ប័ណ្ណសារព័ត៌មាន
2022-06-27
កសិករដំាំដំណាំទុរេន ត្អូញត្អែរពីទុក្ខលំបាក។ ការ ត្អូញត្អែរនេះធ្វើឡើងបន្ទាប់ពីតម្លៃទុរេនឆ្នាំនេះ ធ្លាក់ថ្លៃជាង ឆ្នាំមុន នាំឱ្យកសិករប្រឈមបញ្ហាជាច្រើន ។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់បញ្ហានេះ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់កសិករដាំដំណាំទុរេន។
2022-06-26
កម្មកររោងចក្រកាត់ដេរចង់ឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យឡើងដល់ជាងពីររយដុល្លារ (២០០$) ព្រោះការចំណាយប្រចាំថ្ងៃ និងទំនិញចេះតែឡើងថ្លៃ ខណៈក្រសួងការងារមានគម្រោងពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ខាងមុខ។ ក្រុមប្រឹក្សាជាតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ នឹងបើកកិច្ចប្រជុំអំពីបញ្ហានេះ នៅខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកំណត់ផ្លូវការតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨មក។
2022-06-25
សង្គមស៊ីវិលរិះគន់អនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ថា ជាមធ្យោបាយរកមុខតំណែងឱ្យមន្ត្រីគណបក្សកាន់អំណាច និងចំណាយថវិកាជាតិខ្ជះខ្ជាយ។ ពួកគេជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់កែលម្អការបំពេញមុខងាររបស់អាជ្ញាធរដែលកំពុងកាន់កាប់តួនាទីឱ្យមានប្រសិទ្ធភាព ទើបជារឿងល្អសម្រាប់ប្រយោជន៍ជាតិ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ចេញអនុក្រឹត្យស្ដីពីការកំណត់ចំនួនគណៈអភិបាលថ្នាក់រាជធានី ខេត្តពីចំនួន៧នាក់ ទៅចំនួន១១នាក់ និងថ្នាក់ក្រុង ស្រុក ខណ្ឌបង្កើនពីចំនួន ៥នាក់ទៅចំនួន ៧នាក់។
2022-06-22
សហភាពសហជីពកម្ពុជាស្នើសុំឲ្យរដ្ឋាភិបាលឱ្យជួយទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងសាំង ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម។ តំណាងសហភាពសហជីពកម្ពុជា និងពលរដ្ឋត្អូញត្អែថា ការហក់ឡើងខ្ពស់នៃតម្លៃប្រេងសាំងសព្វថ្ងៃនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋជាច្រើន ខណៈពលរដ្ឋទើបធូរស្រាលពីវិបត្តិជំងឺកូវីដ-១៩។
2022-06-10
ក្រុមមេដឹកនាំសហជីពមួយចំនួន ព្រួយបារម្ភថា កម្ពុជាអាចប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប (EU) ទាំងស្រុង បើកម្ពុជានៅតែគ្មានការឆ្លើយតបជាវិជ្ជមានណាមួយអំពីការបើកលំហប្រជាធិបតេយ្យ ជាពិសេស មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
2022-06-06
អ្នករត់ម៉ូតូឌុប និងប្រជាកសិករមួយចំនួនទទូចដល់រដ្ឋាភិបាលជួយរកមធ្យោបាយបញ្ចុះតម្លៃសាំងឡើងថ្លៃ ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពពលរដ្ឋក្រោយពេលឈ្នះឆ្នោតមេឃុំចៅសង្កាត់អាណត្តិទី៥នេះ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតម្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយបន្តហក់ឡើងថ្លៃខ្លាំង ស្របពេលដែលពលរដ្ឋកំពុងមានជីវភាពយ៉ាប់យឺន នឹងប្រឈមបញ្ហាគ្មានប្រាក់សងធនាគារ។