លោក ហ៊ុន សែន ថ្លែង​ការពារ​នយោបាយ​ចែក​ចាយ​ទឹក​ជូន​ពលរដ្ឋ​ថា​ជា​ដំណោះស្រាយ

ដោយ ប្រាជ្ញ ចេវ
2016-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ការពារ​ថា ការ​ចែក​ចាយ​ទឹក​ជូន​ពលរដ្ឋ ជា​ដំណោះស្រាយ​ដែល​ត្រូវ​ធ្វើ ខណៈ​ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត។ អ្នក​ជំនាញ​ផ្នែក​កសិកម្ម ថា​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នៅ​ពេល​នេះ ជា​ដំណោះស្រាយ​រយៈពេល​ខ្លី ហើយ​រដ្ឋាភិបាល​គួរ​រក​ដំណោះស្រាយ​រយៈពេល​វែង​ជូន​ពលរដ្ឋ ជា​ជាង​ការ​ចែក​ទឹក​ដល់​ពលរដ្ឋ។

គ្រោះ​រាំង​ស្ងួត​នៅ​ចោទ​ជា​បញ្ហា ដែល​ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើក​យក​ការ​ផ្តល់​គំនិត​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) មក​ជជែក និង​ពិចារណា។ ក្នុង​ចំណោម​គំនិត​នានា លោក ហ៊ុន សែន កំពុង​ពិចារណា​ការ​ផ្តល់​គំនិត​ឲ្យ​លោក​ធ្វើ​ទ្វារ​ទប់​ទឹក​ទន្លេសាប៖ «មាន​អ្នក​ចូល​មក​ផ្តល់​គំនិត​ថា សម្ដេច​គួរ​ធ្វើ​ទ្វារ​ទឹក​ទន្លេសាប​តែ​ម្តង អត់​អី​ទេ​ទទួល​យក​មក​គិត ពេល​ដែល​ទឹក​ចូល ហើយ​ពេល​ទឹក​ចេញ​បិទ​តែ​ម្តង»

ប៉ុន្តែ​លោក​បដិសេធ​មិន​បង្កើត​ភ្លៀង​សិប្បនិមិត្ត ដោយ​បាច​ម្សៅ​ទៅ​លើ​អាកាស​ដូច​ប្រទេស​ថៃ នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា ប្រសិន​បើ​បាច​ម្សៅ នឹង​ធ្លាក់​តែ​ម្សៅ​ទេ គ្មាន​ភ្លៀង​មក​ជាមួយ​ទេ ព្រោះ​កម្ពុជា គ្មាន​ពពក​ទឹក​ភ្លៀង។

លោក ហ៊ុន សែន អះអាង​ថា សកម្មភាព​ជីក​ស្រះ​ជីក​អណ្ដូង​កំពុង​ធ្វើ​យ៉ាង​សកម្ម ហើយ​នៅ​ពេល​នេះ ស្រះ និង​អណ្ដូងទឹក​កើន​មួយ​រយ​ដង បើ​ធៀប​នឹង​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ពេល​នេះ ប្រភព​ទឹក​ពី​ស្ទឹង និង​ទឹក​ទន្លេ គឺ​នីវ៉ូ​ទឹក​កាន់​តែ​ចុះ​ទាប ដែល​ប្រភព​ទឹក​ទាំង​នោះ​មិន​អាច​ហូរ​មក​បាន។ លោក ហ៊ុន សែន បន្ត​ស្នើ​ទៅ​កង​កម្លាំង​គ្រប់​ប្រភេទ វត្ត​អារាម អ្នក​មាន​លទ្ធភាព ជួយ​ផ្តល់​ទឹក​ដល់​ពលរដ្ឋ រួម​មាន ទឹក​ផឹក និង​ទឹក​ប្រើប្រាស់​ផ្សេង​ទៀត៖ «ចំណុច​ឧទាហរណ៍​ថា ត្រូវ​ធ្វើ​ភ្លៀង​សិប្បនិមិត្ត​តាម​រយៈ​ផ្លូវ​អាកាស ដើម្បី​បាច​ម្សៅ​ឲ្យ​ធ្លាក់។ សុំ​ជម្រាប​ថា បើ​ធ្វើ​បាន​ដូច្នោះ ប្រហែល​ជា​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ប្រហែល​ជា​មិន​ពិបាក​ទេ ព្រោះ​គេ​មាន​លទ្ធភាព​ជាង​យើង ហើយ​ខ្ញុំ​ក៏​អាច​សុំ​ពី​នាយក​រដ្ឋមន្ត្រី​ថៃ បាន​ដែរ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ថៃ ត្អូញ​ដាក់​ខ្ញុំ​តាំង​ពី​ខែ​ធ្នូ នោះ»

ប្រធាន​ក្រុម​ការងារ​ពង្រឹង​សមត្ថភាព​អ្នក​ដឹកនាំ​មូលដ្ឋាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ថ្លែង​​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Morm Moniroth
ប្រធាន​ក្រុម​ការងារ​ពង្រឹង​សមត្ថភាព​អ្នក​ដឹកនាំ​មូលដ្ឋាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ថ្លែង​​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Morm Moniroth

លោក ហ៊ុន សែន ឲ្យ​ដឹង​ថា ដោយសារ​គ្រោះ​រាំង​ស្ងួត​នេះ នៅ​ខេត្ត​ស្ទឹងត្រែង ងាប់​គោ និង​ក្របី​ជាង ៣០០​ក្បាល។ លោក ហ៊ុន សែន ថ្លែង​ដូច​នេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

លោក ហ៊ុន សែន ដៀមដាម​ឌឺដង​ទៅ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ដែល​មិន​ទាន់​បាន​ជួយ​ផ្តល់​ទឹក​ដល់​ពលរដ្ឋ។ ប៉ុន្តែ​ការ​លើក​ឡើង​របស់​ប្រមុខ​គណបក្ស​កាន់​អំណាច​បែប​នេះ ត្រូវ​បាន​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជំនាញ​ផ្នែក​កសិកម្ម លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ថា លោក ហ៊ុន សែន ប្រហែល​ជា​យល់​ច្រឡំ​ការងារ​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល។ លោក​បន្ត​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ពេល​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​បាន​ពេញលេញ៖ «ចង់​ឲ្យ​គណបក្ស​ផ្សេង​ទៀត​ចូលរួម​ផ្តល់​ទឹក ទី​១ ផ្តល់​លុយ​រដ្ឋ​ឲ្យ​គេ​មក គេ​អាច​ធ្វើ​បាន។ ទី​២ ឲ្យ​គេ​ដឹក​នាំ​ម្តង​ទៅ គេ​អាច​ធ្វើ​ជាង​គាត់ (លោក ហ៊ុន សែន) ទៀត»

លោក ហ៊ុន សែន ទទួល​ស្គាល់​ថា គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​២០១៦ នេះ ជា​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី។

ដោយឡែក​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ជា​អ្នក​វិនិយោគ​ផ្នែក​វិស័យ​កសិកម្ម ដែល​បាន​ជួយ​សង្គ្រោះ​ដំណាំ​របស់​លោក​បាន​ជោគជ័យ​ស្ទើរ​តែ​ទាំង​ស្រុង​នោះ ឲ្យ​ដឹង​ថា ដំណាំ​របស់​លោក​អាច​ជួយ​សង្គ្រោះ​បាន ព្រោះ​លោក​ធ្វើ​ប្រព័ន្ធ​ទឹក​ជា​យូរ​ណាស់​មក​ហើយ មិន​មែន​តែ​ធ្វើ​ក្នុង​ពេល​គ្មាន​ទឹក​នេះ​ទេ។ ម្យ៉ាង​វិញ​ទៀត ដោយសារ​លោក​មាន​គ្រឿងចក្រ​គ្រប់គ្រាន់​ដើម្បី​លើក​ទំនប់ ឬ​ជីក​ប្រឡាយ ជាដើម។

លោក ម៉ុង ឫទ្ធី យល់​ថា ក្នុង​មួយ​ភូមិ​ចំណាយ​លុយ ៥​ពាន់​ដុល្លារ ដើម្បី​ជីក​អាង ឬ​ប្រឡាយ ដើម្បី​ស្តុក​ទឹក​ទុក​នៅ​រដូវ​វស្សា គឺ​អាច​ការពារ​គ្រោះ​រាំង​ស្ងួត​ដែល​កើត​ឡើង​នៅ​រដូវ​ប្រាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (21)
Share

អ្នក​អាន​អនាមិក

ពី USA

Well, well Mr. Hun Sen give people fish but he won't share the pond. Hun Sen give people fish some people think he nice but they forgot to think Hun Sen controls the pond.

May 01, 2016 04:09 AM

អ្នក​អាន​អនាមិក

ATT THI REACH Facebook Hun Sen likes comparing an apple to an orange (he likes teling lies). He does not have the ability to efficiently manage tax payers' money and massive debts he has borrowed from other countries n the name of Cambodia. He always blame the opposton and others who criticize his incompetency.

He always think the Cambodan people are as easily to be deceived as back after the time Vietnam invaded Camboda.

Apr 30, 2016 10:39 AM

ត្រីឧត្ដម ប្លក់ចយ

ពី LaPinga

I support Samdech Decho's initiatives on handling the water supply 100%. He is our savior and the Father of Modern Cambodia. He is a Peace and an Economic growth MAKER for CAMBODIA! He worked hard to liberate us from the Khmer Rouge's genocide!.......

Apr 29, 2016 07:50 PM

អ្នក​អាន​អនាមិក

A clueless pm and his Street PhDs trying to solve water crisis. They all look so rediculously stupid on tv infront of millions watching.

Apr 29, 2016 05:24 PM

Angry God wil curse HUNSEN 2 hell soon...

Khmer prophecy had sent a message to evil man HUNSEN's govn't that the ALMIGHTY god of kingdom is coming now and will send a powerful lightning strike ,tornado ,hurricane ,hot climates ,drought ,decease ,chaotic to clean up those evils who raised from ashes that destroyed of his kingdom and HUNSEN is the first guy to go...

Apr 29, 2016 12:27 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល