ក្រសួង​ធនធាន​ទឹក​ជូន​ដំណឹង​អំពី​អាកាសធាតុ​ចុះ​ត្រជាក់​ជិត​១​សប្ដាហ៍

ដោយ អាស៊ីសេរី
2018-02-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៦។
អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៦។
RFA

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​អំពាវនាវ​ដល់​ពលរដ្ឋ​ ពិសេស​កងទ័ព​ដែល​កំពុង​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​ជួរ​ភ្នំដងរែក អោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ចុះ​ត្រជាក់​ជិត ១​សប្ដាហ៍។

លិខិត​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្ដីពី​ការ​ចុះ​ត្រជាក់​លើក​ទី​៤ ឲ្យ​ដឹង​ថា ជ្រលង ដោយសារ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន និង​ខ្យល់​មូសុង​ឦសាន​កំពុង​បង្កើន​ឥទ្ធិពល​គ្រប​ដណ្ដប់​មក​ភាគ​ខាងជើង​នៃ​កម្ពុជា។ ឥទ្ធិពល​នេះ​ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​ត្រជាក់​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ។

សេចក្ដី​ដំណឹង​បង្ហាញ​ថា តំបន់​ជួរ​ភ្នំដងរែក មាន​សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះ​មក​នៅ​រង្វង់ ១៣​អង្សា ទៅ ១៤​អង្សា។ ខេត្ត​ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះ​មក​នៅ​រង្វង់ ១៥​អង្សា ទៅ ១៦​អង្សា។ ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ខេត្ត​កោះកុង សីតុណ្ហភាព​អប្បបរមា​នឹង​ថយ​ចុះ​មក​នៅ​រង្វង់ ១៧​អង្សា ទៅ ១៨​អង្សា។ រាជធានី​ភ្នំពេញ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង និង​ខេត្ត​ស្វាយរៀង សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះ​មក​នៅ​រង្វង់ ១៩​អង្សា ទៅ ២០​អង្សា។ ចំណែក​ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ សីតុណ្ហភាព​អប្បបរមា នឹង​មាន​ពី ២៣​អង្សា ទៅ ២៤​អង្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល