សង្គម​ស៊ីវិល​គ្រោង​ធ្វើ​សន្និសីទ​កាសែត​ប្រឆាំង​ការ​មិន​ពន្យារ​ទិដ្ឋាការ​ដល់​សកម្មជន​ព្រៃឈើ

ដោយ ទីន ហ្សាការីយ៉ា
2015-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ចលនា​មាតា​ធម្មជាតិ (Mother Nature) លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៤។
ប្រធាន​ចលនា​មាតា​ធម្មជាតិ (Mother Nature) លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៤។
RFA

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម សហការ​ជាមួយ​អង្គការ​ផ្សេង​ទៀត គ្រោង​នឹង​រៀបចំ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធ ទី​១៨ កុម្ភៈ នា​ភោជនដ្ឋាន​បៃតង ដើម្បី​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បដិសេធ​មិន​ព្រម​ពន្យារ​ពេល​ទិដ្ឋាការ​ដល់​លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជា​សកម្មជន​ការពារ​ព្រៃឈើ​យ៉ាង​សកម្ម​នៅ​កម្ពុជា។

លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ជា​ប្រធាន​ចលនា​មាតា​ធម្មជាតិ ជនជាតិ​អេស្ប៉ាញ មួយ​រូប ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា រយៈពេល​ជាង ១២​ឆ្នាំ​មក​ហើយ។ លោក​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា។ សកម្មភាព​របស់​​លោក​បច្ចុប្បន្ន គឺ​ប្រយុទ្ធ​ប្រឆាំង​ខ្លាំង​ក្នុង​ការ​ការពារ​ព្រៃឈើ​នៅ​តំបន់​អារ៉ែង ខែត្រ​កោះកុង។

លោក​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា បើ​សិន​ជា​រដ្ឋាភិបាល​មិន​ផ្ដល់​ទិដ្ឋាការ​ជូន​លោក​ទេ​នោះ ហើយ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ នេះ លោក​ត្រូវ​បាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ កោះ​ហៅ​ទៅ​សួរ​អំពី​ករណី​ទិដ្ឋាការ​អស់​សុពលភាព​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

គាំទ្រចំពោះរាជរដ្ឋាភិបាលដែលមិនពន្យារទិដ្ឋការដល់ Mr.Alex។

Feb 16, 2015 09:57 PM

ភវរ័្មន

ពី បាវិត

តើ​លោក​អាឡិច​បាន​ធ្វើ​អ្វី​ខុស​ ​តើ​អាឡិច​មានកំហុស​អ្វី​បាន​ជា​
លោក ​ស ខេង​ ក្រ​សួង​មហា​ផ្ទៃ​និង​អន្ដោប្រវេសន៍​ បដិសេធ​​​
សំណើរសុំ​​បន្ដ​ទិដ្ឋាការស្នាក់​នៅ​របស់​គាត់?​ តើ​ក្រសួង​មហា​ផ្ទៃ​
​ប្រតិបត្តិ​ច្បាប់​អន្តោប្រវេសន៍ លើ​មាត្រា​ទី​ប៉ុន្មាន​​​បដិសេធ​សំណើរ​
សុំ​បន្ដទិដ្ឋាការ​របស់​លោក​អាឡិច? បើ​ស្ថាប័ន​ជាតិមួយ​ធ្វើ​តាម​
បញ្ជា​បក្ខ​ពួក​អ្នក​កាន់​អំណាច​ស្រេច​នឹងចិត្តដូច្នេះ​ តើ​ប្រទេស​
កម្ពុជា​​​ កំពុង​ដឹក​នាំតាម​ការ​បក​ស្រាយ​របស់​អ្នក​កាន់​អំណាច​
ដោយ​ពុំ​ចាំ​បាច់​​​​​​មាន​ច្បាប់​ឬ​យ៉ាង​ណា?

Feb 16, 2015 09:27 PM

អ្នក​អាន​អនាមិក

Cambodia politicians are stupid and useless, they are only good at begging others countries for money to keep themselves in power.

Feb 16, 2015 07:38 PM

អ្នក​អាន​អនាមិក

Sar kheng, do you know how many millions of illegal Vietnamese emigration live in Cambodia and destroy Khmer????? why don't you exportation them back to their country? This government love to destroy everything IT MEAN THIS CURRENT GOVERNMENT IS ILLEGAL.

Feb 16, 2015 02:02 PM

អ្នក​អាន​អនាមិក

Yes, we should show the world how CB operated.

Feb 16, 2015 12:59 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល