ក្រុមហ៊ុន​វីង​វេរ​លុយ​នឹង​មិន​គិត​ថ្លៃ​សេវា​បង់​ថ្លៃ​អគ្គិសនី​ដែល​ប្រើ​ក្រោម​១០​ម៉ឺន​រៀល

ដោយ អ៊ុង សេរីវុទ្ធ
2017.02.15
កុងទ័រ​អគ្គិសនី ៦២០ កុងទ័រ​អគ្គិសនី​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា ចាប់​ពី​ពេល​នេះ​តទៅ ក្រុមហ៊ុន​វីង​​វេរ​លុយ នឹង​លែង​គិត​ថ្លៃ​សេវា​បង់​ប្រាក់ ចំពោះ​សេវា​បង់​ថ្លៃ​អគ្គិសនី ដែល​ពលរដ្ឋណា​ប្រើ​ប្រាស់​ចំណាយ​ថវិកា ក្រោម​១០​ម៉ឺន​រៀល។

ចំពោះ​បញ្ហា​តម្លៃ​អគ្គិសនី​នេះ​ដែរ លោក ហ៊ុន សែន ថ្លែង​កាល​ពីថ្ងៃ​ទី​១៣ កុម្ភៈ ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ត​ទៅ ពលរដ្ឋ​ដែល​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ជាតិ នឹង​បង់​ថ្លៃ​អគ្គិសនី​ចំនួន ៦១០​រៀល​ក្នុង ១​គីឡូវ៉ាត់​ម៉ោង​សម្រាប់​ការ​ប្រើប្រាស់​ក្រោម ៥០​គីឡូវ៉ាត់​ម៉ោង។ ចំណែក​អ្នក​ប្រើប្រាស់​ក្រោម ១០​គីឡូវ៉ាត់​ម៉ោង គឺ​បង់​ចំនួន ៤៨០​រៀល​ក្នុង ១​គីឡូវ៉ាត់​ម៉ោង។

លោក ហ៊ុន សែន បញ្ជាក់​ថា អ្នក​ដែល​ប្រើប្រាស់​អគ្គិសនី​ក្រោម ៥០​គីឡូវ៉ាត់​ម៉ោង​ក្នុង ១​ខែ មាន​រហូត​ដល់ ៧០​ភាគរយ​នៃ​ពលរដ្ឋ​ទាំងមូល ក្នុង​នោះ​ក៏​មាន​គ្រូបង្រៀន​​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។