លោក ហ៊ុន សែន ថា លោកនឹងបន្តកាត់បឹងតាមោកថែមទៀត ទោះបីរងការរិះគន់
លោក ហ៊ុន សែន អះអាងថា លោកនឹងបន្តកាត់បឹងតាមោក ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានជុំវិញក៏ដោយ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ មករា។ មន្ត្រីសង្គមស៊ីវិលយល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ គឺជាទង្វើមិនទទួលខុសត្រូវលើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអាស្រ័យផលលើបឹងនេះ។