ប័ណ្ណសារព័ត៌មាន
2022-03-31
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ថារដ្ឋាភិបាល បានផាត់ពួកគាត់ចោល ដែលធ្វើឲ្យតំណាងសហជីព មិនមានឱកាសចូលរួមពិភាក្សា និងផ្តល់យោបល់ ជុំវិញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរសម្រាប់ឆ្នាំ ២០២២-២០២៧។
2022-03-30
មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យអប់រំ ទទូចឲ្យរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធ គិតគូរបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតរបស់ពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ និងផ្តល់អាទិភាពដល់កុមារក្រីក្រ ដើម្បីទទួលបានការរៀនសូត្រ។ សំណូមពររបស់សង្គមស៊ីវិលនេះ ធ្វើឡើងក្រោយដែលរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ថ្មីៗនេះ បានរកឃើញថា ២ភាគ៣នៃគ្រួសារដែលមានកូន នៅជុំវិញពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផង បានបាត់បង់ប្រាក់ចំណូល ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។
2022-03-27
នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅថ្ងៃទី២៧ ខែមីនា នៅសួនច្បារសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងព្រឹត្តិការណ៍នេះដែរ ក៏មានការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) ឆ្នាំ ២០២២ ចាប់ពីថ្ងៃ ២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
2022-03-22
អ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុ និងអ្នកតាមដានការអភិវឌ្ឍន៍សាទរនឹងធនាគារជាតិនៃកម្ពុជា ដែលជំរុញឱ្យសាធារណជន និងវិស័យពាក់ព័ន្ធបង្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិ គឺប្រាក់រៀល និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ។ តែទោះជាយ៉ាងណា អ្នកជំនាញមើលឃើញថា បន្ថែមពីការជំរុញលើកទឹកចិត្ត កម្ពុជាត្រូវដោះស្រាយបញ្ហាចម្បងៗមួយចំនួនទៀត ដើម្បីឱ្យការប្រើប្រាស់ប្រាក់រៀលបានកើនឡើងឆាប់រហ័ស។
2022-03-13
អ្នកច្បាប់និងមន្រ្តីសង្គមស៊ីវិល ថាប្រព័ន្ធយុត្តិធម៌កម្ពុជានៅមានភាពទន់ខ្សោយ និងមិនទាន់ជាទីទុកចិត្ត ទើបធ្វើឲ្យអ្នកវិនិយោគពឹងអ្នកមានអំណាច ឲ្យជួយអន្តរាគមន៍ ពេលមានវិវាទពាណិជ្ជកម្ម ដែលឡើងដល់តុលាការ។ ពួកគាត់យល់ថា ស្ថានភាពបែបនេះ មិនអំណោយផលល្អសម្រាប់ការទាក់ទាញវិនិយោគិននោះទេ។ ដូច្នេះ ពួកគាត់ស្នើឲ្យកម្ពុជា បង្កើតតុលាការពាណិជ្ជកម្មឯករាជ្យមួយ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
2022-03-12
២ភាគ៣ (២/៣) នៃគ្រួសារដែលមានកូន បានបាត់បង់ប្រាក់ចំណូល ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ នៅទូទាំងពិភពលោក។ ការបាត់បង់ប្រាក់ចំណូលនេះ បានធ្វើឲ្យមនុស្សពេញវ័យនៅក្នុងគ្រួសារមួយ ក្នុងចំណោម៤គ្រួសារ ដែលមានកូនក្នុងបន្ទុក ត្រូវអត់អាហារមួយថ្ងៃ ឬច្រើនថ្ងៃ ដោយសារខ្វះខាតប្រាក់ទិញម្ហូបអាហារ។
2022-03-11
សហភាពអឺរ៉ុបរំលឹកកម្ពុជាថា ការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន សិទ្ធិមនុស្ស សិទ្ធិការងារ មានសារៈសំខាន់សម្រាប់កម្ពុជា។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា បើកម្ពុជា យកចិត្តទុកក្នុងអនុវត្ត នូវសំណើនេះ កម្ពុជាសង្ឃឹមថា នឹងអាចទទួលបានប្រព័ន្ធអនុគ្រោះទាំងស្រុងមកវិញ។
2022-03-06
កម្ពុជានៅតែបរាជ័យមិនអាចរួចខ្លួនចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលតម្រូវឱ្យពិភពលោកបង្កើនការតាមដានក្នុងឆ្នាំ២០២២នេះ។ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅលើពិភពលោក ឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris)ប្រទេសបារាំង (France) កាលពីថ្ងៃទី៤ ខែមីនា បានសម្រេចបន្តដាក់កម្ពុជាស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។
2022-03-04
តំណាងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំណាងសហជីពថា វិបត្តិនៃសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ី នៅប្រទេសអ៊ុយក្រែន កំពុងប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចនៃពលរដ្ឋខ្មែរ ដែលកំពុងមានជីវភាពខ្សត់ខ្សោយស្រាប់។
2022-03-02
អ្នកវិភាគនយោបាយអន្តរជាតិយល់ថា ក្រៅពីរងផលប៉ះពាល់មកលើសេដ្ឋកិច្ចហើយនោះ កម្ពុជានឹងពិបាករៀបចំកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៥ ដោយសារទង្វើឈ្លានពានរបស់រុស្ស៊ី (Russia) ទៅលើប្រទេសអ៊ុយក្រែន (Ukraine)។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទទួលស្គាល់ថា កម្ពុជានឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារវិបត្តិនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ខណៈលោកមិនគាំទ្រសហភាពអឺរ៉ុបក្នុងការផ្ដល់ទាហាន និងសព្វាវុធ ឲ្យអ៊ុយក្រែន បាញ់តទល់នឹងរុស្ស៊ីទេ។