ប័ណ្ណសារព័ត៌មាន
2022-02-28
សង្គមស៊ីវិលមិនរំពឹងថា ការធ្វើជំរឿនសេដ្ឋកិច្ចជាតិ មានភាពសុក្រឹត្យនោះទេ ដោយសារគម្លាតរវាងអ្នកក្រ និងអ្នកមាននៅឆ្ងាយគ្នាពេក។ ការលើកឡើងនេះ ក្នុងពេលរដ្ឋាភិបាលប្រកាសថា មន្ត្រីស្ថិតិនឹងចុះប្រមូលទិន្នន័យតាមសហគ្រាសទាំងអស់ ដើម្បីធ្វើជំរឿនសេដ្ឋកិច្ចជាតិលើកទី២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខនេះ។
2022-02-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដុតកម្ទេចចោលរថយន្តគេចពន្ធប្រមាណជិត ៦ពាន់គ្រឿង ប្រសិនបើមិនបានមកបង់ពន្ធ មុនថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ។
2022-02-21
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញព្រឹត្តិបត្រព័ត៌មានជារូបភាពមួយ ដើម្បីប្រារព្ធទិវាយុត្តិធម៌សង្គមរបស់ពិភពលោក ថ្ងៃទី ២០ ខែ កុម្ភៈ ដោយរំលេចនូវបញ្ហាប្រឈមនានាក្នុងវិស័យការងារ នៅកម្ពុជា ជាពិសេសបញ្ហាការងារនៅកម្ពុជាជាង ៩០ ភាគរយ (៩៣ ភាគរយ) ជាការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នេះមានន័យថា អ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានមិនដល់ ១០ ភាគរយ (៧ ភាគរយ)។
2022-02-20
ប្រជាពលរដ្ឋមួយចំនួន ចាប់ផ្ដើមត្អូញត្អែររឿងប្រេងសាំងឡើងថ្លៃឡើងវិញ ក្នុងគ្រាដែលពួកគាត់កំពុងរងគ្រោះពីវិបត្តិជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង (Covid-19 Omicron) ម្ដងទៀត។ ការត្អូញត្អែររឿងតម្លៃសាំងនេះ កើតឡើងក្រោយពេលអាជ្ញាធរពន្ធដារបង្ហាញថា រដ្ឋប្រមូលពន្ធបានលើសផែនការទាំងនៅឆ្នាំ២០២១ និងនៅដើមឆ្នាំ២០២២នេះ។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល រកយន្តការដោះស្រាយបញ្ហានេះ បើពុំដូច្នេះទេ ពលរដ្ឋនឹងធ្លាក់ខ្លួនក្រីក្រ យ៉ាងឆាប់រហ័សនៅក្នុងស្ថានភាពកំពុងលំបាកនេះ។
2022-02-19
ប្រជាសហគមន៍អេកូទេសចរណ៍ព្រះរំកិល ដែលមានភូមិសាស្ត្រជាប់ព្រំដែនឡាវ ក្នុងខេត្តស្ទឹងត្រែងត្អូញត្អែរ ពីការថយចុះប្រាក់ចំណូល ពីវិស័យទេសចរណ៍ ដោយសារតែលែងមានវត្តមានផ្សោត នៅអន្លង់អភិរក្សឈើទាល។ ពួកគេចាត់ទុកការផុតពូជសត្វផ្សោតនៅតំបន់នោះ ជាសោធនាកម្មប្រវត្តិសាស្ត្រទន្លេមេគង្គ ដែលជាប្រភពប្រាក់ចំណូលសេដ្ឋកិច្ចវិស័យទេសចរណ៍ក្នុងតំបន់ ដែលអ្នកភូមិទទួលប្រយោជន៍ជាច្រើនទសវត្សរ៍មកហើយ។
2022-02-14
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង រើសពលករខ្មែរបន្ថែមទៀត ដើម្បីទៅធ្វើការនៅប្រទេសនោះ។ ប៉ុន្តែលោកមិនបានស្នើសុំឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដោះស្រាយបញ្ហារំលោភសិទ្ធិពលករខ្មែរនៅទីនោះ នោះទេ។
2022-02-12
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឲ្យដឹងតាមរយៈសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែមករាថា ក្រុមការងារនេះ មានខ្លួនលោកផ្ទាល់ជាប្រធាន និងមានអនុប្រធាន និងសមាជិកចំនួន២៧រូបទៀត។
2022-02-04
ក្រុមអ្នកឃ្លាំមើលនៅមិនទាន់មានទំនុកចិត្តទាំងស្រុងថា កម្ពុជាអាចត្រូវអង្គការពិភពលោកឃ្លាំមើលអំពើលាងលុយកខ្វក់ ដកឈ្មោះចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នោះទេ។ ពួកគេលើកទឹកចិត្តដល់កម្ពុជាឱ្យបន្តចាត់វិធានការពិតប្រាកដប្រឆាំងនឹងអំពើលាងលុយកខ្វក់ ដោយត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីប្រភពនៃលំហូរទុនវិនិយោគរបស់បរទេស ជាពិសេសពីប្រទេសកុម្មុយនិស្តចិន។