ប័ណ្ណសារព័ត៌មាន
2023-12-31
កម្មកររោងចក្រមួយចំនួនអះអាងថា ដោយសារតែប្រាក់ចំណូលទាប ពួកគាត់កាត់បន្ថយការហូបចុកដើម្បីសន្សំប្រាក់បង់ធនាគារ និងផ្ទះជួល។ មន្ត្រីសហជីពបារម្ភថា បញ្ហានេះនឹងប៉ះពាល់សុខភាពកម្មករ និងកូនរបស់ពួកគាត់ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានវិធានការដោះស្រាយ។
2023-12-27
អង្គការសមធម៌កម្ពុជា បានចេញរបាយការណ៍មួយ ដោយរកឃើញថា ការធ្វើអាជីវកម្មរ៉ែមាសខ្នាតធំ បង្កឲ្យមានការរំលោភសិទ្ធិមនុស្ស រំលោភបំពានដីធ្លីពលរដ្ឋនិងបំផ្លាញបរិស្ថាន ខេត្តចំនួន៤។
2023-12-27
អតិថិជនទិញផ្ទះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អះអាងថា នៅកុងត្រាក្រុមហ៊ុននឹងសាងសង់ផ្ទះឱ្យអតិថិជនរយៈពេល ៣ឆ្នាំឱ្យរួចរាល់ ប៉ុន្តែ មកដល់ពេលនេះ បុរីមិនបានបំពេញតួនាទីរបស់ខ្លួននោះទេ។
2023-12-27
លោក ហ៊ុន ម៉ាណែត ឆ្លើយតបទៅអ្នករិះគន់ថា រដ្ឋាភិបាលរបស់លោកនឹងមិនខ្ចីលុយបរទេសឱ្យវ័ណ្ឌករហូតដល់សង់មិនរួចនោះទេ ហើយរដ្ឋាភិបាលក៏មិនបានខ្ចីលុយប្រទេសចិន ដើម្បីសាងសង់ ព្រែកជីកហ្វូណនតេជោនោះដែរ។ ទោះជាយ៉ាងណាក្ដី អ្នកវិភាគ និងសង្គមស៊ីវិលបារម្ភថា គម្រោងដែលសាងសង់ដោយក្រុមហ៊ុនឯកជន នឹងយកតម្លៃថ្លៃលើអ្នកធ្វើដំណើរ ឬនាវា។
2023-12-25
ចាប់ពីដើមឆ្នាំ២០២៤ ខាងមុខជនជាតិចិននឹងអាចចាយវាយលុយយ័ននៅកម្ពុជាតាមរយៈការទូទាត់តាមប្រព័ន្ធឌីជីថល(Digital) ឬតាមប្រព័ន្ធឃ្យូអរកូដ (QR Code)។ ធនាគារជាតិនៃកម្ពុជាអះអាងថា នេះជាសមិទ្ធផលថ្មីមួយទៀតជាមួយក្រុមហ៊ុនធនាគារចិន ក្នុងការពង្រីកវិសាលភាពទូទាត់ឆ្លងដែននៅតំបន់អាស៊ាន។ ប៉ុន្តែ អ្នកឃ្លាំមើលចាត់ទុកការទូទាត់លុយយ័នចិនតាមប្រព័ន្ធឌីជីថល ជាការអនុញ្ញាតឱ្យចិនពង្រីកឥទ្ធិពលលុយយ័ននៅកម្ពុជា និងនៅប្រទេសក្នុងតំបន់។
2023-12-24
អ្នកជំនាញ និងមន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែទាញយកផលចំណេញពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ថៃ ដើម្បីជំរុញទំហំពាណិជ្ជកម្មកម្ពុជាកុំឱ្យចាញ់ប្រៀបថៃដូចសព្វថ្ងៃនេះ ខណៈពលរដ្ឋខ្មែរចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន។ ការលើកឡើងនេះនៅមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងធ្វើដំណើរទស្សនកិច្ចទៅថៃនៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
2023-12-21
អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central) បានប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៤ កាលពីថ្ងៃទី១៨ ខែធ្នូ ដើម្បីផ្សព្វផ្សាយអំពីការចូលរួមយ៉ាងសំខាន់របស់ពលករចំណាកស្រុកចំពោះវិស័យសេដ្ឋកិច្ច និងវប្បធម៌។
2023-12-21
អ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល និងមន្ត្រីអង្គការសង្គមស៊ីវិលសោកស្ដាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនលើកយកបញ្ហាបំណុលរបស់ពលរដ្ឋទៅជជែកជាមួយក្រុមអ្នកវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងពេលសម្ពោធអាគារធនាគារមួយនៅរាជធានីភ្នំពេញ។ ពួកគេចាត់ទុកបញ្ហានេះថា ជាការមិនយកចិត្តទុកដាក់ជួយដល់ពលរដ្ឋ ដែលជំពាក់បំណុលធនាគារ។
2023-12-18
គណបក្សកម្លាំងជាតិ និងអង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលដាក់ចេញយន្តការដោះស្រាយវិបត្តិបំណុលនៅកម្ពុជាឱ្យទាន់ពេលវេលា ព្រោះថា ពលរដ្ឋដែលពុំមានលទ្ធភាពសងកំពុងរស់ដោយលំបាក និងបាត់បង់ដីធ្លីដោយសារតែគ្មានលទ្ធភាពសងបំណុល។
2023-12-18
អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញចម្រុះជុំវិញការអនុញ្ញាតឱ្យប្រើប្រាក់យ័នចិននេះ។
2023-12-18
ប្រជាពលរដ្ឋមួយចំនួននៅខេត្តកំពង់ចាម កំពុងរកចំណូលពីដើមត្នោត ដោយពួកគេបានយក ទឹកត្នោត ផ្លែត្នោត ស្ករត្នោត និងកំពីងត្នោតលក់ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារនិងសងបំណុលធនាគារ។ ពួកគាត់អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឲ្យជួយទិញនិងគាំទ្រដល់ខ្លួន។ រីឯអ្នកជំនាញសេដ្ឋកិច្ចក្រៅប្រព័ន្ធជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតតំបន់នោះទៅជាតំបន់ទេសចរណ៍បែបរបរប្រពៃណី។
2023-12-16
នាយករដ្ឋមន្ត្រីកម្ពុជា មិនបានអនុញ្ញាតឲ្យក្រុមហ៊ុន វីនគ្រុប (Vingroup) របស់វៀតណាម មកដាក់ទុនវិនិយោគតាក់ស៊ីអគ្គិសនី ចំនួន ២ពាន់ ៥រយគ្រឿង នៅកម្ពុជានោះឡើយ។
2023-12-14
ធនាគារពិភពលោកព្យាករណ៍ថា កំណើតសេដ្ឋកិច្ចប្រមាណ ៥ ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងមិនអាចធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០នោះទេ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនពន្លឿនកំណែទម្រង់សេដ្ឋកិច្ច។ មន្ត្រីបក្សប្រឆាំងលើកឡើងថា រដ្ឋាភិបាលកម្ពុជាក៏គួរងាកមកស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរដើម្បីទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ចពីប្រទេសប្រជាធិបតេយ្យ។
2023-12-14
ក្រុមអាជីវករលក់ដូរតាមដងផ្លូវ និងតាមរ៉ឺម៉កមួយចំនួនក្នុងរាជធានីភ្នំពេញប្រឈមនឹងការបណ្ដេញមិនឱ្យលក់ពីសំណាក់អាជ្ញាធរដែលធ្វើឱ្យប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពួកគាត់។ មន្ត្រីអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធរៀបចំផ្ដល់ទីកន្លែងឱ្យអាជីវករខ្នាតតូចលក់ដូរតាមចិញ្ចើមផ្លូវអាចមានកន្លែងលក់ដូរសមរម្យ និងសម្រួលដល់ការបង់ថ្លៃភាស៊ីដល់ពួកគាត់។
2023-12-14
រដ្ឋាភិបាលកម្ពុជាសម្លឹងឃើញភ្ញៀវទេសចរជនជាតិចិនថា មានសារសំខាន់បំផុតជាប្រភពរកចំណូលជួយលើកស្ទួយកំណើនសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពក្រីក្រហើយរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងទេសចរណ៍កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទាក់ទាញជនជាតិចិនឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។