ខ្យល់​បំពុល​បរិយាកាស​គំរាម​កំហែង​ប្រាសាទ​អង្គរវត្ត

ដោយ វោហារ ជាតិ
2014-07-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​កម្សាន្ត​នា​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៤។
ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​កម្សាន្ត​នា​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៤។
RFA/Hang Savyouth

ផ្សែង​បំពុល​ចេញ​ពី​យានយន្ត​គ្រប់​ប្រភេទ​កំពុង​គំរាមកំហែង​ប្រាសាទ​អង្គរវត្ត ជា​រៀង​រាល់ថ្ងៃ ដែល​អាច​ធ្វើ​ឲ្យ​ប្រាសាទ​បូរាណ​មួយ​នេះ​ប្រឈម​នឹង​ការ​បែកបាក់។

សារព័ត៌មាន​បរទេស​មួយ​ឈ្មោះ គ្លបល ផុស (Global Post) ផ្សាយ​នៅ​ថ្ងៃ​ទី​៧ កក្កដា ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បំពុល​បរិស្ថាន​នោះ​មាន​ដូចជា យានយន្ត​ដឹក​ភ្ញៀវ​ទេសចរ​ចាស់ៗ ម៉ាស៊ីន​ចេញ​ផ្សែង​ច្រើន ចំណែក​អ្នក​ប្រើ​យាន​យន្ត​គ្រប់​ប្រភេទ​មិន​មាន​ការ​អប់រំ​ណែនាំ ក្នុង​ការ​រក្សា​ការពារ​បរិស្ថាន។ ព័ត៌មាន​នេះ​លើក​ឡើង​ថា ដោយសារ​ម្ចាស់​យានយន្ត​បញ្ឆេះ​ម៉ាស៊ីន​ចោល ដោយ​មិន​ចាំបាច់ ឧទាហរណ៍ ដូច​ជា​ពេល​រង់ចាំ​ភ្ញៀវ​ទេសចរ​ចាំ​ទិញ​សំបុត្រ​ដែល​ចំណាយ​ពេល​យូរ អ្នក​ដឹក​ភ្ញៀវ​ទេសចរ​មិន​ពន្លត់​ម៉ាស៊ីន​ជាដើម។

ក្រៅ​ពី​នេះ ទម្ងន់​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ដែល​សម្រុក​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត ក៏​ជា​ការ​គំរាម​កំហែង​មួយ​ទៀត​គួរ​ឲ្យ​ព្រួយ​បារម្ភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Theam Vuthy

ពី Siem Reap

old cars or trucks are part of the population. But have people ever thought of direct destruction by tourists and local tourists who have no ideas of getting Angkor Wat damaged? Especially, the second level of Angkor Wat where tourists and guides wait for their friends or tourists. They stepped and sit on carvings of the wall gallery. I hope the authorities will rope it off.

Jul 09, 2014 12:53 AM

Frank

ពី ភ្នំពេញ

Diesel automobiles are the greatest threats of the environment compares to other types of automobiles, I think.

Jul 08, 2014 02:07 AM

គេហទំព័រ​ទាំងមូល