លោក ហ៊ុន សែន យល់​ព្រម​សាងសង់​ផ្លូវ​ចូល​ទៅ​តំបន់​អារ៉ែង​តាម​សំណើ​កញ្ញា ធី សុវណ្ណថា

ដោយ អាស៊ីសេរី
2016.08.21
ហ៊ុន សែន ៨៥៥​ ២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យល់​ព្រម​សាងសង់​ផ្លូវ​ចូល​ទៅ​តំបន់​អារ៉ែង ក្នុង​តំបន់​នៃ​ខេត្ត​កោះកុង តាម​សំណើ​របស់​កញ្ញា ធី សុវណ្ណថា។

ការ​យល់​ព្រម​នេះ​ក្រោយ​ពី​កញ្ញា ធី សុវណ្ណថា ស្នើ​ទៅ​កាន់​លោក ហ៊ុន សែន ក្នុង​​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២២ សីហា។

កញ្ញា ធី សុវណ្ណថា ថ្លែង​ប្រាប់អ្នក​កាសែត ក្រោយ​ពី​ឆ្លើយ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/So Chivy
កញ្ញា ធី សុវណ្ណថា ថ្លែង​ប្រាប់អ្នក​កាសែត ក្រោយ​ពី​ឆ្លើយ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/So Chivy
RFA/So Chivy

ការ​សម្រេច​សាង​សង់​ផ្លូវ​​នេះ លោក ហ៊ុន សែន ចាត់​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជា​អ្នក​សាងសង់ និង​អភិវឌ្ឍ​តំបន់​អារ៉ែង ទៅ​ជា​តំបន់​ទេសចរណ៍។

កញ្ញា ធី សុវណ្ណថា អះអាង​ថា បទ​ពិសោធន៍​របស់​នាង​ដែល​ធ្លាប់​ចូល​ទៅ​ដល់​តំបន់​អារ៉ែង​នោះ គឺ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ចំពោះ​ស្ថានភាព​ផ្លូវ​ចូល​ទៅ​តំបន់​អារ៉ែង ដោយ​នាង​បញ្ជាក់​ថា ប្រវែង​ផ្លូវ​ចុះ​ផ្លូវ​ជាតិ​ទៅ​តំបន់​អារ៉ែង មាន​ប្រមាណ​១៨​គីឡូ​ម៉ែត្រ។

ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។