ប័ណ្ណសារព័ត៌មាន
2024-12-23
កម្មករមួយចំនួនដែលកំពុងជំពាក់បំណុលធនាគារ និងមានជីវភាពត្រដាបត្រដួស រំពឹងថា នៅឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋាភិបាល នឹងធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរ និងឆាប់សងលុយធនាគារអស់។ ពួកគាត់ មើលឃើញថា បើរដ្ឋាភិបាល មានឆន្ទៈក្នុងការលើកកម្ពស់ជីវភាពកម្មករ និងគោរពសិទ្ធិមនុស្សពិតប្រាកដ នោះកម្ពុជានឹងទទួលបានអ្នកវិនិយោគមកពីប្រទេសលោកសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ហើយកម្មករក៏អាចទទួលបានប្រាក់ខែខ្ពស់ជាងសព្វថ្ងៃ។
2024-12-21
មន្ត្រីសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដោះស្រាយអំពើបោកតាមប្រព័ន្ធអនឡាញដែលកំពុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីបុរសជនជាតិវៀតណាមមួយចំនួនបានរត់គេចរួចចេញពីមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែង នៅលើភ្នំបូកគោ ខេត្តកំពត ក្រោយទទួលរងទារុណកម្មពីពួកឧក្រិដ្ឋជនឆបោក។
2024-12-19
ប្រជាពលរដ្ឋមួយចំនួន ដែលជាប់បំណុលធនាគារមិនរំពឹងថា ឆ្នាំថ្មី២០២៥ ដែលនឹងចូលមកដល់ខាងមុខនេះ សេដ្ឋកិច្ចនឹងប្រសើរឡើងជាងឆ្នាំចាស់ធ្វើឱ្យពួកគាត់រកស៊ីកាក់កបឆាប់សងលុយធនាគារអស់នោះឡើយ។ ពួកគាត់មើលឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន នៅមានអំពើពុករលួយច្រើន និងហាក់ផ្ដោតសំខាន់តែទៅលើការរកវិធីបង្ក្រាបអ្នកនយោបាយប្រឆាំង ដោយមិនសូវគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋឡើយ។
2024-12-19
រដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្តឱ្យក្រុមអ្នករកស៊ី ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ម័គ្រចិត្តចុះឈ្មោះ ទៅក្នុងបញ្ជីការងាររបស់រដ្ឋ ដោយមិនគិតថ្លៃដើម្បីទទួលបានការថែទាំសុខភាពពីបេឡាជាតិសន្តិសុខសង្គម (បសស) របស់រដ្ឋព្រមទាំងការបណ្ដុះបណ្ដាលលើជំនាញផ្សេងៗ។
2024-12-18
ពលរដ្ឋមួយចំនួននៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កែច្នៃស្បែកក្រពើ ធ្វើជាកាបូប ស្បែកជើង (ទ្រនាប់ជើង) និងខ្សែក្រវាត់លក់នៅលើបណ្ដាញសង្គម ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា សិប្បកម្មនេះ កំពុងមានការគាំទ្រច្រើនពីសំណាក់ ប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និងក្រៅស្រុក ហើយបានជួយឱ្យពលរដ្ឋខ្លះ មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។
2024-12-18
ប្រជាពលរដ្ឋមួយចំនួននៅស្រុកទឹកឈូ ខេត្តកំពត បន្តប្រកបរបរធ្វើអំបិលចេញពីទឹកសមុទ្រធម្មជាតិ ដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះបីអំបិលផលិតបានមិនសូវមានទីផ្សារ និងលក់បានតម្លៃទាប ពលរដ្ឋថា ពួកគាត់បន្តប្រកបរបរនេះដើម្បីផ្គត់ផ្គង់អំបិលធម្មជាតិដល់ទីផ្សារក្នុងស្រុក និងដើម្បីរក្សាអត្តសញ្ញាណមុខរបរក្នុងតំបន់ជាប់សមុទ្រមួយនេះឱ្យនៅស្ថិតស្ថេរ។
2024-12-17
ពលរដ្ឋ និងសហជីពសាទរចំពោះការចេញអនុក្រឹត្យស្ដីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងចង់ឃើញរដ្ឋាភិបាលអនុវត្តអនុក្រឹត្យនេះ ប្រកបដោយប្រសិទ្ធភាព ។ ការលើកឡើងនេះ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឡើងដោយមិនគិតថ្លៃ និងពុំមានការបង្ខិតបង្ខំ។
2024-12-16
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ធ្វើតំណាប់ពីផ្លែឈើ និងរុក្ខជាតិ ដោយឆ្លាក់ជារូបផ្កាភ្ញីដ៏ស្រស់ស្អាត ហើយយកទៅស្ងោរក្នុងឆ្នាំងស្ពាន់ ដែលពួកគាត់ហៅថា «តំណាប់ឆ្នាំងស្ពាន់» ។ ថ្វីបើការធ្វើតំណាប់ឆ្នាំងស្ពាន់ មានភាពលំបាក និងចំណាយពេលច្រើន ក៏តំណាប់នេះ ហាក់ពុំសូវមានពលរដ្ឋស្គាល់ និងមានទីផ្សារឡើយ។
2024-12-15
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា កែលំអគោលនយោបាយដឹកនាំ ប្រព័ន្ធយុត្តិធម៌សង្គមនិងច្បាប់វិនិយោគឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទាក់ទាញក្រុមអ្នកវិនិយោគពីប្រទេសកូរ៉េខាងត្បូងឱ្យចូលមករកស៊ីបានកាន់តែច្រើន។
2024-12-15
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលភ្នំពេញ ស្ទើរតែលែងមានតម្លៃសម្រាប់ ចិន ដែលជាមូលហេតុធ្វើឱ្យរដ្ឋាភិបាលចិន មិនសូវយកចិត្តទុកដាក់ផ្ដល់ជំនួយ និងកម្ចីដូចមុនទៀត។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា ចិនមិនចោល មេដឹកនាំកម្ពុជាទេ។
2024-12-12
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកឃ្លាំមើល លើកឡើងថា ប្រទេសកម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ច និងធ្លាក់ក្នុងវិបត្តិសង្គមធ្ងន់ធ្ងរ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBAទាំងស្រុង ខណៈប្រជាពលរដ្ឋកំពុងធ្លាក់ក្នុងអន្ទាក់បំណុល។
2024-12-12
ប្រទេសចិនមិនបានផ្ដល់កម្ចីថ្មីណាមួយឱ្យកម្ពុជាទេ នៅក្នុងអំឡុងពេលជិត ១ឆ្នាំ ២០២៤នេះ។
2024-12-12
ក្រុមអ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយលើកឡើងថា ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិននឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់ ប្រសិនបើគ្មានការពង្រឹង និងត្រួតពិនិត្យលើចរន្តនៃការផ្ទេរសាច់ប្រាក់ឱ្យមានតម្លាភាព។ ការលើកឡើងបែបនេះ បន្ទាប់ពីកម្ពុជាស្នើសុំការគាំទ្រភាគីចិនឱ្យតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដោយអះអាងថា ដើម្បីផ្ដល់ភាពងាយស្រួលលើការទូទាត់ឆ្លងដែនសម្រាប់ពាណិជ្ជកម្ម វិនិយោគិន និងទេសចរចិន។
2024-12-12
អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅតែជាដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅលក់ជាពិសេសទំនិញផ្នែកវាយនភណ្ឌដោយសារតែកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ។ ការលើកឡើងនេះគឺបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអះអាងថា ការនាំទំនិញរបស់កម្ពុជាចេញទៅអាមេរិក និងអឺរ៉ុប គឺកម្ពុជាមិនពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងនោះទេ។