បណ្ដាញ​យុវជន​នឹង​រៀប​ចំ​វេទិកា​ស្ដីពី​អនាគត​ព្រៃ​ឡង់​នៅ​ថ្ងៃ​២៩​ធ្នូ

បណ្ដាញ​យុវជន​កម្ពុជា និង​និស្សិត​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម នឹង​រៀប​ចំ​វេទិកា​យុវជន​មួយ​ស្ដីពី​អនាគត​ព្រៃ​ឡង់ ដែល​មាន​ទាំង​សហគមន៍​ព្រៃ​ឡង់ អ្នក​ឯកទេស​ព្រៃ​ឈើ និង​ផ្នែក​សង្គម​ស៊ីវិល​ចូល​រួម​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ ខែ សុណង
2013-12-28
Share
ព្រៃ​ឡង់ ៣០៥ ៣០-ធ្នូ-២០១១៖ គល់​ឈើ​ដែល​មាន​ទំហំ​ធំ គេ​កាត់​អារ​ច្រៀក នៅ​ក្នុង​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​កំពង់ធំ។
Photo Supplied

មន្ត្រី​សម្រប​សម្រួល​វេទិកា យុវជន សាន សែល បាន​ថ្លែង​ថា វេទិកា​នេះ​នឹង​ចាប់​ផ្ដើម​ឲ្យ​យុវជន​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ជា​ចំហ​ពី​បញ្ហា​ព្រៃ​ឈើ​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ប្រធាន​បទ​កាប់​ព្រៃ​ឈើ​មិន​មែន​ជា​រឿង​ដែល​លម្អៀង​ទៅ​ខាង​គណបក្ស​នយោបាយ​ណា​នោះ​ទេ ប៉ុន្តែ​វា​ជា​ជំងឺ​សង្គម​ដែល​កំពុង​រាល​ដាល​ក្នុង​សង្គម​កម្ពុជា។ យុវជន​ដដែល​បញ្ជាក់​ថា វេទិកា​នេះ​មាន​គោលដៅ​បញ្ជ្រាប​ចំណេះ​ដឹង​ដល់​សាធារណជន ពិសេស​យុវជន ឲ្យ​នាំ​គ្នា​គិតគូរ​បង្ការ​វិបត្តិ​សង្គម​មួយ​នេះ​មុន​ពេល​ក្លាយ​ទៅ​ជា​បដិវត្តន៍​ព្រៃ​ឈើ។

យុវជន សាន សែល៖ «បើ​សិន​ជា​យុវជន​ទាំងអស់​គ្នា​គាត់​យល់​ដឹង​ពី​បញ្ហា​ព្រៃ​ឈើ​ហ្នឹង អាច​ចូល​រួម​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​មួយ​ចំនួន​ខ្លះ​ដែរ ប៉ុន្តែ​បើ​សិន​ជា​យើង​និយាយ​ការ​ទប់ស្កាត់​ទាំងអស់​ហ្នឹង យុវជន​តែ​ឯង​ប្រហែល​ជា​មិន​អាច​ធ្វើ​ការ​ទាំងអស់​បាន ទាល់​តែ​ធ្វើ​ការ​សហការ​ពី​សហគមន៍​ផ្ទាល់ ពី​ខាង​រដ្ឋាភិបាល ពី​អាជ្ញាធរ និង​សង្គម​ស៊ីវិល ទើប​យើង​អាច​រួម​គ្នា​ទប់ស្កាត់​ទាំងអស់​បាន។ នៅ​ពេល​ដែល​គាត់​ចូល​រួម​សិក្ខា​សាលា​ស្អែក​ហ្នឹង គាត់​នឹង​យល់​អំពី​សារសំខាន់​ព្រៃ​ឈើ យល់​អំពី​ព្រៃ​ឈើ​កាន់​តែ​ខ្លាំង អ៊ីចឹង​ធ្វើ​ឲ្យ​គាត់​បណ្ដុះ​នូវ​ទឹក​ចិត្ត​ស្រឡាញ់​ធម្មជាតិ ស្រឡាញ់​ព្រៃ​ឈើ អ៊ីចឹង​គាត់​នឹង​គិត​ថា ព្រៃ​ឈើ​ជា​ផ្នែក​មួយ​នៃ​រាង​កាយ​របស់​គាត់​ដែរ អត់​មាន​ព្រៃ​ឈើ គឺ​អត់​មាន​ជីវិត​គាត់​ដែរ»

វេទិកា​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ធ្នូ នៅ​សាលា​អន្តរ​ទ្វីប​អាមេរិកាំង ខាង​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ហៅ​មន្ទីរពេទ្យ​រុស្ស៊ី ដែល​គម្រោង​មាន​យុវជន​ចូល​រួម​ប្រមាណ ២០០)​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។