ប័ណ្ណសារព័ត៌មាន
2025-02-06
អគ្គីភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែងឈ្មោះ មីតណាយ ព្រីមៀរ (Midnight Premier) ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆក់យកជីវិតមនុស្សចំនួន២នាក់ និងបណ្ដាលឲ្យមនុស្សចំនួន៥នាក់ផ្សេងទៀត រងរបួសធ្ងន់។
2025-02-02
មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)ឱ្យដឹងថា ការសម្រេចផ្អាកជំនួយភ្លាមៗរបស់សហរដ្ឋអាមេរិកធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការស្រាវជ្រាវ និងបោសសំអាតគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះ ដែលកំពុងប្រតិបត្តិការក្នុងខេត្តចំនួន៨ នាភាគឦសាននិងភាគខាងកើតរបស់កម្ពុជា។
2025-01-30
តាំងពីបុរាណកាលមកពលរដ្ឋខ្មែរតែងតែយកសត្វក្របីជួយការងារក្នុងវិស័យកសិកម្មដូចភ្ជួររាស់ និងដឹកជញ្ជូន ជាដើម ក៏ប៉ុន្តែសព្វថ្ងៃនេះកសិករខ្មែរមិនសូវប្រើក្របីជួយធ្វើកសិកម្មនោះទេ ដោយសារពួកគាត់ប្រើគ្រឿងចក្រជំនួសវិញ។
2025-01-29
ពលរដ្ឋមួយចំនួន នៅស្រុកបាកានខេត្តពោធិ៍សាត់ ចាប់អាជីពជាអ្នកចិញ្ចឹមសត្វប្រចៀវយកលាមកលក់អស់រយៈជិតបួនទសវត្សរ៍មកហើយ ដើម្បីបានថវិកាផ្គត់ផ្គង់គ្រួសារ និងទុកចំណាយលើការសិក្សារបស់កូន។ អាជីពនេះបានជួយឱ្យពួកគាត់ មានជីវភាពល្អប្រសើរ ព្រោះចំណាយដើមទុនតិច ហើយលក់បានក្នុងតម្លៃសមរម្យ។
2025-01-26
អ្នកជំនាញបារម្ភចំពោះជីវភាពប្រចាំថ្ងៃរបស់កសិករខ្មែរមួយចំនួនដោយសារតែបច្ចុប្បន្ន ខ្វះទីផ្សារលក់ផលិតផលឱ្យបានទូលំទូលាយ។
2025-01-15
ក្រុមស្ត្រីរត់ម៉ូតូកង់បីនៅតំបន់អង្គរ ខេត្តសៀមរាប ចង់ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយផ្ទាល់ ដើម្បីផ្តល់មតិយោបល់ដែលអាចស្រូបទាញភ្ញៀវទេសចរបានច្រើន។
2025-01-14
វិបត្តិតម្លៃស្រូវចុះថោកបណ្ដាល ក្រុមកសិករប្រមាណ ៦០នាក់ ដែលភាគច្រើនជាស្ត្រី នៅភូមិគោកធ្លក ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានបិទផ្លូវជាតិលេខ៥ ទាមទារឱ្យមន្ទីរកសិកម្មខេត្តបាត់ដំបង រកដំណោះស្រាយ ជូនពួកគាត់។ កាលពីថ្ងៃទី១៣ ខែមករា ក្រុមកសិករបានយកគោយន្តមានដឹកបាវស្រូវ មកចតទទឹងផ្លូវជាតិលេខ៥ និងលើកបដា ទាមទារដំឡើងថ្លៃស្រូវ។
2025-01-11
កសិករខ្លះនៅខេត្តពោធិ៍សាត់ ស្នើឱ្យក្រសួងកសិកម្មជួយរកទីផ្សារលក់ស្រូវ និងផលដំណាំផ្សេងៗ ឱ្យបានតម្លៃខ្ពស់សមរម្យ ពីព្រោះបច្ចុប្បន្ននេះ ផលិតផលកសិកម្មជាច្រើនប្រភេទ កំពុងត្រូវបានពួកឈ្មួញបញ្ចុះតម្លៃតាមតែអំពើចិត្ត។
2025-01-09
កសិករមួយចំនួនទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យដោះស្រាយបញ្ហាតម្លៃស្រូវចុះថោក ខណៈលោកបានជួបជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា។
2025-01-08
កសិករមួយចំនួននៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្រូវចុះថោក ដោយមិនដឹងមូលហេតុ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ពួកគាត់ថា បញ្ហានេះកំពុងធ្វើឲ្យពួកគាត់ប្រឈមនឹងការខាតបង់ច្រើន និងពុំមានលទ្ធភាពសងបំណុលធនាគារ ខណៈអាជ្ញាធរហាក់នៅពុំទាន់មានដំណោះស្រាយនៅឡើយ។
2025-01-06
មន្ត្រីនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុថា ការផ្ដល់កម្ចីដល់អតិថិជន ក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមែនដូចជាការទិញលក់ទំនិញលើទីផ្សារឡើយ គឺត្រូវអនុលោមតាមលក្ខខណ្ឌរបស់ធនាគារជាតិនៃកម្ពុជា។ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស លើកឡើងថា ភាគីពាក់ព័ន្ធ គួរតែធ្វើការសិក្សារួមគ្នា ដើម្បីស្វែងរកឫសគល់ ដែលបណ្ដាលឲ្យពលរដ្ឋចំពាក់បំណុលវ័ណ្ឌក និងរកមធ្យោបាយជួយសម្រួលបន្ទុកពលរដ្ឋ។
2025-01-05
ស្រូវប្រាំងរបស់ប្រជាកសិករនៅតាមខេត្តមួយចំនួនប្រឈមខូចខាត ដោយសារគ្មានទឹក ដើម្បីស្រោចស្រពបានគ្រប់គ្រាន់។ មន្ត្រីសង្គមស៊ីវិលថា ជាច្រើនឆ្នាំមកនេះ អាជ្ញាធរពាក់ព័ន្ធ ហាក់ គ្មានឆន្ទៈពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាខ្វះទឹក ជូនកសិករឱ្យបានត្រឹមត្រូវនោះទេ។
2025-01-02
ក្រុមកម្មកររោងចក្រ និងសហជីពចាត់ទុកការផ្ដល់ប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ឈ្នួលគោលប្រចាំខែរបស់កម្មករចំនួន ២០៨ដុល្លារថា នៅតែជាចំនួនតិចតួច និងមិនអាចជួយឱ្យកម្មករមានជីវភាពល្អប្រសើរឡើយ។ រដ្ឋាភិបាលនឹងអនុវត្តការផ្ដល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មកររោងចក្រចំនួន ២០៨ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៥នេះ ដែលកើនឡើង ៤ដុល្លារបើធៀបនឹងឆ្នាំ២០២៤។
2025-01-01
អ្នកឃ្លាំមើលលើកឡើងថា ការពឹងផ្អែកលើអ្នកជំនួញចិនតែមួយមិនមែនជាជម្រើសជំរុញឱ្យសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុមានស្ថិរភាពនោះទេ។ ទន្ទឹមគ្នានេះ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលត្រកូលហ៊ុន បង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់មុននឹងអនុញ្ញាតឱ្យអ្នកជំនួញ និងក្រុមហ៊ុនចិនមកដាក់ទុនរកស៊ីនៅកម្ពុជាដោយសារតែបច្ចុប្បន្នតំបន់ខេត្តជាប់មាត់សមុទ្រមួយនេះកំពុងញាំញីដោយបទល្មើសឧក្រិដ្ឋកម្ម និងការបន្សល់ទុកអគារខ្មោចដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងការវិនិយោគនៅខេត្តព្រះសីហនុ។