ប័ណ្ណសារព័ត៌មាន
2022-09-27
មន្ត្រីសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈ ទប់ស្កាត់ និងឆ្លើយតបសកម្មភាពលាងលុយកង្វក់ឱ្យមានប្រសិទ្ធភាព ពីព្រោះពួកគេមើលឃើញថា បញ្ហានេះប៉ះពាល់ដល់មុខមាត់ជាតិ សេដ្ឋកិច្ចជាតិ និងបង្កឱ្យមានវិបត្តិសង្គមជាដើម។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានដោះស្រាយ និងកំពុងរៀបចំច្បាប់ឆ្លើយតបនឹងលក្ខខណ្ឌរបស់ស្ថាប័នអន្តរជាតិបណ្តើរៗហើយ ដើម្បីឱ្យកម្ពុជារួចផុតពីបញ្ជីប្រផេះ ឬប្រទេសដែលមានហានិភ័យខាងលាងលុយកង្វក់។
2022-09-26
កម្មករអូសរទេះនៅក្រុងប៉ោយប៉ែត ចោទមន្ត្រីគយថា មិនឲ្យពួកគេរកស៊ីឈ្នួលដឹកទំនិញនៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ។ ការលើកឡើងរបស់ពលរដ្ឋនេះ ដោយសារតែមន្ត្រីគយច្រកទ្វារព្រំដែនក្រុងប៉ោយប៉ែត ហាមឃាត់ពលរដ្ឋមិនឱ្យអូសរទេះដឹកទំនិញ ដោយតម្រូវឱ្យពួកគេដឹកទំនិញតាមរថយន្តជំនួសវិញ និងចាប់ទំនិញរបស់ជនពិការម្នាក់។
2022-09-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបតំណាងជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ស្នើសុំជួយបន្តគាំទ្រសកម្មភាពដោះមីន ដើម្បីឲ្យសម្រេចគោលដៅគ្មានគ្រាប់មីននៅកម្ពុជានៅត្រឹមឆ្នាំ២០២៥ខាងមុខ។
2022-09-21
សហជីពឯករាជ្យ និងកម្មករវិស័យកាត់ដេរ មិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលចំនួន ២០០ដុល្លារ សម្រាប់ឆ្នាំ២០២៣ ឡើយ។ ពួកគាត់លើកឡើងថា ចំនួននេះនៅតែតិច ដែលមិនទាន់ឆ្លើយតប ចំពោះតម្រូវការនៃការរស់នៅរបស់កម្មករឡើយ។
2022-09-19
អង្គការសង្គមស៊ីវិលបារម្ភពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា អាចប្រឈមនឹងកំណើនអតិផរណា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារបង្ហាញរបាយការណ៍ថា កម្ពុជាប្រមូលពន្ធកើនឡើង ២៧ភាគរយក្នុងឆ្នាំ២០២២។ ពួកគាត់លើកឡើងថា កំណើនអតិផរណានេះ ធ្វើឱ្យជីវភាពពលរដ្ឋកាន់តែធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រ ស្របពេលកម្ពុជាកំពុងមានកំណើនអតិផរណាស្រាប់។
2022-09-17
ប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ពីស្ថាប័នផ្ដល់ប្រាក់កម្ចីថា ពួកគេត្រូវលក់ដី និងផ្ទះដោយការបង្ខិតបង្ខំ ដោយសារតែជាប់បំណុលវ័ណ្ឌក ហើយមិនមានការយោគយល់ពីស្ថាប័នផ្ដល់ប្រាក់កម្ចីនោះឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាល និងស្ថាប័នផ្ដល់ប្រាក់កម្ចីដែលទទួលបានប្រាក់ចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំៗនោះ ត្រូវផ្ដល់ការអនុគ្រោះដល់ប្រជាពលរដ្ឋក្រីក្រ ដោយជួយលុបបំណុលពួកគេតាមដែលអាចធ្វើទៅបាន។
2022-09-16
សង្គមស៊ីវិលក្នុងស្រុក និងអង្គការរបស់ប្រទេសអាល្លឺម៉ង់មួយ ឈ្មោះ ហ្វីអាន (FIAN) បានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវបានគេបង្ខំលក់ដី ដើម្បីដោះស្រាយបំណុលដែលខ្ចីពីស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ត្រូវមានវិធានការណ៍អន្តរាគមន៍បន្ទាន់ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងមានបំណុលវ័ណ្ឌក ដើម្បីជៀសវាងកុំឱ្យពួកគេត្រូវលក់ដីសងបំណុលដោយបង្ខំនោះបន្តទៀត។
2022-09-16
រដ្ឋាភិបាលថា កម្ពុជាមិនបានចុះអនុសញ្ញាការងារជាមួយថៃ ដើម្បីបញ្ជូនពលករខ្មែរ ឲ្យទៅធ្វើការងារនេសាទនៅក្នុងសមុទ្រថៃទេ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមើលឃើញថា នៅតែមានពលករខ្មែរចុះទូកនេសាទច្រើន។
2022-09-14
គណបក្សភ្លើងទៀនប្រកាសគាំទ្រការទាមទារប្រាក់ឈ្នួលគោល២១៥ដុល្លាររបស់ក្រុមកម្មករក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង។
2022-09-12
ពលរដ្ឋមួយចំនួននៅតែជួបប្រទះនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ទោះបីសកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមដំណើរការ ក្រោយការធ្លាក់ចុះនៃករណីឆ្លងរាលដាលជំងឺកូវីដ១៩ ក្តី។ សង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែអនុម័តច្បាប់កំណត់មុខរបរជនអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់កុំឱ្យជនបរទេសដណ្ដើមការងារ និងមុខរបររបស់ពលរដ្ឋខ្មែរ។
2022-09-08
ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅតែបន្តដាំដើមក្រចៅ ដើម្បីកូតយកសម្បកលក់ សម្រាប់ដោះស្រាយជីវភាពគ្រួសារក្រៅពីរបរធ្វើស្រែចម្ការ។ តែទោះជាយ៉ាងណាពួកគាត់ថា របរនេះអាចនឹងបាត់បង់ ព្រោះក្រចៅមិនសូវមានទីផ្សារ និងតម្រូវការតិច។
2022-09-02
ប្រជាកសិករ ដាំពោតនៅខេត្តពោធិ៍សាត់ ត្អូញត្អែរថា ឆ្នាំនេះ ដំណាំពោតរបស់ពួកគាត់មិនសូវហុចផល ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សានេះ ធ្វើឲ្យការប្រមូលផលបានតិចតួច ស្របពេលដែលតម្លៃពោតកំពុងធ្លាក់ថ្លៃ និងមិនសូវមានឈ្មួញទិញច្រើនដូចឆ្នាំមុនៗ។ កសិករ អះអាងថា ការនាំចេញទៅប្រទេសថៃ ក៏មានការកកស្ទះ ដោយសារឈ្មួញចូលមកទិញពោតមានទំនាស់ជាមួយអាជ្ញាធរថៃ នៅតាមព្រំដែន។
2022-09-02
សហជីព និងកម្មករវិស័យកាត់ដេរ រក្សាជំហរចង់បានការដំឡើងប្រាក់ឈ្នួល២១៣ដុល្លារសម្រាប់ឆ្នាំ២០២៣ ដោយសារ ទំនិញសព្វសារពើនៅលើទីផ្សារកំពុងហក់ឡើងថ្លៃ។ កិច្ចប្រជុំត្រីភាគីរួមមានក្រសួងការងារ ភាគីនិយោជក និងភាគីសហជីព ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ ដល់កម្មករផ្នែកឧស្សាហកម្មកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ កាលពីថ្ងៃទី៣១ ខែសីហា នៅមិនទាន់ឯកភាពគ្នានៅឡើយ ហើយភាគីទាំង៣ នឹងបន្តជជែកគ្នានៅថ្ងៃទី១៣ និងថ្ងៃទី២១ ខែកញ្ញា។