម្ពុជានឹងងើបវិញបន្តិច ដោយសារការពង្រឹងវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាអាចងាយប្រឈមនឹងកត្តាហានិភ័យដោយសារការរាតត្បាតជំងឺកូវីដសាជាថ្មីទៀត ជាពិសេសមេរោគកូវីដបំប្លែងថ្មីអូមីក្រុង ដែលទាមទារឱ្យរដ្ឋត្រូវតែដាក់ចេញនូវផែនការជាក់លាក់ និងការចូលរួមអនុវត្តគ្រប់ភាគីទាំងអស់ ដើម្បីធានានូវស្ថិរភាពសេដ្ឋកិច្ច និងជីវភាពរបស់ពលរដ្ឋក្នុងគ្រាលំបាកនេះ។