ប័ណ្ណសារព័ត៌មាន
2022-10-23
ក្រុមអាជីវករប្រមាណ ១រយគ្រួសារ (១០០) ដែលជួលតូបប្រកបរបរអាជីវកម្មបម្រើសេវាកម្មភ្លៀវទេសចរនៅតំបន់ឆ្នេរក្រុងកែបព្រួយបារម្ភអំពីការបណ្តេញចេញទាំងបង្ខំ បន្ទាប់ពីអភិបាលក្រុងកែបបានរុះរើសម្ភារៈអាជីវករមួយចំនួនក្រោមហេតុផលរៀបចំសណ្ដាប់ធ្នាប់។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែប្រឈមរងភាពអយុត្តិធម៌ ដោយសារតែអាជ្ញាធររដ្ឋបណ្ដេញពលរដ្ឋចេញពីកន្លែងដែលពួកគាត់ធ្លាប់អាស្រ័យផល ដើម្បីយកទីតាំងដែលមានសក្ដានុពលជួលទៅឱ្យក្រុមហ៊ុនចិន និងអ្នកមានអំណាច។
2022-10-16
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ បានទៅធ្វើការទាំងភ័យខ្លាច ស្របពេលដែលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេស ដើម្បីរៀបចំកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) នៅក្នុងខែវិច្ឆិកា ខាងមុខ។ ពួកគាត់រៀបរាប់ថា សព្វថ្ងៃការទទួលបានការងារធ្វើលំបាកណាស់ ទោះបីជាពួកគាត់មានឯកសារស្របច្បាប់ក៏ដោយ។
2022-10-16
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Naga World) បន្តនាំគ្នាធ្វើម្ហូប និងបោះតង់នៅខាងមុខក្រុមហ៊ុន ដើម្បីរង់ចាំថៅកែចេញមុខដោះស្រាយវិវាទការងារឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។ មន្រ្តីសហជីពយល់ថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធល្មមដល់ពេលគិតគូរជំរុញឱ្យថៅកែក្រុមហ៊ុនបរទេសគោរពច្បាប់កម្ពុជា និងសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ។
2022-10-16
ក្រុមកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាង១រយនាក់ (១០០) នៅថ្ងៃទី១៥ ខែតុលា បានបន្តនាំគ្នាបោះតង់សម្រាកនៅខាងមុខក្រុមហ៊ុន ដើម្បីធ្វើកូដកម្ម និងស្រែកដង្ហោយទាមទារឱ្យថៅកែចេញមុខដោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ។ មន្រ្តីសង្គមស៊ីវិល សោកស្ដាយចំពោះក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធដែលនៅតែគ្មានឆន្ទៈរកដំណោះស្រាយជូនកម្មករ។
2022-10-13
ពលករកំពុងធ្វើការនៅប្រទេសថៃ នៅតែមិនទាន់មានការងារធ្វើឲ្យបានទៀងទាត់នៅឡើយទេ ហើយពួកគាត់ជួបការលំបាកផ្នែកជីវភាព ដោយសារទំនិញឡើងថ្លៃគ្រប់មុខ។ ពួកគាត់ថា ទោះជាពួកគាត់មានការងារធ្វើខ្លះក៏ដោយ ក៏វាគ្រាន់តែជាការងារបណ្ដោះអាសន្ន សម្រាប់ដោះស្រាយរកអង្ករច្រកឆ្នាំងមួយគ្រាតែប៉ុណ្ណោះ។
2022-10-10
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ ងាកមកប្រកបរបរលក់ដូរ ម្ហូបអាហារខ្មែរ នំចំណី និងភេសជ្ជៈ ទឹកអំពៅ បានប្រាក់ចំណូលបង្គួរ សម្រាប់ដោះស្រាយជីវភាព ចិញ្ចឹមបានកូនរៀនសូត្រ។ ពួកគាត់លើកឡើងថា ពីមុនធ្វើកម្មករគេ រកប្រាក់ចាយស្ទើរតែមិនគ្រប់ តែឥឡូវមកលក់ដូរដោយខ្លួនឯង ជីវភាពធូរធារជាងមុន។
2022-10-06
រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនកាណាដាមួយឈ្មោះ អ៊ីនើខេម (EnerCam) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអង្គរ (Angkor Resources) ដើម្បីធ្វើការរុករកប្រេងនិងឧស្ម័ន នៅតំបន់ប្លុក៨ (VIII) លើផ្ទៃដីប្រមាណជាង ៧ពាន់គីឡូម៉ែត្រការ៉េ ស្ថិតនៅដីគោក តំបន់អាងកំពង់សោម។ កម្ពុជាបែងចែកតំបន់សម្រាប់ការរុករកប្រេងកាត រួមមាន ៦ ប្លុក នៅក្នុងសមុទ្រ និង នៅលើគោកមានចំនួន ១៩ ប្លុកផ្សេងទៀត។
2022-10-02
សមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំង២កន្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែកញ្ញា បន្ទាប់ពីមានបណ្តឹងចំនួន២ តាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់លោក ស ខេង ក៏ប៉ុន្តែសមត្ថកិច្ចរកឃើញថា ពុំមែនជាករណីចាប់បង្ខាំងនោះទេ។